ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហា​ម៉ាស់​គំរាម.​សម្លា.ប់​ចំណាប់ខ្មាំង​ជា​ជន​ស៊ីវិល

6 ខែ មុន

​អ៊ី​​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​នៅ​អ៊ី​ស្រា​

​អ៊ី​​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​នៅ​អ៊ី​ស្រា​អែ​ល ដែល​ជា​ផ្លូវការ បណ្ដាល​ឲ្យ​ជន​អ៊ី​ស្រា​អែ​ល​ស្លា.ប់​ជាង​៧០០​នាក់់​និង​របួស​ច្រើន​ពាន់​នាក់ ក្រុង​តែ​ល​អា​វីវ​បាន​តបត​វិញ ជាមួយ​ការ​ទម្លាក់​គ្រាប់បែក​តាម​អាកាស​និង​ការ​បា.ញ់កាំភ្លើង​ធំ​លើ​ជ្រោយ​ហ្កា​ហ្សា​យ៉ាង​ខ្លាំងក្លា​។

កាលពី​យប់​ថ្ងៃ​ទី​៩​តុលា​ក្រុម​កងពលតូច​EZZEDINE AL-QASSAM ជា​សាខា​ប្រដាប់​អាវុធ​របស់​ហា​ម៉ាស់​បាន​ព្រមាន​ថា ការ​វាយប្រហារ​នីមួយ​ៗ​ប្រឆាំង​បណ្ដាជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន ដោយ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជា​មុន នឹង​នាំ​ឲ្យ​មានការ​ប្រហារ​ជិ​វិត​ចំណាប់ខ្មាំង​ជា​ជន​ស៊ី​វិល​អ៊ី​ស្រា​អែ​ល​ម្នាក់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​AFP ទទួល​បាន ក្រុម​កងពលតូច​EZZEDINE AL-QASSAM​និយាយ​ថា លើក​ណា ដែល​ប្រជាជន​យើង​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ដោយ​មិន​ប្រកាសប្រាប់​ឲ្យ​ដឹង​មុន នោះ​នឹង​នាំ​ឲ្យ​មានការ​ប្រហារជីវិត​ចំណាប់ខ្មាំង​ជា​ជន​ស៊ី​វិល​អ៊ី​ស្រា​អែ​ល​ម្នាក់​វិញ​ដែរ​។ សេចក្ដី​ប្រកាស​បន្ត​ថា សត្រូវ​មិន​ស្គាល់​ភាសា​មនុស្សធម៌​និង​ក្រមសីលធម៌ ដូច្នេះ​យើង​ក៏​និយាយ​ភាសា​មួយ​ដែល​គេ​យល់​វិញ​ដែរ​។

ជន​អ៊ី​​ស្រា​អែ​ល​ជាង​១០០​នាក់​កំពុង​ជាប់​ជា​ចំណាប់ខ្មាំង​របស់​ក្រុម​ហា​ម៉ាស់​។ ក្រសួងការបរទេស​បារាំង​ក៏​គូសបញ្ជាក់​ពី​ការ​បាត់​ខ្លួន​ជនជាតិ​បារាំង​១៤​នាក់​នៅ​អី​ុ​ស្រា​អែ​ល ក្នុង​នោះ​មាន​អនីតិជន​ម្នាក់ ដែល​ពួក​គេ​អាច​ត្រូវ​ចាប់ពង្រត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ