ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ៖ យុទ្ធសាស្ត្រ​លើក​ស្ទួយ​បងប្អូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រៀប​ដូច​ព្រួញ​១​បា.ញ់​បាន​សត្វ​៣ ​ក្នុង​ពេល​តែ​មួយ

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណេ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ការ​ដាក់​ចេញ “​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណេ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ការ​ដាក់​ចេញ “​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨” គឺ​ប្រៀប​បានការ​បាញ់​សត្វ ដែល​ប្រើ​ព្រួញ​មួយ អាច​ទាញ​យក​សត្វ​ចំនួន​បី ក្នុង​ពេល​តែ​មួយ គឺ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​វិសមភាព​សង្គម ពង្រឹង​ភាព​ធន់ នៃ​សេដ្ឋកិច្ច និង​សង្គម​ជាតិ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​លើក​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​យុទ្ធ​សាស្ត្រ​ជាតិ ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨” នា​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៣​នេះ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ថា “​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨ (៥​ឆ្នាំ​ម្តង​) តើ​គោលនយោបាយ​នេះ ដាក់​ចេញ​មក​ដើម្បី​អ្វី ទស្សនៈវិស័យ​របស់​យើង គោលដៅ​ធំ របស់​យើង​គឺ ជួយ​ប្រជាពលរដ្ឋ​របស់​យើង នៅ​ក្រៅ​ប្រព័ន្ធ ប៉ុន្តែ​ទស្សនៈវិស័យ​របស់​យើង គឺ​មាន​ច្បាស់លាស់ តាម​រយៈ​ការ​ជួយ​ប្រជាពលរដ្ឋ​របស់​យើង​នៅ​ក្រៅ​ប្រព័ន្ធ យើង​អាច​បាញ់ សត្វ​៣​បាន​ក្នុង​ពេល​តែ​មួយ ប្រើ​ប្រួញ​តែ​១ បាញ់​បាន​សត្វ​៣ ពង្រឹង​បងប្អូន ជួយ​បងប្អូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ភាគច្រើន​មួយ​ចំនួន​ស្ថិត​ក្នុង​ប្រជាពលរដ្ឋ ដែល​ងាយ​រង​ហានិភ័យ និង​ជីវភាព​ក្រីក្រ យើង​ជួយ​៣” ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ការ​ជួយ​ទាំង​៣​នោះ សម្តេច​បញ្ជាក់​ថា “​ជួយ​ទី​១ គឺ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​វិសមភាព​សង្គម ព្រោះ​ពេល​ដែល​យើង​ជួយ​បងប្អូន ដែល​នៅ​កម្រិត​ទាប ឲ្យ​កាន់តែ​មាន​ជីវភាព​ខ្ពស់ ដើម្បី​តាម​មក​បិទ​នៅ​គម្លាត​ជាមួយ​អ្នក​ដែល​មាន​លទ្ធភាព និង​មាន​អ្នក​ជោគជ័យ គឺ​យើង​បង្កើន នូវ​គោលនយោបាយ អភិវឌ្ឍ​ដោយ​សមធម៌ បាន​ន័យ​ថា យើង​រុញ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ នៅ​ក្នុង​ប្រជាពលរដ្ឋ​នេះ គឺ​យើង​បាន​លើកកម្ពស់ នៅ​កម្រិតជីវភាព របស់​ប្រជាពលរដ្ឋ​យើង​ទាំងអស់ និង​សំខាន់​បំផុត ផលប្រយោជន៍ បាន​ទៅ​ដល់​ដៃ​ប្រជាពលរដ្ឋ​ក្រីក្រ​នេះ គឺជា​គោលដៅ​អ​ទិ​ភាព​មួយ ដែល​យើង​បាន​នៅ​ក្នុង​ការ​ពង្រឹង ប្រជាពលរដ្ឋ​នៅ​ខាងក្រោម មិន​ទើបតែ​នៅ​ខាងលើ​ទេ គឺ​យើង​ជួយ​រុញ​ទៅ​ក្រោម​តែ​ម្តង​” ។

សម្តេច​ធិ​ត​បី បន្ត​ថា “​ទី​២ គឺ​ការ​ពង្រឹង​ភាព​ធន​សេដ្ឋកិច្ច​សង្គម​ជាតិ ដូច​ខ្ញុំ​និយាយ​អ៊ីចឹង ប្រជា​ពលរដ្ឋ​នៅ​ក្រៅ​ប្រព័ន្ធ ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព ក្រីក្រ គឺ​ងាយ​រង​ផល់​ប៉ះពាល់ ពី​កូ​វី​ដ ក៏​ដូច​គ្នា ពី​សម្ពាធ​អតិផរណា​ដល់​សេដ្ឋកិច្ច ក៏​ដូច​គ្នា ដោយ​ភាគច្រើន នៃ​សេដ្ឋកិច្ច និង​ជីវភាព​ប្រកប​របរ​របស់​គាត់​មិន​ទៀត​ង​ទាត់ និង​មាន​លក្ខណៈ​តូចតាច ចឹ​ង​ងាយស្រួល​ណាស់​ប៉ះពាល់ ចឹ​ង​ហើយ​រដ្ឋ​ត្រូវ​រក​គាត់​ឲ្យ​ឃើញ ហើយ​ជួយ​គាត់ ពង្រឹង​ភាព​ធន​របស់​គាត់ តាម​រយៈ​ការ​ជួយ និង​គោលនយោបាយ​គាំពារ​ផ្សេង​ៗ និង​អត្ថប្រយោជន៍​ផ្សេង​ៗ ពង្រឹងសមត្ថភាព​គាត់​ឲ្យ​ពូកែ​” ។

សម្តេច​នាយក​រដ្ឋមន្ត្រី បន្ថែម​ថា “​ពាក់ព័ន្ធ​ជំរុញ​ទី​៣ គឺ​ការ​កំណើនសេដ្ឋកិច្ច សត្វ​ទី​៣ ដែល​ព្រូ​ញ​នេះ​មួយ តាម​រយៈ​ការ​ជួយ​ទៅ​ដល់​បងប្អូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺ​យើង​ជួយ​ទី​៣ គឺ​កំណើនសេដ្ឋកិច្ច ដោយសារ​បងប្អូន​ភាគច្រើន ជា​ច​លករ​សំខាន់​ណាស់ នៅ​ក្នុង​សេដ្ឋកិច្ច​របស់​យើង បើ​ជួយ​ឲ្យ​គាត់​កាន់តែ​រីក​ចម្រើន ព្រោះ​សេដ្ឋកិច្ចជាតិ​ទាំងមូល វា​កើនឡើង​ពី​សេដ្ឋកិច្ច នៃ​កោ​រសិការ​មួយ​ទាំងមូល នៅ​ក្នុង​វិស័យ​នីមួយ​ៗ ហើយ​ក្នុង​វិស័យ​នីមួយ​ៗ គឺ​កើតឡើង​ពី​ប្រជាពលរដ្ឋ ដែល​ក្នុង​វិស័យ​នោះ ចឹ​ង​ការ​លើកកម្ពស់​នូវ​ជីវភាព​រស់នៅ និង​លើក​ស្ទួយ​បងប្អូន​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺ​ធ្វើ​ឲ្យ​យើង​សម្រេច​នូវ​គោលដៅ​៣ ក្នុង​ពេល​តែ​មួយ គឺ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​វិសមភាព​សង្គម ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច និង​សង្គម​ជាតិ និង​ទី​៣ ជំរុញ​កំណើនសេដ្ឋកិច្ច នេះ​ជា​គោលដៅ​និង​ទស្សនទាន នៅ​ក្នុង​ការ​ដាក់​ចេញ យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨​នេះ ហើយ​នេះ​ជា​ការ​ពិត​” ។

ចំពោះ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ ត្រូវ​បាន​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​និង​ដាក់​សំណួរ​ថា ធ្វើ​យ៉ាងម៉េច ? តាមដាន​ត្រួត ពិនិត្យ​យ៉ាងម៉េច ដើម្បី​យើង​ធ្វើ​ឲ្យ​ប្រសិទ្ធិ​ភាព រឿង​លើ​ក្រដាស​ទ្រឹស្តី​ល្អ​ៗ​ក៏​ដោយ ខ្ញុំ​ក៏​ធ្លាប់​រៀន ស្រាវជ្រាវ​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​សម្រាប់​ខ្ញុំ ស្អី​ដែល​អាច​អនុវត្ត​បាន​នៅ​លើ​ដី សុខចិត្ត​ផែនការ​នេះ មិនល្អ​ឥត​ខ្ចោះ​សោះ តែ​អនុវត្ត​បាន​លើ​ដី ៕

អត្ថបទសរសេរ ដោយ