ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហា​ម៉ាស់​វាយប្រហារ​លើ​អ៊ី​​ស្រា​អែ​ល​ ស្លា.ប់​ជាង​១​ពាន់​​នាក់​ មានទាំង​​អា​មេ​រិ​ក​ច្រើន​នាក់

1 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ តាមAFP ថា តុល្យការ​នៃ​វាយលុក​របស់​ក្រុម​ហា​ម៉ាស់លើ​អី​ុ​ស្រា​អែ​ល

ប្រទេស​អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ តាមAFP ថា តុល្យការ​នៃ​វាយលុក​របស់​ក្រុម​ហា​ម៉ាស់លើ​អី​ុ​ស្រា​អែ​ល កើន​កាន់តែ​ខ្ពស់​មិន​ឈប់ ។ ពេលដែល​កងទ័ព​អី​ុ​ស្រា​អែ​ល​ប្រកាស​ថា ជនជាតិ​ខ្លួន​ដល់​ទៅ​ជាង​៧០០​នាក់​ស្លាប់ អា​មេ​រិ​ក​អះអាង​ពីការ​ស្លាប់​នៃ​ជនជាតិ​អា​មេ​រិ​ក​ច្រើន​នាក់ ។ នេះ​ជាការ​អះអាង​កាលពី​ថ្ងៃ​ទី​៨ តុលា របស់​អ្នកនាំពាក្យម្នាក់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អា​មេ​រិ​ក ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា យើង​សូម​ចូលរួមមរណទុក្ខ​ជាមួយ​សាច់ញាតិ​គ្រួសារ​ជន​រង​គ្រោះ​យើង​ទាំងនេះ ។ តាម​សារព័ត៌មាន​អា​មេ​រិ​ក​ជាច្រើន ក្នុង​នោះ​មាន CNN ថា ជនជាតិ​អា​មេ​រិ​កយ៉ាងតិច​៤​នាក់​ស្លាប់ ។ ក្នុង​ចំណោម​ជនបរទេស​ដែល​ស្លាប់ ក៏​មាន​ជនជាតិ​កម្ពុជា​ម្នាក់ នារី​បារាំងម្នាក់ នេ​ប៉ាល់​១០​នាក់់​ព្រមទាំង​ជនជាតិ​នៃ​ប្រទេសដទៃ​ៗ​ទៀត ។ ក្រសួងការបរទេស​កា​ណា​ដា​រាយការណ៍​ពី​ជនជាតិ​ខ្លួន​ម្នាក់​ស្លាប់ និង​បាត់​ខ្លួន​២នាក់ ។ ចំណែក​ជនជាតិ​ថៃ​២​នាក់​ស្លាប់​និង​១១​នាក់ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង ។

ចំពោះ​សង្គ្រាម​ថ្មី​នេះ​រវាង​ពួក​ហា​ម៉ាស់​ប៉ា​ឡេស្ទី​ន​និង​អ៊ី​​ស្រា​អែ​ល សហរដ្ឋអាមេរិក​ចាប់ផ្ដើមនា​ថ្ងៃ​ទី​៨ តុលា បញ្ជូន​ជំនួយ​យោធា​ដល់​អ៊ី​​ស្រាអែ​ល​ជាមួយ​គ្រាប់រំសេវ​ថ្មី​ៗ ហើយ​កង​នាវាចម្បាំ​ង​អា​មេ​រិ​កមួយ​កង កំពុង​រំកិល​មក​កាន់​សមុទ្រមេ​ឌី​ទែ​រ៉ា​ណេ ក្នុង​នោះ​មាន​នាវា​ផ្ទុក​យន្តហោះ USS GERALD FORD ។

សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​៨ តុលា អំពាវនាវ​ដល់​សមាជិក​ទាំងអស់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ដែល​រួម​ប្រជុំ​ជា​បន្ទាន់ ឲ្យ​ថ្កោលទោស​យ៉ាង​ម៉ឺង​ម៉ាត់ ការ​វាយលុក​របស់​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​លើ​អី​ុ​ស្រា​អែ​ល ។

អ៊ី​​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​៨ តុលា បាន​ប្រកាសសង្គ្រាម​ជា​ផ្លូវការ​ជាមួយ​ក្រុម​ហា​ម៉ាស់ ក្រោយ​ការ
វាយលុក​មិន​ឲ្យ​ដឹងខ្លួន​របស់​ក្រុម​នេះ​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​និង​សាហាវ​មួយ ។ នាយក​រដ្ឋមន្ត្រី​អ៊ី​​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ អះអាង​ថា សង្គ្រាម​នោះ​អាច​មាន​រយៈពេល​យូរ​មួយ ។ សង្គ្រាម​នោះ​មក​ទល់​ពេល​នេះ​បណ្ដាល​ឲ្យមនុស្ស​ស្លាប់​សរុប​ដល់​ជាង​១១០០​នាក់​ហើយ​។

អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​នៅ​ហ្គា​ហ្សា​លើក​ឡើង​ពី​ជនប៉ា​ឡេ​ស្ទី​ន​ស្លាប់​៤១៣​នាក់​ក្នុង​នោះ​មាន​កុមារ​៧៨
នាក់ និង​នារី​៤១​នាក់ ។ ម្យ៉ាងទៀត​ជន​ប៉ា​ឡេ​ស្ទី​ន​២៣០០​នាក់​រង​របួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ