ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​​ស្រា​អែ​ល​វា.យប្រហារ​គោលដៅ​ជាង​៥០០​នៅ​ហ្គា​ហ្សា​ពេល​យប់

6 ខែ មុន

អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ការ​វា.យបក​របស់អ៊ី​ស្រា​អែ​ល​លើ​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​នកំពុង​បន្ត ។ នា​ព្រឹក​

អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ការ​វា.យបក​របស់អ៊ី​ស្រា​អែ​ល​លើ​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​នកំពុង​បន្ត ។ នា​ព្រឹក​ថ្ងៃ​ទី​៩ តុលា កងទ័ព​អ៊ី​ស្រា​អែ​លប្រកាស​ថា គោលដៅ​ជាង​៥០០​របស់​ក្រុម​ហា​ម៉ាស់​ដែល​កំពុង​កាន់​អំណាច​នៅ​ហ្គា​ហ្សា និង​របស់ពួក​ជី​ហា​ដ​អ៊ិ​ស្លា​ម​ប៉ា​ឡេ​ស្ទី​ន រង​ការ​វាយប្រហារ​តាម​អាកាស​និង​ដោយ​កាំភ្លើង​ធំ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វា.យប្រហារ​ប្រឆាំង​អ៊ី​​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​៧ តុលា ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​កងទ័ព​អ៊ី​​ស្រា​អែ​ល​អះអាង​ថា នា​ពេល​យប់​កង​យន្តហោះ​ប្រយុទ្ធ​ឧទ្ធម្ភាគចក្រ​និង​កាំភ្លើង​ធំ​របស់​យើង បាន​វាយប្រហារ​គោលដៅ​ជាង​៥០០​របស់​ពួក​ភេរវ​ករ​ហា​ម៉ាស់​និង​ជី​ហា​ដ​អ៊ិ​ស្លា​ម ។ រួច​នា​ព្រឹក​ថ្ងៃ​ទី​៩ តុលា កងទ័ព​អ៊ី​​ស្រា​អែ​ល​បន្ត​តាម​ប្រមាញ់​ពួកហា​ម៉ាស់​នៅ​ភាគ​ខាងត្បូង​ប្រទេស​និង​បន្ត​វាយប្រហារ​តាម​អាកាស​ប្រឆាំង​បណ្ដា​គោលដៅ​នៅ​ហ្គា​ហ្សា កន្លែង​ដែល​អគារ​ថ្មី​ៗ​រង​ការ​បំផ្លាញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ