ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេចតេជោហ៊ុន សែន ៖ មិត្ត​​គឺ​មាន​មិត្ត​ល្អ និងមិត្ត​អាក្រក់​…​បើថៃ​វ៉ៃ​កម្ពុជា​​​​បាន គឺ​គេ​វ៉ៃ​​ឡាវ, មីយ៉ាន់​ម៉ា និង​ម៉ាឡេស៊ី​ទៀត​​ហើយ​

14 ឆ្នាំ មុន

​ខេត្តកំពត ៖ ​សម្តេច​​​តេជោហ៊ុន សែន ​​នាយករដ្ឋមន្ត្រី​​​បាន​លើកឡើង​ថា ​​បណ្តា​​ប្រទេស​មួយ​ចំនួន​​គេ​ថា កម្ពុជា​-ថៃ​​ជាមិត្ត​នឹង​​គ្នា ប៉ុន្តែ​គេ​ភ្លេច​​គិត​ថា ​មិត្ត​វា​មានអាក្រក់ មានល្អ ​ដូច្នេះ​​មិនចាំបាច់​​​និយាយ​សម្រួល​​ឱ្យថៃ​​ទេ អ្នក​ណា​អាក្រក់​​ អ្នកណា​​ល្អ គេ​បាន​ដឹ​ងអស់​ទៅហើយ​​..​.​ជា​ធម្មតាទេ ​​ប្រទេស​ដែលឈ្លាន​ពាន​​គេ គឺ​វា​ត្រូវ​​តែអាក្រក់​​អញ្ចឹង​ហើយ ​

​ខេត្តកំពត ៖ ​សម្តេច​​​តេជោហ៊ុន សែន ​​នាយករដ្ឋមន្ត្រី​​​បាន​លើកឡើង​ថា ​​បណ្តា​​ប្រទេស​មួយ​ចំនួន​​គេ​ថា កម្ពុជា​-ថៃ​​ជាមិត្ត​នឹង​​គ្នា ប៉ុន្តែ​គេ​ភ្លេច​​គិត​ថា ​មិត្ត​វា​មានអាក្រក់ មានល្អ ​ដូច្នេះ​​មិនចាំបាច់​​​និយាយ​សម្រួល​​ឱ្យថៃ​​ទេ អ្នក​ណា​អាក្រក់​​ អ្នកណា​​ល្អ គេ​បាន​ដឹ​ងអស់​ទៅហើយ​​..​.​ជា​ធម្មតាទេ ​​ប្រទេស​ដែលឈ្លាន​ពាន​​គេ គឺ​វា​ត្រូវ​​តែអាក្រក់​​អញ្ចឹង​ហើយ ​គេមើល​ឃើញ​​​បែប​ហ្នឹង។

សម្តេចតេជោ​​នាយករដ្ឋមន្ត្រី​​បានសង្កត់​ធ្ងន់​​ថា ​​បណ្តា​ប្រទេស​​មួយចំនួននេះ​​​មាន​ពាក់​ព័ន្ធ​​​​ពាណិជ្ជ​កម្ម​​ជា​មួយថៃ​ គេមិន​សូវ​ហ៊ាន​ថា អ្វី​​ពី​ការ​​​រំលោភ​បំពាន​​របស់ថៃ​​មកលើ​កកម្ពុជាទេ ​គេ​បែរ​ជា​និយាយ​​ថា ជាមិត្ត​ភក្តិ​​ បើថៃ​​​ចាត់ទុក​​កម្ពុជា​ជាមិត្ត​ភក្តិ មិនមែនថៃ​បង្ក​​ជម្លោះ​​​ឈ្លាន​ពាន​កម្ពុជា​ ដោយ​កម្លាំង​​យោធា និង​ចុងអាវុធ​នោះទេ ​គឺត្រូវ​​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ទាំង​ច្បាប់ ក្នុង​​​​ប្រទេស និង​ច្បាប់អន្តរជាតិ ។​

សម្តេច​តេជោ​នាយករដ្ឋមន្ត្រិ​​​​បានលើក​ឡើង​​​បែបនេះ​​ក្នុង​ឱកាស​​អញ្ជើញ​​​ជាអធិបតី​​ដឹក​នាំ​​មន្ត្រី​ជាន់​ខ្ពស់ មន្ត្រី​​ស្ថាប័ន​​​ពាក់ព័ន្ធ​ និងដៃ​គូ​​​អភិវឌ្ឍន៍​​​ជាច្រើននាក់​​​​​សម្ពោធ​បើកការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​​ជាតិលេខ​​៤១ មានប្រវែង​​​​៩៥,២៨គីឡូម៉ែត្រ ​ចាប់​​ពី​​ថ្នល់​ទទឹង​ចំណុច​ប្រសព្វ​លើ​ផ្លូវជាតិលេខ​​៤ ខេត្ត​កណ្តាល ដល់​​ល្អាង​ចំណុច​ប្រសព្វ​លើ​ផ្លូវជាតិ​លេខ​៣ ស្រុក​​​ដង​ទង់ ខេត្ត​កំពត​ ​​នាវេលាម៉ោង​​​៨​ព្រឹកថ្ងៃទី​​១៨ ឧសភា ​២០១១ ​។

ផ្លូវជាតិលេខ​​​៤១ ដែលបើក​ការស្ថាបនានេះ​គឺ​ធ្វើឡើង​​​ក្រោម​​ប្រាក់កម្ចី​​សម្បទាន​របស់​សាធា​រណ​រដ្ឋ​​ប្រជា​មា​និត​​​​ចិន​ និង​ថវិកា​​​បដិភាគ​​របស់​រដ្ឋាភិបាល​​ដោយ​សាង​សង់​​​ឡើង​ទៅតាមស្តង់ដា​​​កម្រិត​​ទី​៣ នៃ​​គំរូ​​រចនា​ប្លង់​​​សំណង់របស់​​​សាធា​រណ​រដ្ឋ​ប្រជាមានិត​​​ចិន ​ជាប្រភេទ​ផ្លូវ​​ក្រា​ល​ថ្ម​​ចាក់​កៅស៊ូ​​ពីរជាន់​​ DBST គ្រោង​ចំណាយ​​ថវិកា​សរុប​ចំនួន​​​៤៦.២៥០.០០០​ដុល្លារ​​អាមេរិក ​និង​ត្រូវ​​​​ប្រើ​រយៈ​ពេល​សាង​សង់​​​៤០​ខែ​ដែល​​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៤។

សម្តេច​​តេជោ​​បានបញ្ជាក់​ថា ​ថៃ​​ បើ​វ៉ៃ​កម្ពុជា​​​បានហើយ ​​​គឺ​​​គេ​ក៏អាច​​វ៉ៃ​​ឡាវ, មីយ៉ាន់​ម៉ា និង​ម៉ា​ឡេស៊ី បាន​ទៀត​​ដែរ ពីព្រោះ​ថា ​ថៃ​ធ្លាប់​​ឈ្លោះ​ជា​មួយ​ឡាវ,​ ​​មីយ៉ាន់​ម៉ា ​​និង​ម៉ាឡេស៊ី ដោះ​ស្រាយ​​​មិន​​ទាន់​ចប់នៅឡើយទេ ៕​