ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​អាស៊ី​លើក​ទី​១៩ ៖ ថៃ​បញ្ចប់​ក្នុង​នាម​ប្រទេស​អាស៊ាន​ឈ្នះ​មេដាយ​ច្រើន​ជាងគេ

6 ខែ មុន

ចិន ៖ ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៩ ឆ្នាំ​២០២២ (Asian Games) ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហាំ​ង​ចូ​វ

ចិន ៖ ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៩ ឆ្នាំ​២០២២ (Asian Games) ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហាំ​ង​ចូ​វ ប្រទេស​ចិន បាន​ធ្វើ​ពិធី​បិទ​ជា​ស្ថាពរ​ហើយ កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៣ ពោល​បន្ទាប់​ពី​ចំណាយពេល​១៥​ថ្ងៃ ចាប់តាំងពី​ពិធី​បើក​កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ ត្បិត​ព្រឹត្តិការណ៍​មួយ​នេះ ត្រូវ​បាន​ពន្យារពេល​១២​ខែ ដោយសារ​តែ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​។

ជា​លទ្ធផល​បញ្ចប់​ទៅ​ដោយ​ម្ចាស់ផ្ទះ​ចិន កាន់កាប់​កំពូល​តារាង​មេដាយ​សរុប​ជា​ផ្លូវការ ដោយ​ដណ្តើម​មេដាយ​សរុប ៣៨៣​គ្រឿង មាស ២០១ ប្រាក់ ១១១ និង​សំរឹទ្ធ ៧១ តាម​ពីក្រោយ​ដោយ​ជប៉ុន ឈ្នះ​មេដាយ​សរុប ១៨៨​គ្រឿង មាស ៥២ ប្រាក់ ៦៧ និង​សំរឹទ្ធ ៦៩ ចំណែក​លេខ ៣ កូរ៉េ​ខាងត្បូង ឈ្នះ​មេដាយ​សរុប ១៩០​គ្រឿង មាស ៤២ ប្រាក់ ៥៩ និង​សំរឹទ្ធ ៨៩​។ លេខ​៤ ឥណ្ឌា ឈ្នះ​មេដាយ​សរុប ១០៧​គ្រឿង មាស ២៨ ប្រាក់ ៣៨ និង​សំរឹទ្ធ ៤១ និង​លេខ​៥ អ៊ូ​ស​បេ​គី​ស្ថាន ឈ្នះ​មេដាយ​សរុប ៧១​គ្រឿង មាស ២២ ប្រាក់ ១៨ និង​សំរឹទ្ធ ៣១​។

ដោយឡែក​ប្រទេស​ថៃ បញ្ចប់​ទៅ​ក្នុង​នាម​ជា​ប្រទេស​តំបន់​អាស៊ាន​ឈ្នះ​មេដាយ​ច្រើន​ជាងគេ និង​នៅ​ចំណាត់ថ្នាក់​លេខ ៨ ក្នុង​តារាង​សរុប បន្ទាប់​ពី​ឈ្នះ​មេដាយ​សរុប ៥៨​គ្រឿង មាស ១២ ប្រាក់ ១៤ និង​សំរឹទ្ធ ៣២ តាម​ពីក្រោយ​ដោយ ឥណ្ឌូ​នេ​ស៊ី ឈរ​នៅ​លេខ ១៣ ឈ្នះ​មេដាយ​សរុប ៣៦​គ្រឿង មាស ៧ ប្រាក់ ១១ និង​សំរឹទ្ធ ១៨​។ ម៉ា​ឡេ​ស៊ី ឈរ​នៅ​លេខ ១៤ ឈ្នះ​មេដាយ​សរុប ៣២​គ្រឿង មាស ៦ ប្រាក់ ៨ និង​សំរឹទ្ធ ១៨​។ ហ្វី​លី​ពី​ន ឈរ​នៅ​លេខ ១៧ ឈ្នះ​មេដាយ​សរុប ៣២​គ្រឿង មាស ៤ ប្រាក់ ២ និង​សំរឹទ្ធ ១២​។

សិង្ហ​បុរី ឈរ​នៅ​លេខ ២០ ឈ្នះ​មេដាយ​សរុប ១៦​គ្រឿង មាស ៣ ប្រាក់ ៦ និង​សំរឹទ្ធ ៧​។ វៀតណាម ឈរ​នៅ​លេខ ២១ ឈ្នះ​មេដាយ​សរុប ២៧​គ្រឿង មាស ៣ ប្រាក់ ៥ និង​សំរឹទ្ធ ១៩​។ មី​យ៉ា​ន់​ម៉ា ឈរ​នៅ​លេខ ២៧ ឈ្នះ​មេដាយ​សរុប ៣​គ្រឿង មាស ១ និង​សំរឹទ្ធ ២​។ ប្រ៊ុ​យ​ណេ ឈរ​នៅ​លេខ ៣២ ឈ្នះ​មេដាយ​សរុប ២​គ្រឿង ប្រាក់ ១ និង​សំរឹទ្ធ ១​។ ឡាវ ឈរ​នៅ​លេខ ៣៥ ឈ្នះ​មេដាយ​សំរឹទ្ធ ៣​គ្រឿង និង​កម្ពុជា ឈរ​នៅ​លេខ ៣៨ ឈ្នះ​មេដាយ​សំរឹទ្ធ ១​គ្រឿង​។

ប្រទេស​ជប៉ុន នឹង​ទទួល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​២០ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​អៃ​ឈិ (Aichi) និង​រដ្ឋធានី​ណា​ហ្គូ​យ៉ា (Nagoya) នៃ​ខេត្ត​មួយ​នេះ ចាប់ពី​ថ្ងៃ​ទី​១៩ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ