ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាគីស្ថាន​​ប្រកា​សពី​ការ​ចាប់ខ្លួន​មេ​បញ្ជា​ការ​​អាល់កៃ​ដា​​​​ម្នាក់​

14 ឆ្នាំ មុន

ប្រទេសប៉ាគីស្ថាន​​បានប្រកាស​​កាលពីថ្ងៃទី​​​១៧ ឧសភា ​ពីការចាប់ខ្លួន​​មេ​បញ្ជាការ​​សំខាន់​ម្នាក់​​របស់អាល់កៃ​ដា​​ សញ្ជាតិ​​​យេម៉ែន លោកម៉ូ​ហា​ម៉េដ​​​អាលី កាស៊ីម ​យ៉ា​គូប ហៅ​​​អាប៊ូ​សូហៃ​អ៊ីប អាល់​​ម៉ាកគី ​នៅទីក្រុង​​​ការ៉ាជីភាគខាង​ត្បូង​​ប្រទេស​។​ ក៏ប៉ុន្តែ​​បុរសរូបនេះ​​ពុំ​មានឈ្មោះ​​ក្នុងបញ្ជី​​សមាជិក​​អាល់កៃដា​​ដែល​ តាម​​​រក​ចាប់ខ្លួន​បំផុត​លើ​ពិភពលោក​ឡើយ ​ហើយ​​កង​ទ័ព​ប៉ាគីស្ថាន​​ចាត់ទុក​​​ការ​ចាប់ខ្លួន​ជន​នេះ​ថា ជា​ព្រឹត្តិការណ៍​​ចម្បង​មួយ​​ដើម្បី​តាមកម្ទេច​​​បណ្តាញ​​អាល់កៃ​ដា​​​​ដែល ​​​ធ្វើប្រតិបត្តិការ​ក្នុង​តំបន់ ។​

ប្រទេសប៉ាគីស្ថាន​​បានប្រកាស​​កាលពីថ្ងៃទី​​​១៧ ឧសភា ​ពីការចាប់ខ្លួន​​មេ​បញ្ជាការ​​សំខាន់​ម្នាក់​​របស់អាល់កៃ​ដា​​ សញ្ជាតិ​​​យេម៉ែន លោកម៉ូ​ហា​ម៉េដ​​​អាលី កាស៊ីម ​យ៉ា​គូប ហៅ​​​អាប៊ូ​សូហៃ​អ៊ីប អាល់​​ម៉ាកគី ​នៅទីក្រុង​​​ការ៉ាជីភាគខាង​ត្បូង​​ប្រទេស​។​ ក៏ប៉ុន្តែ​​បុរសរូបនេះ​​ពុំ​មានឈ្មោះ​​ក្នុងបញ្ជី​​សមាជិក​​អាល់កៃដា​​ដែល​តាម​​​រក​ចាប់ខ្លួន​បំផុត​លើ​ពិភពលោក​ឡើយ ​ហើយ​​កង​ទ័ព​ប៉ាគីស្ថាន​​ចាត់ទុក​​​ការ​ចាប់ខ្លួន​ជន​នេះ​ថា ជា​ព្រឹត្តិការណ៍​​ចម្បង​មួយ​​ដើម្បី​តាមកម្ទេច​​​បណ្តាញ​​អាល់កៃ​ដា​​​​ដែល​​​ធ្វើប្រតិបត្តិការ​ក្នុង​តំបន់ ។​
ក្នុង​សេចក្តី​​​ប្រកាសមួយ​មានចំណងជើង​​​ថា មេ​បញ្ជាការ​​អាល់កៃដា​​​សំខាន់​ម្នាក់ត្រូវ​​ចាប់ខ្លួន​​​​នៅការ៉ាជី​ កងទ័ព​​​​ប៉ាគីស្ថាន​​អះអាង​​​ថា យ៉ា​គូប គឺជា​​សមាជិក​​​សកម្ម និង​សំខាន់​មួយរូប​​របស់​បណ្តាញ​​អាល់កៃដា​​​របស់អូសាម៉ា ប៊ីនឡាដេន ​​ដែលត្រូវ​សម្លាប់​​​កាលពី​​​២សប្តាហ៍​មុន​ដោយ​​កង​កុំម៉ង់ដូ​​​អាេមរិក​​មួយកង​​នៅ​ភាគ​​ខាង​ជើង​ប៉ា​គី​ស្ថាន​ ។ ជននេះ​ត្រូវចាប់ខ្លួន​​​ដោយ​ពួកភ្នាក់​ងារ​​​​សន្តិសុខ​​នៅក្រុង​ការ៉ាជី ។ យោ​ងតាម​​​លទ្ធ​ផល​​នៃការ​​​ស៊ើបអង្កេត​​​ដំបូងទាំង​ឡាយ​ថា អាល់​ម៉ា​​ក​គី ជាជនជាតិ​​យេម៉ែន ​ហើយ​​ធ្វើការ​​ក្រោមបញ្ជា​​​​​ដោយផ្ទាល់​របស់បណ្តា​ប្រមុខអាល់កៃ​ដា​​នៅ​​តាម​​​បណ្តោយព្រំដែន​​រវាង​ប៉ាគីស្ថាន​​ និងអាហ្វ​ហ្គានីស្ថាន ។​
ការប្រកាស​ពីការ​ចាប់ខ្លួន​​នេះ​កើតមាន​​ក្រោយ​​ពីប៉ាគីស្ថាន​ និងសហរដ្ឋអាេមរិក​​​​សម្តែង​​​ពីឆន្ទៈ​​​​ស្តារឡើង​វិញ​នូវទំនុកចិត្ត​​គ្នា​រវាង​​សម្ព័ន្ធ​មិត្ត​​ទាំង​២ បន្ទាប់ពី​​វិបត្តិ​ដែល​កើត​ដោយ​​សារ​​ការ​​សម្លាប់​​ប៊ីនឡាដេន ​ក្នុង​ប្រតិបត្តិការ​​​​សម្ងាត់​មួយ​របស់​អាេមរិក ក៏ប៉ុន្តែ​​ក្នុងទីក្រុង​​មួយ​ស្ថិត​នៅ​​ក្បែរ​​​រដ្ឋធានីប៉ាគីស្ថាន​​។ ប្រទេស​ទាំង​​២​សន្យា​ថា ​​ចាប់​​ពី​​ពេលនេះទៅ​​នឹង​ធ្វើការ​​រួមគ្នា ក្នុង​​​ករណី​​មាន​​សកម្មភាព​ប្រឆាំង​​រាល់​គោលដៅ​​​សំខាន់​​​នៅ​ប៉ាគីស្ថាន ៕