ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ស្ត្រី​ម្នាក់​ត្រូវ​ប្ដី​ផ្ដាច់​សង្ខារ​ព្រោះតែ​ឈ្លោះ​គ្នា​រឿង​គ្មាន​អ្នក​ណា​ធ្វើ​ម្ហូប​ដាំបាយ

1 ឆ្នាំ មុន
  • ព្រៃវែង

ស្ត្រី​ម្នាក់​ត្រូវ​បុរស​ជា​ប្ដី​កា​.​ប់​ចំនួន​៣​កាំ​បិ​.​ត បណ្ដាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​លើ​ផ្ទះ​តែ​ម្ដង ដោយសារ​តែ​ទំនាស់​ពាក្យ​សម្ដី​បន្តិចបន្តួច ខណៈ​ពេល​ត្រឡប់​មក​ពី​ផឹកស៊ី​ស្រវឹង​ដូច​គ្នា​។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

ខេត្តព្រៃវែង ៖ ស្ត្រី​ម្នាក់​ត្រូវ​បុរស​ជា​ប្ដី​កា​.​ប់​ចំនួន​៣​កាំ​បិ​.​ត បណ្ដាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​លើ​ផ្ទះ​តែ​ម្ដង ដោយសារ​តែ​ទំនាស់​ពាក្យ​សម្ដី​បន្តិចបន្តួច ខណៈ​ពេល​ត្រឡប់​មក​ពី​ផឹកស៊ី​ស្រវឹង​ដូច​គ្នា​។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៣ នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​សង្គ្រោះ ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។

បុរស​ជា​ប្ដី​ខាងលើ​មានឈ្មោះ សំ រី​ម អាយុ​៤៣​ឆ្នាំ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មានឈ្មោះ មុត គី​ម​ឡា​ង អាយុ​៤១​ឆ្នាំ ត្រូវ​បុរស​ជា​ប្តី​កា​.​ប់​ចំនួន​៣​កាំ​បិ​.​ត ចំ​ស្មា​ខាងឆ្វេង​១​កាំ​បិ​.​ត​, ចំ​ក​.​ដៃ​ខាងឆ្វេង​១​កាំ​បិ​.​ត និង​ចំ​ម្រាមដៃ​ស្តាំ​១​កាំ​បិ​.​ត បណ្តាល​ឲ្យ​ស្លា​.​ប់​ភ្លាម​ៗ​នឹង​នៅ​លើ​ផ្ទះ​របស់​ខ្លួន​តែ​ម្តង​។

បើ​តាម​ការ​បញ្ជាក់​ពី​ខាង​អាជ្ញាធរ បានឱ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ​នេះ មានកូន​ចំនួន​៤​ក់ (​កូនប្រុស​ម្នាក់ និង​ស្រី​៣​នាក់​) ក្នុង​នោះ​កូនប្រុស​ពៅ និង​កូនស្រី​បន្ទាប់​ពី​ពៅ មាន​ជំងឺ​សរសៃ​ប្រាសាទ ជា​មនុស្ស​មិន​គ្រប់ទឹក បច្ចុប្បន្ន​កូនប្រុស​ពៅ ដែល​មិន​គ្រប់ទឹក រស់នៅ​ជាមួយ​ឪពុក​ម្ដាយ ចំណែក​កូនស្រី​ម្នាក់​ទៀត​ដែល​មិន​គ្រប់ទឹក​ដូច​គ្នា ត្រូវ​បាន​បង​ៗ​យក​ទៅ​រស់នៅ​ជាមួយ​នៅ​ឯ​រាជធានី​ភ្នំពេញ​។

ពាក់ព័ន្ធ​ករណី​អំពើ​ហិ​.​ង្សា រហូត​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លា​.​ប់​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា គ្រួសារ​មួយ​នេះ ផឹកស្រា​ទាំង​ប្តី​ទាំង​ប្រពន្ធ​ស្រវឹង​ខួប​រាល់ថ្ងៃ ហើយ​ដើមហេតុ​នៃ​ជម្លោះ​នេះ គឺ​ដោយសារ​ពេល​ត្រឡប់​ពី​ផឹកស្រា​វិញ ទាំង​ប្ដី និង​ទាំង​ប្រពន្ធ គឺ​ស្រវឹង​ដូច​គ្នា ហើយ​គ្មាន​អ្នក​ណា​ធ្វើ​ម្ហូប​ដាំបាយ​ឡើយ ទើប​ធ្វើ​ឱ្យ​បុរស​ជា​ប្ដី​ខឹង​ជេ​.​រ​ប្រពន្ធ រហូត​ឈ្លោះប្រកែក​គ្នា​កើតជា​អំពើ​ហិ​.​ង្សា​បែប​នេះ​តែ​ម្ដង​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​ជរ ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ