ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឮសំឡេងទឹកហូរ​ក្នុងបន្ទប់ឡៅតឿ ឪពុកឆ្ងល់​ឡើងទៅមើលឃើញ​កូនស្រី​ ស្លុ.តចិត្ត​

6 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ យុវ​​នារី​ជា​សិស្ស​ថ្នាក់​ទី​១២​ម្នាក់​បាន​ដួល​នៅ​ក្នុង​ន្ទ​ប់​ទឹក​ជាន់​ឡៅតឿ ហើយ​ក្រុម​គ្រួ​

​រាជធានី​ភ្នំពេញ ៖ យុវ​​នារី​ជា​សិស្ស​ថ្នាក់​ទី​១២​ម្នាក់​បាន​ដួល​នៅ​ក្នុង​ន្ទ​ប់​ទឹក​ជាន់​ឡៅតឿ ហើយ​ក្រុម​គ្រួ​សារបាន​ដឹក​បញ្ជូន​ទៅ​កាន់​គ្លីនិក​២​កន្លែង​ដើម្បី​សង្គ្រោះដែរ​ ប៉ុន្តែ​គ្លីនិក​ទាំងនោះ​សុទ្ធតែ​អត់​ហ៊ាន​ទទួល​ព្យាបាល​ឡើយ ​ព្រោះ​ឃើញ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ។​ បន្ទាប់​មក​ក្រុម​គ្រួសារ​ក៏​បាន​ដឹក​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ លុះ​ពេល​ទៅ​ដល់​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​មើល​ភ្លាម​ៗ ហើយ​បាន​ប្រាប់​ថា នាង​បាន​ស្លា.ប់​បាត់​ទៅ​ហើយ ទើប​ដឹក​ស.ព​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​ការ​សោកសៅ​បំផុត​។

ហេតុការណ៍​​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​​ឈាន​ចូលព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​លេខ​៩ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

យុវ​​នារី​​រង​គ្រោះ​ខាងលើ​ឈ្មោះ ភារ​ម្យ ស្រី​វៃ អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ មាន​ទីលំនៅ​ផ្ទះ​កើតហេតុ មាន​ឳ​ពុក​ឈ្មោះ នាង ភារ​ម្យ អាយុ​៤៦​ឆ្នាំ មុខរបរ​លក់ដូរ និង​ម្តាយ​ឈ្មោះ សេង ចាន់​ធា អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ ។

​តាម​ប្រភពពី​​ឪ​ពុករបស់​យុវនារីរងគ្រោះ​​បាន​ឱ្យ​ដឹង​​ថា កូនស្រី​គាត់​ដេក​នៅ​ក្នុង​បន្ទប់​ឡៅតឿ ហើយ​នៅ​ពេល​កើតហេតុ​ គាត់​បានឮ​សម្លេង​ទឹក​ហូរ​នៅ​ក្នុង​បន្ទប់ទឹក​ជាន់​ឡៅតឿ​នោះ ដោយ​មានការ​ងឿងឆ្ងល់​គាត់​ក៏​ក្រោក​ឡើង​ទៅ​មើល ស្រាប់តែ​ប្រទះ​ឃើញ​កូនស្រី ដួល​ផ្កាប់មុខ​នៅ​ក្នុង​បន្ទប់ទឹក​ស្ថិត​ក្នុង​អាកា​រៈ​សន្លប់​ ។ ​ពេល​នោះ​គាត់​បាន​ស្រែកហៅ​ប្រពន្ធ​និង​សមាជិកគ្រួសារ​ទាំងអស់ បង្ក​ការ​ភ្ញ​ក់​ផ្អើល​ឆោឡោ​យ៉ាង​ខ្លាំង បន្ទាប់​មក​បាន​នាំ​គ្នា​ដឹក​យក​កូនស្រី​ទៅ​កាន់​គ្លីនិក​មួ​យ​នៅ​ក្បែរ​នោះ ប៉ុន្តែ​ពេល​ទៅ​ដល់​ពេទ្យ​មិន​ហ៊ាន​ទទួល​ព្យាបាល​ទេ​ ព្រោះ​ឃើញ​អាកា​រៈ​ធ្ងន់​ពេក​។

​ប្រភព​ដដែល​បាន​បន្ត​​ទៀត​ថា ពួក​គាត់​ក៏​បាន​ដឹក​កូន​បន្ត​ទៅ​កាន់​គ្លីនិក​មួយ​កន្លែង​ទៀត​ហើយ​ពេល​ទៅ​ដល់​ក៏​ពេទ្យ​នៅ​តែ​មិន​ទទួល​ដដែល ក៏​សម្រេច​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បន្ត​ទៀត​ លុះ​ពេល​ទៅ​ដល់ ​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​មើល​ភ្លាម​ៗ ហើយ​ប្រាប់​ថា​កូនស្រី​​របស់​គាត់​បាន​ស្លា.ប់​បាត់​ទៅ​ហើយ​ ទើប​ដឹក​ស.ព​កូនស្រី​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​ការ​សោកស្ដាយ​និង​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​បានដឹង​ ។

ក្រោយ​ទទួល​បាន​ដំណឹង​នោះ​ភ្លាម ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​ផ្ទះ​កើតហេតុ​និង​ធ្វើការ​ពិនិត្យ​ជាក់ស្ដែង​ និង​​បាន​បញ្ជាក់​ថា​ យុវនារី​រូប​នោះ​ស្លា.ប់​ដោយ​សា​រខ្យល់​គ ចំណែក​ក្រុម​គ្រួ​សារបាន​សុំ​យក​ស.ព​ធ្វើបុណ្យ​​តាម​ប្រពៃណី ដោយ​ពុំ​មានការ​ប្តឹងផ្តល់​អ្វី​ឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ