ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​រវាង​​ហា​ម៉ាស់-​​អ៊ីស្រា​អែ​ល ​ស្លា.ប់់​​ជាង​៧០០​នាក់​ និង​១៥០​នាក់​​ត្រូវ​ចាប់​ជា​ចំំ​ណាប់​ខ្មាំង

1 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល​-​បា​ឡេ​ស្ទី​ន ៖ អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​អ៊ី​​ស្រា​អែ​ល គូសបញ្ជាក់​ប្រាប់​សារ

ប្រទេស​អ៊ី​ស្រា​អែ​ល​-​បា​ឡេ​ស្ទី​ន ៖ អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​អ៊ី​​ស្រា​អែ​ល គូសបញ្ជាក់​ប្រាប់​សារព័ត៌មាន​បារាំង​BFMTV កាលពី​ថ្ងៃ​ទី​៨ ​តុលា​ ម្សិលមិញនេះ​ថា ជនជាតិ​អ៊ី​ស្រា​អែ​ល​ច្រើន​សិប​នាក់​នៅ​ជាប់​ជា​ចំណាប់ខ្មាំង​របស់ ក្រុម​ហា​ម៉ាស់ប៉ា​ឡេ​ស្ទី​ន នៅ​ជ្រោយ​ហ្គា​ហ្សា ក្រោយ​ការ​ការ​វាយលុក​មិន​ឲ្យ​ដឹងខ្លួន​របស់​ក្រុម​នេះ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​ប្រឆាំង​អ៊ី​​ស្រា​អែ​ល​។ សារព័ត៌មាន​បារាំង​នោះ​លើក​ឡើង​ពី​មនុស្ស​ជិត​១៥០​នាក់​ត្រូវ​ចាប់​ពង្រាត់​។

អ្នកនាំពាក្យ​រូប​នោះ​ លោក​OLIVIER RAFOWICZ ថ្លែង​ថា សម្រាប់​ពេល​នេះ​តាម​បណ្ដា​ព័ត៌មាន​គួរ​ឲ្យ​ជឿជាក់​ដែល​យើង​ទទួល​បាន​ខ្ញុំ​អាច​អះអាង​ថា មនុស្ស​ក្នុង​ចំនួន​នោះ​ត្រូវ​បាន​ពួក​ភេរវ​ករ​ក្រុម​ហា​ម៉ាស់​និង​ក្រុម​ជី​ហា​ដ​អ៊ិ​ស្លា​ម​ប៉ា​ឡេ​ស្ទី​ន​ចាប់​ពង្រាត់​។ យើង​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​រំដោះ​ចំណាប់ខ្មាំង​ទាំងនេះ​។ ក្នុង​ចំណោម​មនុស្ស​ត្រូវ​ចាប់​ពង្រាត់​ក៏​មាន​ជនជាតិ​អា​មេ​រិ​ក​ផង​ដែរ​។

ប៉ុន្មាន​ម៉ោង​មុន​នេះ​ រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល ធ្លាប់​គូសបញ្ជាក់​ថា មនុស្ស​ជាង​១០០​នាក់​កំពុង​ស្ថិត​ក្នុង​ដៃ​ក្រុម​ហា​ម៉ាស់​។ តាំងពី​ចាប់ផ្ដើម​ការ​វាយប្រហារ​លើ​អ៊ី​ស្រា​អែ​លម​ក ក្រុម​ហា​ម៉ាស់​បាន​បង្ខាំង​ទុក​ចំណាប់ខ្មាំង​ប្រមាណ​១៥០​នាក់​។ ឯកអគ្គរដ្ឋទូត​អ៊ី​ស្រា​អែ​ល​ប្រចាំ​សហរដ្ឋអាមេរិក លោក​SMICHAL HERZOG គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៨​តុលា​ថា ជនជាតិ​អា​មេ​រិ​កមួយ​ចំនួន​ក៏​ស្ថិត​ក្នុង​ចំណោម​ចំណាប់ខ្មាំង​ដែរ​។ ពេល​សួរ​ពី​រឿង​នេះ​ឯកអគ្គរដ្ឋទូត​រូប​នោះ​ថ្លែង​តាម​ទូរទស្សន៍​អា​មេ​រិ​ក​CBS​ថា ក្នុង​ចំណោម​ចំណាប់ខ្មាំង​ដែល​ចាប់ពង្រត់​នៅ​ភាគ​ខាងត្បូង​អ៊ី​​ស្រា​អែ​ល មាន​ទាំង​ជន​ស៊ី​វិល​និង​យោធា ហើយ​ក៏​មាន​ជនជាតិ​អា​មេ​រិ​ក​ដែរ តែ​យើង​មិន​អាច​និយាយ​លម្អិត​បាន​។

តុល្យការ​ថ្មី​របស់​ក្រសួងសុខាភិបាល អ៊ី​​ស្រា​អែ​ល រៀបរាប់​ពី​មនុស្ស​យ៉ាងតិច​៧០០​នាក់​ស្លា.ប់​និង​២០៤៨​នាក់​រង​របួស​ដែល​នោះ​ជា​តុល្យការ​បណ្ដោះអាសន្ន​នៅឡើយ​ខាង​អ៊ី​​ស្រា​អែ​ល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ