ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វា.យប្រហារ​របស់​ហា​ម៉ាស់​ជា​បរាជ័យ​របស់​ផ្នែក​ស៊ើប​ការណ៍​អ៊ី​ស្រា​អែ​ល

6 ខែ មុន

ប្រទេស​អ៊ី​​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ តាម​AFP​ថា ការ​វាយលុក​របស់​ក្រុម​ហា​ម៉ាស់​លើ​អ៊ី​​ស្រា​អែ​ល នាំ​ឲ្យ​មាន

ប្រទេស​អ៊ី​​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ តាម​AFP​ថា ការ​វាយលុក​របស់​ក្រុម​ហា​ម៉ាស់​លើ​អ៊ី​​ស្រា​អែ​ល នាំ​ឲ្យ​មានការ​ជ្រួលច្របល់​ទាំង​ក្នុង​បណ្ដា​មូលដ្ឋាន​នា​ភាគ​ខាងត្បូង​អ៊ី​​ស្រា​អែ​ល ហើយ​ក៏​បណ្ដាល​ឲ្យ​ប្រជាជន​នៅ​ជ្រោយ​ហ្គា​ហ្សា​មានការ​ភ័.យ​ខ្លា.ច​ផង​ដែរ​។

កងទ័ព​អ៊ី​​ស្រា​អែ​ល​ស្នើ​ដល់​ប្រជាជន​នៃ​តំបន់​៧​ផ្សេង​គ្នា​នៅ​ជ្រោយ​ហ្គា​ហ្សា ឲ្យ​ចាក​ចេញពីផ្ទះ​សម្បែង​ពួក​គេ ហើយ​ទៅ​កាន់​តំបន់​នា​កណ្ដាល​ក្រុង​នានា​ឬ​ទៅ​រក​ជម្រក​។ សាក្សី​ទាំងឡាយ​បានឃើញ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន រត់​ភៀសខ្លួន​ទៅ​កាន់​បណ្ដា​សាលារៀន​គ្រប់គ្រង​ដោយ​អ​.​ស​.​ប​។

នាយក​រដ្ឋមន្ត្រី​អ៊ី​​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ តាម​ទូរទស្សន៍​ទទួលស្គាល់​ថា អ៊ី​​ស្រា​អែ​ល​ពេល​នេះ​ជួប​ប្រទះ​ទិវា​ខ្មៅ​ងងឹត​មួយ​ហើយ​លោក​ថា អ៊ី​​ស្រា​អែ​ល​បាន​វាយ​តបត​វិញ​។ លោក​ថា​កងទ័ព​លោក​នឹង​កម្ទេច​រាល់កន្លែង​លាក់ខ្លួន​របស់​ពួក​ហា​ម៉ាស់ ដោយ​លោក​ប្រកាសប្រាប់​ពលរដ្ឋ​លោក​ថា សង្គ្រាម​អាច​ប្រើ​ពេលវេលា​មួយ​។

បណ្ដា​សារព័ត៌មាន​បរទេស​បាន​ចោទ​ជា​សំនួ​រថា ហេតុ​អី​បានជា​ក្រុម​ហា​ម៉ាស់​អាច​ធ្វើការ​វាយប្រហារ​ធំ​បែប​នេះ​បាន? កាសែត​ទាំងនោះ​ដូច​ជា​ញូ​វ​យ៉​ក​ប៉ុស្តិ៍ ថែម​ឬ​កាសែត​អូ​ស្រា​លី​THE AUSTRALIAN ជាដើម​និយាយ​ថា នេះ​ជា​បរាជ័យ​ដ៏​ធំ​មួយ​របស់​ផ្នែក​ស៊ើប​ការណ៍​និង​កងទ័ព​អ៊ី​​ស្រា​អែ​ល​។ ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​៧​តុលា​នោះ​ជា​ការ​វាយប្រហារ​គួរ​ឲ្យ​ភ្ញាក់ផ្អើល មានការ​សម្របសម្រួល​គ្នា​យ៉ាង​ល្អ​និង​ធ្វើ​ទាំង​ពេល​ថ្ងៃ​ទៀត​ផង តែ​ផ្នែក​ស៊ើ​ប​ការណ៍​និង​កងទ័ព​អ៊ី​​ស្រា​អែ​ល​មិន​អាច​ដឹង​មុន​។ ការ​វាយប្រហារ​បែប​នេះ​អាច​ធ្វើ​បាន​ទាល់តែ​មានការ​រៀបចំ​ច្រើន​ខែ និង​មាន​អ្នកចូលរួម​ច្រើន​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ