ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អគ្គី​ឆាបឆេះ​ទូក​នេសាទ​អូសត្រី​​​យ៉ាំ​ង​កាវ​យ៉ាង​សន្ធោសន្ធៅ នៅ​កណ្តាលទន្លេ​មេគង្គ (​វី​ដេ​អូ​)

9 ខែ មុន
  • កណ្តាល

ទូក​នេសាទអូស​ត្រី​​​យ៉ាំ​ង​កាវ របស់​ជនជាតិ​វៀតណាម​១​គ្រឿង ត្រូវ​បាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​កណ្តាលទន្លេ​មេគង្គ

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទូក​នេសាទ​អូស​ត្រី​​​យ៉ាំ​ង​កាវ របស់​ជនជាតិ​វៀតណាម​១​គ្រឿង ត្រូវ​បាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​កណ្តាលទន្លេ​មេគង្គ នៃ​ទឹកដី​ឃុំ​បួរ ស្ថិត​ក្នុងស្រុក​ល្វាឯម ជាប់​ព្រំប្រទល់​ឃុំ​រោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៣​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា «​ទូក​នេសាទ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​ខាងលើ​នេះ គឺជា​ប្រភេទ​ទូក​ឈឺ​អូស​យ៉ាំ​ង​កាវ តាម​ដង​ទន្លេមេគង្គ​របស់​ជនជាតិ​វៀតណាម​មិន​ស្គាល់ឈ្មោះ​»​។

សមត្ថកិច្ច​បន្ត​ថា «​ហើយ​នៅ​មុន​ពេល​កើតហេតុ ទូក​នេសាទ​មួយ​គ្រឿង​នេះ បាន​បើក​ចូល​ច្រាំង ដើម្បី​ចាក់​ប្រេង ហើយ​ក៏​បើក​ចេញ​មក​វិញ លុះ​មក​ដល់​ពាក់​កណ្តាលទន្លេ ដោយ​សង្ស័យ​ថា ឆ្លង​ខ្សែភ្លើង ឬ​ឆ្លង​ក្បាលម៉ាស៊ីន​កកិត​គ្នា ទើប​បណ្ដាល​ឱ្យ​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង ដោយសារ​តែ​ទូក​នៅ​ក្នុង​ទឹក​ស្រាប់ អណ្តាតភ្លើង​ក៏​រលត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ទៅ​»​។

សូម​បញ្ជាក់​ថា ករណី​ខាងលើ​នេះ មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​គ្រោះថ្នាក់​នោះ​ឡើយ គ្រាន់តែ​ភ្លើង​ឆាបឆេះ​ខូចខាត​សម្ភារៈ និង​ទូក​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ