ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​សង្គ្រាមរវាង​អ៊ី​ស្រា​អែ​ល​និង​ប៉ា​ឡេ​ស្ទី​ន​ក្រុម​ហា​ម៉ាស់​ បា.ញ់​រ៉ុក្កែត​ជាង​៥​ពាន់​​គ្រាប់

1 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល​-​បា​ឡេ​ស្ទី​ន ៖ ប្រជាជន​តាម​ទីក្រុង​នានា​របស់​អ៊ី​​ស្រា​អែ​ល​ចាប់ពី​ព្រឹក​ថ្ងៃ​ទី​៧ ​តុលា​

ប្រទេស​អ៊ី​ស្រា​អែ​ល​-​បា​ឡេ​ស្ទី​ន ៖ ប្រជាជន​តាម​ទីក្រុង​នានា​របស់​អ៊ី​​ស្រា​អែ​ល​ចាប់ពី​ព្រឹក​ថ្ងៃ​ទី​៧ ​តុលា​មក​ជួប​ប្រទះ​ស្នូរ​ស៊ី​​រ៉ែ​ន​ប្រកាស​អាសន្ន​និង​ស្នូរ​ផ្ទុះ​។ គេ​បាន​រៀបរាប់​ពិការ​វាយលុក​ទ្រង់ទ្រាយ​ធំ​មួយ របស់​ក្រុម​ហា​មា់ស់​ប៉ា​ឡេ​ស្ទី​ន​ចេញពី​ជ្រោយ​ហ្កា​ហ្សា​និង​ការ​តបត​វិញ​យ៉ាង​ខ្លាំង​របស់​អ៊ី​ស្រា​អែ​ល​។

ពិភពលោក​ពិតជា​មានការ​ភ្ញាក់ផ្អើល​ដោយ​ពួក​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន នា​ថ្ងៃ​ទី​៧​តុលា បាន​ធ្វើការ​វាយលុក​ខាង​យោធា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ប្រឆាំង​អ៊ី​​ស្រា​អែ​ល ដោយ​បាញ់​គ្រាប់​រ៉ុក្កែត​ច្រើន​ពាន់​គ្រាប់ ហើយ​បញ្ជូន​ពួក​យុទ្ធ​ជន​លុក​ចូល​វាយប្រហារ​ក្នុង​ដែនដី​អ៊ី​ស្រា​អែ​ល​។ ជា​ការ​តបត​វិញ​អ៊ី​​ស្រា​អែ​ល​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស លើ​ជ្រោយ​ហ្គា​ហ្សា​កាន់កាប់​ត្រួតត្រា​ដោយ​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​។

ប្រជាជន​នៃ​បណ្ដា​មូលដ្ឋាន​និង​ទីក្រុង​អ៊ី​ស្រា​អែ​ល ស្ថិត​នៅ​ជុំវិញ​ជ្រោយ​ហ្គា​ហ្សា នា​ព្រឹក​ថ្ងៃ​នោះ​ជួប​ប្រទះ​នឹង​ស្នូរ​ស៊ី​រ៉ែ​ន​ប្រកាស​អាសន្ន រហូត​ដល់​ក្រុង​តែ​ល​អា​វីវ​និង​ក្រុង​ហ្សេ​រុយ​សា​ឡឹម​។ ចាប់ពី​ម៉ោង​៦​ព្រឹក​ថ្ងៃ​នោះ​មក ស្នូរ​ស៊ី​រ៉ែ​ន​ប្រកាស​អាសន្ន​លាន់ឮ​ឥត​ឈប់​។ មាន​សេចក្ដីរាយការណ៍​ពី​មនុស្ស​ស្លា.ប់​ច្រើន​រយ​នាក់​រួច​ហើយ​ទាំង​សងខាង​។

ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​បែប​នេះ​របស់​ពួក​ហា​ម៉ាស់់​ប្រឆាំង​អ៊ី​​ស្រា​អែ​ល ពុំ​ធ្លាប់​មាន​ឡើយ​តាំងពី​មុន​រៀង​មក ទោះ​កាល​ក្នុង​សង្គ្រាម​ឆ្នាំ​២០០៨-២០០៩​ក៏​មិន​ដល់​ថ្នាក់​នេះ​ដែរ​។ លើក​នេះ​គ្រាប់​រ៉ុក្កែត​ត្រូវ​បាន​បាញ់​ស្រោច​ដូច​ទឹកភ្លៀង​លើអ៊ី​​ស្រា​អែ​ល យ៉ាង​ឆាប់រហ័ស ក្នុង​ចំនួន​ដ៏​ច្រើន​ដែល​តាម​ព័ត៌មាន​ខ្លះ​ថា​ដល់​ជាង​៥០០០​គ្រាប់ ដែល​ទោះបី​ខែល​ការពារ​របស់រប​ស់អ៊ី​ស្រាអែល​ក៏​មិន​អាច​បាញ់​ទម្លាក់​អស់​ដែរ​។ ទន្ទឹម​នឹង​នេះ​កងកម្លាំង​ហា​ម៉ាស់​បាន​សម្រុកចូល​តាម​ជើង​គោក តាម​សមុទ្រ​និង​តាម​អាកាស​។ តាម​អាកាស​ពួក​ហា​ម៉ាស់​លុក​ចូល​ដោយ​ជិះ​យន្តហោះ​ស្លាប​ប្រើ​ម៉ា​ស៊ី​ន​។

ជា​ប្រវត្តិសាស្ត្រ​ហើយ​ដែល​អ៊ី​ស្រា​អែ​ល​ទើប​ជួប​ប្រទះ​នឹង​ការ​ជ្រៀតចូល​របស់​ពួក​ហា​ម៉ាស់​ដ៏​ច្រើន​យ៉ាងនេះ តាម​ជើង​គោក​ផង​និង​តាម​ជើង​ទឹក​ផង​។ គ្រាប់​រ៉ុក្កែត​យ៉ាងតិច​៥០០០​គ្រាប់​ត្រូវ​បាន​បាញ់​ចេញពី​ជ្រោយ​ហ្គា​ហ្សា​ស្រោច​លើ​អ៊ី​​ស្រា​អែ​ល ហើយ​ពួក​យុទ្ធ​ជន​ហា​ម៉ាស់​ដែល​ឆ្លងកាត់​ព្រំដែន បាន​ចាប់​ជន​ស៊ីវិល​និង​ទាហាន​ច្រើន​នាក់​ជា​ចំណាប់​ខ្លាំង​។ អ៊ី​​ស្រា​អែ​ល​ដែល​ចោទ​ក្រុម​ហា​ម៉ាស់​ថា​សម្លាប់រ​ង្កា​ល​ជន​ស៊ី​​វិល​រហូត​ដល់​ក្នុងផ្ទះ អះអាង​ពី​អ្នក​ស្លា.ប់​ទាំង​ស៊ី​វិល​និង​ទាហាន​ជាង​២០០​នាក់ និង​របួស​ជាង​១០០០​នាក់់​។ ចំណែក​ក្រុម​ហា​ម៉ាស់​រៀបរាប់​នា​ពេល​នេះ​ពី​ជន​ប៉ា​ឡេ​ស្ទី​ន​ស្លាប់​២៣២​នាក់​និង​របួស​១៦៩៧​នាក់​។

ចំពោះ​ថ្ងៃ​វាយលុក​នេះ​របស់​ពួក​ប៉ា​ឡេ​ស្ទី​ន​គឺ​យក​ថ្ងៃជា​និម្មិត្តរូប​២ គឺ​ថ្ងៃ​ដែល​ពួក​ជ្វី​ហ្វ​កំពុង​ធ្វើបុណ្យ​SIMHA TORAH និង​ថ្ងៃ​កំណត់​ពី​ការ​វាយប្រហារ​លើ​អី​ុ​ស្រាល កាលពី​ថ្ងៃ​ទី​៦​តុលា​ឆ្នាំ​១៩៧៣ ដែល​នោះ​ជា​ថ្ងៃ​វាយប្រហារ​មិន​ឲ្យ​ដឹងខ្លួន​មុន​ដែរ ចំ​ថ្ងៃ​បុណ្យ​YOM KIPPOUR​។ សង្គ្រាម​រយៈពេល​៣​ស​ប្ដា​ហ៍​នោះ ខាង​អ៊ី​​ស្រា​អែ​ល​ស្លា.ប់​ជាង​៣០០០​នាក់ ហើយ​ខាង​ក្រុង​ចម្រុះ​ស្លា.ប់​៩៥០០​នាក់​។

ជា​ការ​តបត​វិញ​ចំពោះ​ការ​វាយប្រហារ​មិន​ឲ្យ​ដឹងខ្លួន​មុន​លើក​នេះ​មានឈ្មោះ​ថា​AL-AQSA កងទ័ពអាកាស​អ៊ី​​ស្រា​អែ​ល បាន​វាយប្រហារ​កម្ទេច​អគារ​ខ្ពស់​ៗ​នានា របស់​ប៉ា​ឡេ​ស្ទី​ន ក្នុង​សង្កាត់​AL-RINAL​នៃ​ទីក្រុង​ហ្គា​ហ្សា​។ បណ្ដា​អគារ​មាន​កម្ពស់​ចាប់ពី​ជាង​១០​ជាន់​ទៅ​ត្រូវរ​លំបាក់ បន្តបន្ទាប់​គ្នា​ដោយ​សារ​គ្រាប់បែក​អ៊ី​​ស្រា​អែ​ល ដែល​បណ្ដាល​ឲ្យ​មាន​ពពក​ផ្សែង​ខ្មៅ​ហុយ​ឡើង​លើ​គម្ព​ស់់​ច្រើន​ម៉ែត្រ​។

តាម​កាសែត​អ៊ី​ស្រា​អែ​ល​HAARETZ ថា សកម្មជន​ប៉ា​ឡេ​ស្ទី​ន​ច្រើន​រយ​នាក់​ត្រូវ​សម្លា.ប់ ដោយ​កងទ័ព​អ៊ី​ស្រា​អែ​ល ក្នុង​មូលដ្ឋាន​នានា​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​ហ្គា​ហ្សា តាំងពី​ចាប់ផ្ដើម​ការ​ប្រយុទ្ធ​គ្នា​មក​។ នៅ​មុខ​បណ្ដា​អ្នកកាសែត​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ថ្លែង​ថា យើង​កំពុង​ស្ថិត​ក្នុង​ពេល​នៃ​ស​ង្ក្រា​ម​។ នេះ​មិនមែន​ជា​ប្រតិបត្តិការ​សាមញ្ញ​ៗ​មួយ​ឡើយ តែ​ពិតជា​សង្គ្រាម​មួយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ