ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូសង់​កូរ៉េ​​​មួយគ្រឿង​​​ខូច​ម្ចាស់​ជួស​ជុល​​ ពេល​ធាក់​បញ្ឆេះ​​គឺឆេះ​​ខ្ទេច​តែ​ម្តង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ម៉ូតូសង់កូរ៉េ​​ ពណ៌​​ក្រហម ​មួយគ្រឿង បានឆាប​ឆេះ​​ច្រាល​អណ្តាត​ភ្លើង​ឡើង​​​​បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល ​ហើយម៉ូតូ​​បាន​រួញ​ក្រញង់​​សល់តែឆ្អឹង​​​ដែក ត្រូវ​បានម្ចាស់​នាំយក​ទៅបាត់​កាលពីវេ​លាម៉ោង​​៥​និង​​១៥នាទី​​ព្រលឹម​​ស្រាងៗ ​ថ្ងៃ​ទី​១៨ ឧសភា ​២០១១ ដែល​ការ​ឆាប​ឆេះ​​នេះ​បាន​​កើតឡើង​​នៅមុខ​មណ្ឌល​​វប្ប​ធម៌​​​រាជធានី​​ភ្នំពេញ​

រាជធានីភ្នំពេញ ៖ ​ម៉ូតូសង់កូរ៉េ​​ ពណ៌​​ក្រហម ​មួយគ្រឿង បានឆាប​ឆេះ​​ច្រាល​អណ្តាត​ភ្លើង​ឡើង​​​​បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល ​ហើយម៉ូតូ​​បាន​រួញ​ក្រញង់​​សល់តែឆ្អឹង​​​ដែក ត្រូវ​បានម្ចាស់​នាំយក​ទៅបាត់​កាលពីវេ​លាម៉ោង​​៥​និង​​១៥នាទី​​ព្រលឹម​​ស្រាងៗ ​ថ្ងៃ​ទី​១៨ ឧសភា ​២០១១ ដែល​ការ​ឆាប​ឆេះ​​នេះ​បាន​​កើតឡើង​​នៅមុខ​មណ្ឌល​​វប្ប​ធម៌​​​រាជធានី​​ភ្នំពេញ​ (អតីត​​មហោស្រព​ចេន​ឡា)​។​

អ្នក​នៅ​កន្លែង​កើតហេតុ​​​បាន​ឱ្យ​ដឹង​ថា មុន​ដំបូង​​​ម៉ូតូសង់កូរ៉េ​​នោះ​វា​រលត់ម៉ាស៊ីន ហើយ​​ម្ចាស់​របស់​វា​​បានដោះ​​​បូហ្ស៊ីមក​លាង​សាំង រួច​ហើយ​​ខំប្រឹង​​ធាក់​បញ្ឆេះ​…​​បូក​រួមនឹង​ម៉ាស៊ីន​ម៉ូតូ​នោះ​​​​ហៀរ​​ប្រេង​​​ផង ធាក់​បញ្ឆេះ​​​យូរៗ​ទៅ​ស្រាប់​តែ​​​​ឆាបជា​អណ្តាត​ភ្លើង​​​ឆេះ​សន្ធោ​​ឡើង​តែ​ម្តង ។ ​គេពុំបានស្គាល់​​ឈ្មោះម្ចាស់​ម៉ូតូទេ ​គេ​គ្រាន់តែ​​​ដឹង​​ថា ​ជាអ្នក​​រត់ម៉ូតូឌុប​ប៉ុណ្ណោះ ៕​