ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេទ័ព​​កម្ពុជា​-​សៀម​​ជួប​គ្នា ​សភាពការណ៍​​ធូរ​ស្រាល​​ដោយ​​ការ​​ព្រម​ព្រៀង​​ដក​​កងកម្លាំង​​និង​​លុប​​លេណដ្ឋាន

14 ឆ្នាំ មុន

ខេត្ត​កោះ​កុង ៖ បន្ទាប់​ពី​មាន​សភាព​ការណ៍​តាន​តឹង​គួរ​ឱ្យ​កត់​សម្គាល់​​នៅតាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​​ខេត្ត​កោះ​កុង កម្ពុជា​ និង​ខេត្ត​ត្រាត រប​ស់​សៀម ​ជា​ពិសេស​នៅ​ចំណុច​លេខ​៣២៩ ​ដែល​ទាហាន​​ឈុត​​ខ្មៅ​សៀមបាន​​មក​បោះ​ទីតាំង​​រំលោ.ភ​លើ​តំបន់​ស តាំង​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា ​រហូត​មក​ ហើយ​​កង​ទ័ព​កម្ពុជា​​​បាន​ធ្វើ​ការ​ទាក់​ទង​​យ៉ាង​អត់​ធ្មត់​ជា​​ច្រើន​ថ្ងៃ​​

សភាព​ការណ៍​យោធា​នៅ​ព្រំដែន​​ខេត្ត​កោះ​កុង ​មាន​​ការ​ធូរ​ស្រាល​ ​​ភាគីទាំង២ ព្រម​ដក​កង​ទ័ព​ លុប​​លេណ​ដ្ឋាន​ និង​រក្សា​កម្លាំងចំនួន​២០​នាក់​ម្ខាង​

ខេត្ត​កោះ​កុង ៖ បន្ទាប់​ពី​មាន​សភាព​ការណ៍​តាន​តឹង​គួរ​ឱ្យ​កត់​សម្គាល់​​នៅតាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​​ខេត្ត​កោះ​កុង កម្ពុជា​ និង​ខេត្ត​ត្រាត រប​ស់​សៀម ​ជា​ពិសេស​នៅ​ចំណុច​លេខ​៣២៩ ​ដែល​ទាហាន​​ឈុត​​ខ្មៅ​សៀមបាន​​មក​បោះ​ទីតាំង​​រំលោភ​លើ​តំបន់​ស តាំង​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា ​រហូត​មក​ ហើយ​​កង​ទ័ព​កម្ពុជា​​​បាន​ធ្វើ​ការ​ទាក់​ទង​​យ៉ាង​អត់​ធ្មត់​ជា​​ច្រើន​ថ្ងៃ​​ ទើប​នៅ​ព្រឹក​ថ្ងៃទី​១៧ ឧសភា ​ក៏​មាន​ជំនួប​ពិសេស​​មួ​យ​រ​វាង​មេ​បញ្ជា​ការ​រង​យោធ​ភូមិ​ភាគ​៣ របស់​កម្ពុជា និង​ឧត្តម​សេនីយ៍​​ត្រី ចំលង ​វ៉ាង​ដាន មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​ទឹក ច័ន្ទ​បុរី-ត្រាត​ ​នៅ​ក្នុង​ទី​បញ្ជា​ការ​ ឆ.ក៣ (ចំណុច​ខៅ​ឡាន) ​ជា​ទី​បញ្ជា​ការ​ធំ​របស់​​ទាហាន​​ឈុត​ខ្មៅ​សៀម ។

ក្នុង​ជំនួប​អស់រយៈ​ពេល​ជាង​មួយ​ម៉ោង​ តាម​សេច​ក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា ​មេ​បញ្ជា​ការ​ទាំង​២​ភាគី​បាន​ឯក​ភាព​ជាគោល​ការណ៍​ ​២​ចំណុច ​១-ព្រម​ព្រៀង​​ដក​កង​ទ័ព​ទាំង​សង​ខាង​​ចាប់​ពី​រសៀល​ថ្ងៃ​ទី​១៧ ឧសភា ​ដោយ​​រក្សា​ទុក​កង​កម្លាំង​ម្ខាង​តែ​២០​នាក់​ប៉ុណ្ណោះ​ ២-ភាគី​ទាំង​សង​ខាង​ត្រូវ​លុប​លេណ​ដ្ឋាន​​ដែល​បាន​ជីក​រួច​ហើយ​ទាំង​អស់​។​ ប៉ុន្តែ​ការ​លុប​​លេណ​ដ្ឋាន គឺ​​ជា​ភារ​កិច្ច​​​របស់​​កង​កម្លាំង​​ដែល​ឈរ​ជើង​២០​នាក់​នេះ​ឯង ។

តាម​ប្រភព​​ព័ត៌​មាន​​បាន​រាយ​ការណ៍​ឱ្យ​ដឹង​ថា ចំពោះ​កិច្ច​ព្រម​ព្រៀង​​ក្នុង​ជំនួប​ថ្ងៃ​ទី​១៧ ឧសភា ទាំង​២​ចំណុច​ខាងលើ ត្រូវ​បាន​ត្រួតពិនិត្យ​​ជា​ថ្មី​នៅ​ថ្ងៃទី២០ ឧសភា ខាង​មុខ​នេះ​ម្តង​ទៀត បើ​ភាគី​ទាំង​២ បាន​អនុ​វត្ត​ដោយ​ការ​ឯក​ភាព​រួច​ហើយ ភាគី​ទាំង​២​នឹង​​លើក​យក​ការ​ឯក​ភាព​ជាថ្មី​មួយ​​ចំណុច​ទៀត គឺ​ត្រូវ​ដក​​កម្លាំង​ចេញ​បន្ថែម​ទៀត​​ដោយ​រក្សាទុក​តែ​៥​នាក់​ប៉ុណ្ណោះ​​សម្រាប់​ភាគី​​នីមួយៗ ​​ហើយ​ថយ​ចេញ​ពី​ចំណុច​ស​ចម្ងាយ​​៣០០​ម៉ែត្រ​ដូច​គ្នា ។

​ប្រភព​​ដដែល​​បាន​រាយ​ការណ៍ថា ទោះ​បី​ជា​យ៉ាងណា​​ជំនួប​ខាង​លើ​នេះ​​បាន​ធ្វើ​ឱ្យ​សភាព​ការណ៍​​បាន​ធូរ​ស្រាល​​ ហើយបន្ទាប់​ពី​ការ​ជួប​ពិភាក្សា​​រួច​ភាគី​ទាំង​​២​ក៏​បាន​ហូប​បាយ​សាមគ្គី​​ដោយ​ភាព​កក់​ក្តៅ ។

គួរ​រំលឹក​ថា ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ឧសភា ទាហាន​ឈុត​ខ្មៅ​​សៀម​ដែល​មាន​ចំនួន​ពី​៣០​ទៅ​៤០​នាក់​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​បាន​ធ្វើ​ការ​បំពាន​ដោយ​ចល័ត​កម្លាំង​មក​បោះ​ទីតាំង​នៅ​កៀក​នឹង​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា ដែល​ទង្វើ​នេះ​ជា​ការ​រំលោភ​បំពាន​ដល់​តំបន់​សដែល​ខណ្ឌ​ចែក​រវាង​ប្រទេស​ទាំង​២។

​ដោយ​សារ​តែ​មាន​ការ​ចល័ត​កម្លាំង​ចូល​​​ពី​សំណាក់​ទាហាន​សៀម​នេះ​ ការ​ប្រឈម​មុខ​​​ដាក់​គ្នា​​បាន​កើតឡើង​​រវាង​កង​ទ័ព​កម្ពុជា ​និង​សៀម ដែល​​ឈរ​ជើង​នៅ​ចំណុច​​ភ្នំតា​មីន ព្រំដែន​កម្ពុជា-សៀម ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​​ ឃុំ​ប៉ាក់​ខ្លង ​ស្រុក​មណ្ឌល​សីមា ។ ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹងថា ការ​ប្រឈម​មុខ​នេះបាន​កើតឡើង​តាំងពីវេលា​​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី ថ្ងៃ​ទី​១៤ ឧសភា​កន្លង​​ទៅ​នេះ បន្ទាប់​ពី​ទាហាន​សៀម​​ប្រដាប់​ដោយ​អាវុធគ្រប់​ដៃ​​​​ទាំង​នោះ​​បាន​មក​​​​បោះ​ទីតាំង​នៅ​កៀក​នឹង​ចំណុចឈរ​ជើង​របស់​កងទ័ព​កម្ពុជា ​​ក្រោយ​ពី​បាន​​ដក​ថយ​មួយ​រយៈ​ខ្លី កាលពី​ដើម​ខែ​ឧសភា កន្លង​ទៅ។ ​លុះ​មក​ដល់​ថ្ងៃ​ទី​១៦ ឧសភា ទាហាន​សៀម​​ក៏​បាន​បិទ​ច្រក​របៀង​​នៅតំបន់​ខាវ​វង្ស មិន​ឱ្យ​​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​ធ្វើ​ដំណើរ​​ឆ្លងកាត់​​​ដូច​ធម្មតា ដែល​សកម្ម​ភាព​នេះ​បាន​​បង្ក​ជា​បញ្ហា​ស្មុគ​ស្មាញ​​​។ តែទោះ​បី​ជា​យ៉ាង​ណា​ កងទ័ព​កម្ពុជា ដែល​កំពុង​ឈរ​ជើង​​នៅ​ចំណុច​​នោះ​បាន​ប្រកាន់​ភាព​អត់​ធ្មត់​អនុ​វត្ត​​បាន​យ៉ាង​ម៉ឹង​ម៉ាត់​ក្នុង​ជំហរ​​ការ​ពារ​ត្រឹម​ទីតាំង​របស់​ខ្លួន ។

​មន្ត្រី​យោធា​​កម្ពុជា​ឱ្យ​ដឹង​ថា កាលពីថ្ងៃ​ទី​២៦ មេសា កន្លង​ទៅ ទាហាន​​សៀម​នៅចំណុចខាង​លើ ​ដែល​មាន​គ្នា​ប្រមាណ​ពី​២០​ទៅ​២៥នាក់ ធ្លាប់បាន​រំកិល​​មក​កៀក​នឹង​ទីតាំងឈរ​ជើង​របស់​​​កង​ទ័ព​កម្ពុជា​នៅចំណុច​ភ្នំ​តាមីន​នេះ​ម្តង​ហើយ​ ហើយ​នៅ​ថ្ងៃទី​១ ឧសភា ​ទាហាន​សៀម​​បាន​ព្រម​ព្រៀង​​ដក​ថយ​ទៅវិញ បន្ទាប់ពី​មាន​ការ​ជួបគ្នា​​រវាង​លោក​ឧត្តម​សេនីយ៍​ត្រី យន្ត មីន មេ​បញ្ជា​ការ​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​កោះកុង និង​មេ​បញ្ជា​ការ​រង​ទ័ព​ជើង​ទឹក​ចន្ទ​បុរី​-ត្រាត​របស់​សៀម​៕  ឃុន​ឆាង