ខេត្តកំពត ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានដឹកនាំមន្ត្រីជាន់ខ្ពស់ មន្ត្រីស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់អញ្ជើញសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៤១ មានប្រវែង៩៥,២៨គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹងចំណុចប្រសព្វលើផ្លូវជាតិលេខ៤ ខេត្តកណ្តាល ដល់ល្អាងចំណុចប្រសព្វលើផ្លូវជាតិលេខ៣ ស្រុកដងទង់ ខេត្តកំពត នាវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ ឧសភា ២០១១ ។
ផ្លូវជាតិលេខ៤១ ដែលបើកការស្ថាបនានេះគឺធ្វើឡើងក្រោមប្រាក់កម្ចីសម្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រដ្ឋាភិបាលដោយសាងសង់ឡើងទៅតាមស្តង់ដាកម្រិតទី៣ នៃគំរូរចនាប្លង់សំណង់របស់សាធារណរដ្ឋប្រជាមានិតចិន ជាប្រភេទផ្លូវក្រាលថ្មចាក់កៅស៊ូពីរជាន់ DBST គ្រោងចំណាយថវិកាសរុបចំនួន៤៦.២៥០.០០០ដុល្លារអាមេរិក និងត្រូវប្រើរយៈពេលសាងសង់៤០ខែដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៤។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព.
ចែករំលែកព័តមាននេះ