ពលរដ្ឋអ៊ុយក្រែនជាង២ម៉ឺននាក់បា.ត់ខ្លួនតាំងពីចាប់ផ្ដើមសង្គ្រាម
សង្គ្រាមអ៊ុយក្រែន ៖ រដ្ឋាភិបាលអ៊ុយក្រែនប្រកាសនាថ្ងៃទី៥តុលាថា ពលរដ្ឋអ៊ុយក្រែនជាង២៦.០០០
សង្គ្រាមអ៊ុយក្រែន ៖ រដ្ឋាភិបាលអ៊ុយក្រែនប្រកាសនាថ្ងៃទី៥តុលាថា ពលរដ្ឋអ៊ុយក្រែនជាង២៦.០០០
សង្គ្រាមអ៊ុយក្រែន ៖ រដ្ឋាភិបាលអ៊ុយក្រែនប្រកាសនាថ្ងៃទី៥តុលាថា ពលរដ្ឋអ៊ុយក្រែនជាង២៦.០០០នាក់ ក្នុងនោះមានទាហាន១៥.០០០នាក់ បានបាត់ខ្លួនតាំងពីចាប់ផ្ដើមសង្ក្រាមពីខែកុម្ភៈឆ្នាំ២០២២មក។
អនុរដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែនលោកឡេអូនីតទីមឆេនកូ គូសបញ្ជាក់តាមទូរទស្សន៍ជាតិថា ក្នុងចំណោមអ្នកបាត់ខ្លួនទាំងនេះមានជនស៊ីវិល១១.០០០នាក់ និងទាហានប្រមាណជា១៥.០០០នាក់។
មនុស្សទាំងនេះបានបាត់ដំណឹងសូន្យឈឹង ទាក់ទិននឹងសង្គ្រាម រាប់ទាំងក្នុងបណ្ដាដែនដីដែលរុស្ស៊ីកាន់កាប់ផង។ តុល្យការបណ្ដោះអាសន្ននេះទាក់ទិនតែពលរដ្ឋអ៊ុយក្រែន ដែលទិន្នន័យអាចត្រួតពិនិត្យជាផ្លូវការ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃអ៊ុយក្រែនលោកស្រីម៉ារីយ៉ាណារឺវ៉ាបញ្ជាក់ថា តួលេខនេះអាចមានការកើនខ្ព្ស់ជាងនេះទៀត ពេលយើងបន្តធ្វើការត្រួតពិនិត្យ។
អ៊ុយក្រែនមិនដែលលាតត្រដាងពីតូលេខសរុបនៃការបាត់បង់មនុស្សរបស់ខ្លួនឡើយ ក្នុងសង្គ្រាមជាមួយរុស្ស៊ី លើកលែងតែការបាត់បង់ជនស៊ីវិល ក្នុងការវាយប្រហាររបស់រុស្ស៊ីដែលចេញផ្សាយរាល់ថ្ងៃដោយអាជ្ញាធរ។ ចំណែកការបាត់បង់ទាហានមិនដែលលាតត្រដាងទាំងអស់ឡើយ។
កាសែតញូវយ៉កថែមអាមេរិកវាយតម្លៃនាពេលថ្មីៗនេះថា ទាហានអ៊ុយក្រែន៧០.០០០នាក់ បានស្លា.ប់និងរវាងពី១០០.០០០ទៅ២០០.០០០នាក់ រងរបួសតាំងពីចាប់ផ្ដើមសង្គ្រាមមក។ ការបាត់បង់របស់រុស្ស៊ីពិតជាធ្ងន់ធ្ងរជាង ជាមួយទាហានស្លាប់១២០.០០០នាក់និងរបួសរវាងពី១៧០.០០០ទៅ១៨០.០០០នាក់៕
ចែករំលែកព័តមាននេះ