ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​វា.យប្រហារ​ភូមិ​មួយ​របស់​អ៊ុយ​ក្រែ​ន​ស្លា.ប់​៥១​នាក់

6 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​AFP​ថា មនុស្ស​ដល់​៥១​នាក់​ស្លា.ប់ ក្នុង​នោះ​មាន កុមារ​ម្នាក់​កាលពី​ថ្ងៃ​ទី​៥​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​AFP​ថា មនុស្ស​ដល់​៥១​នាក់​ស្លា.ប់ ក្នុង​នោះ​មាន កុមារ​ម្នាក់​កាលពី​ថ្ងៃ​ទី​៥​តុលា ដោយសារ​ការ វា.យប្រហារ​របស់​កងទ័ព​រុ​ស្ស៊ី​​លើ​ភូមិ​ហ្គ្រោ​ហ្សា ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។

ការ​វាយប្រហារ​កើត​មាន​នា​វេលា​ម៉ោង​១៣​និង​១៥​នាទី​ម៉ោង​ក្នុងស្រុក លើ​ភូមិ​មាន​ប្រជាជន​៣៣០​នាក់ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ ខាងលិច​ក្រុង​គូ​ពី​យ៉ា​ន​ស្ក៍​នោះ​។ អភិបាល​តំបន់​លោក​អូ​ឡេ​កសី​នឺ​ហ្គូ​បុស​បាន​បរិហារ​ថា នោះ​ជា​ការ​វា.យប្រហារ​យ៉ាង​បង្ហូរឈា.ម​បំផុត​នៅ​តំបន់​ខា​គៀវ តាំងពី​ចាប់ផ្ដើម​ការ​លុកលុយ​របស់​រុ​ស្ស៊ី​មក​។ លោក​បាន​ប្រកាស​ពី​ការ​កាន់ទុក្ខ​៣​ថ្ងៃ​។

តាម​ទូរទស្សន៍​ជាតិ​រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុ​យ​ក្រែ​ន​លោក​អ៊ី​​ហ្គ័​រ​គ្លី​មេន​កូ​ថ្លែង​ថា មាន​អ្នក​ភូមិ​ច្រើន​នាក់​ប្រមូលផ្ដុំ​គ្នា​នៅ​ហាង​មួយ​ព្រមទាំង​ក្នុង​ហាង​កាហ្វេ​មួយ កន្លែង​ទទួលភ្ញៀវ​ដែល​មក​ចូលរួម​ក្នុង​ពិធី​បញ្ចុះស.ព​អ្នក​ភូមិ​ម្នាក់​។ ពេល​នោះ​មានការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ធុន​ISKANDER មួយ​គ្រាប់ ដែល​បំផ្លាញ​ហាង​មួយ​និង​ហាង​កាហ្វេ​មួយ ស្ថិត​ក្នុង​អគារ​ជាមួយ​គ្នា ពេល​ដែល​មនុស្ស​ប្រមាណ​ជា​៦០​នាក់​កំពុ​​ង​ជួបជុំ​គ្នា​នៅ​ទីនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ