លិ.ចនាវាមុជទឹកនុយក្លេអ៊ែរចិន១គ្រឿង ស្លា.ប់ច្រើននាក់ នៅតែជាអាថ៌កំបាំង
ប្រទេសចិន ៖ ការលិចនាវាមុជទឹកនុយក្លេអ៊ែរចិនមួយនាពេល កន្លងទៅបណ្ដាលឲ្យមនុស្សស្លា.ប់
ប្រទេសចិន ៖ ការលិចនាវាមុជទឹកនុយក្លេអ៊ែរចិនមួយនាពេល កន្លងទៅបណ្ដាលឲ្យមនុស្សស្លា.ប់
ប្រទេសចិន ៖ ការលិចនាវាមុជទឹកនុយក្លេអ៊ែរចិនមួយនាពេល កន្លងទៅបណ្ដាលឲ្យមនុស្សស្លា.ប់ច្រើននាក់ហាក់នៅតែជាអាថ៌កំបាំង។
នាវាមុជទឹកនុយក្លេអ៊ែរចិនលេខ093-417 គេថា លិចក្នុងសមុទ្រលឿងកាលពីខែសីហា។ នេះបើតាមសេចក្ដីរាយការណ៍របស់កាសែតDAILY MAIL ។ នាវាមុជទឹកនោះសង្ស័យជាប់អន្ទាក់មួយ ដែលដាក់ក្នុង សមុទ្រដោយកងម៉ារីនចិន។ គោលដៅនៃការដាក់អន្ទាក់នោះគឹចាប់បណ្ដានាវាអង់គ្លេសឬអាមេរិក។ តាមរបាយការណ៍មួយរបស់អង់គ្លេសថា ក្នុងសោកនា.ដកម្មនោះបណ្ដាលឲ្យនាវិកចិនដល់៥៥នាក់ស្លា.ប់ តែចិនបដិសេធមិនទទួលស្គាល់ឡើយ។
ជាផ្លូវការចិនថាពុំមានប្រតិបត្តិការយោធាប្រភេទនោះក្នុងសមុទ្រលឿង ស្ថិតនៅចន្លោះចិននិងឧបទ្វីបកូរ៉េឡើយ ក្នុងខែសីហារួចក៏គ្មាននាវាមុជទឹកណាមួយជួបអាសន្ន ហើយក៏គ្មានជនរងគ្រោះណាម្នាក់ដែរ។ តាមDAILY MAIL ថា នាវិក៥៥នាក់ក្នុងនោះមាននាយទាហាន២១នាក់និងកាពីតែននាវាមុជទឹកនោះបានស្លាប់ក្រោយមានការខូចប្រព័ន្ធខ្យល់និងអុកស៊ីហ្សែន។ បែបនោះនាំឲ្យមានការពុលនិងការថប់ដង្ហើមរបស់កងទាហានម៉ារីន។
របាយការណ៍របស់អង់គ្លេសដែលDAILY MAIL យកមកផ្សាយគូសបញ្ជាក់ថា សោកនាដកម្មនោះកើតមានកាលពីថ្ងៃទី២១សីហា វេលាម៉ោង៨និង១២នាទី។ នាវាមុជទឹកនោះប៉ះនឹងឧបសគ្គមួយ ដែលពិតណាស់ដាក់នៅទីនោះដើម្បីបំផ្លាញបណ្ដានាវារបស់សត្រូវ។ ទោះបីយ៉ាងណាទាំងចិនក៏ដូចជាតៃវ៉ាន់ បានបដិសេធពាក្យចចាមអារ៉ាមនោះ ដែលគេផ្សាយបន្តយ៉ាងគគ្រឹកគគ្រេងតាមបណ្ដាញសង្គម។ ចំណែកកងម៉ារីនអង់គ្លេសវិញក៏បដិសេធមិនធ្វើអត្ថាធិប្បាយដែរ៕
ចែករំលែកព័តមាននេះ