ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស.ព​បុរស​ម្នាក់​អណ្តែត​ក្នុង​ទឹក​ព្រែក​

6 ខែ មុន
  • កំពត

ខេត្តកំពត​ ៖ សាកស.ព​បុរស​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​អ្នកនេសាទ​បើកទូក​ទៅ​ដឹក​កូនដៃ​ទូក​មក​ចុះទូក​


ខេត្តកំពត​ ៖ សាកស.ព​បុរស​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​អ្នកនេសាទ​បើកទូក​ទៅ​ដឹក​កូនដៃ​ទូក​មក​ចុះទូក​ប្រទះ​ឃើញ​អណ្តែត​ក្នុង​ទឹក​ព្រែក​កំពង់​​កណ្តាល​ ក៏​ប្រាប់​អ្នក​បើកទូក​នេសាទ​ដែល​ចេញដំណើរ​ទៅ​នេសាទ រួច​ក្រុម​អ្នក​ទូក​នេសាទ​ក៏​បាន​យក​ខ្សែ​ទាក់​អូស​មក​ដាក់​នៅ​មាត់ច្រាំង​ ដើម្បី​កុំ​ឲ្យ​សាកស.ព​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​រសាត់​ទៅ​តាម​ទឹក​បាត់ រួច​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ​។

​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ​ហេតុការណ៍​​ប្រទះ​ឃើញ​សាកស.ព​​បុរសរងគ្រោះ​ម្នាក់​ខាងលើ​​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​​៤និង​១០​នាទី​រសៀលថ្ងៃទី​​៥ តុលា ឆ្នាំ​២០២៣ ស្ថិត​នៅ​ត្រង់​ចំណុច​មាត់​ព្រែក​កំពត​ ស្ថិត​ក្នុងភូមិ​កំពង់​កណ្ដាល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត​។

ក្រោយ​​ពី​មាន​ប្រជាពលរដ្ឋ​រាយ​ការ​ពី​បុ​ស្តិ៍​រដ្ឋបាល​ឃុំ​ជុំ​គ្រៀល កំលាំង​សមត្ថកិច្ច​ជំនាញ​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។

សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ សាកស.ព​​ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ ពាក់អាវ​ដៃខ្លី​ ពណ៌​ខ្មៅ​ មាន​អក្ស​បរទេស ស្លៀក​ខោខ្លី​ពណ៌​ខៀវ​ ។ បើតាមការ​ពិនិត្យ​ស្លាកស្នាម​ គ្មាន​ស្លាកស្នាមអ្វីគួរ​កត់សម្គាល់​​នៅ​លើ​ខ្លួន​សាកស.ព​ជនរងគ្រោះនោះ​ទេ​។

សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៥​ខែ តុលា ឆ្នាំ ២០២៣ បាន​ទទួល​ព​ត៌​មាន​ពី​លោក​វរ​:​សេនីយ៍ ត្រី ចាន់ កក នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ជុំ​គ្រៀល​បាន​រាយការណ៍​ថា​ មាន​ករណី​​​ប្រទះឃើញ​ស.ព​​បុរសម្នាក់អណ្តែតទឹក​ ក្រោយ​ពី​ទទួល​ព​ត៌​មាន​ហើយ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​។

សមត្ថកិច្ច​បន្ត​ថា​ ​តាម​ការ​ស្រាវជ្រាវ និង​ការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ដោយ​យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ កែវ ស្រី​ទូច ភេទស្រី រស់នៅ​ភូមិ ដូន​តោក សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ខេត្តកំពត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៥​ខែ តុលា​ឆ្នាំ​២០២៣ វេលា​ម៉ោង៤​និ​ង​១០​នាទីរសៀល ​គាត់​​បាន​ជិះ ទូក​ពី​ត្រើយ​ខាងត្បូង​ទៅ​ត្រើយ​ខាងជើង​ ដើម្បី​ទៅ​យក​កូនដៃ​ទូក​ទៅ​ចុះទូក​នៅ​សមុទ្រ ពេល​ជិះ​មក​ដល់​ពាក់កណ្តាល​ព្រែក ស្រាប់តែ​​ប្រទះ​ឃើញ​សាកស.ព​អណ្តែត​ទឹក មិន​ស្គាល់​អត្តសញ្ញាណ ​គាត់​​ក៏​បាន​ប្រាប់​បងប្អូន​ទូក​នេសាទ​ថា មាន​ស.ពអណ្ដែត​ទឹក​ម្នាក់ ពេល​ប្រាប់​ពួក​គាត់​ហើយ ​គាត់​បាន​ទៅ​ចម្លង​កូនដៃ​របស់​គាត់​ លុះ​បន្តិច​ក្រោយមក​បងប្អូន​នេសាទ​ក៏​បាន​ទាញ​សាកស.ព​មក​ដាក់​លើគោក​ចំណុច​មាត់​ព្រែក​អរុណរះ ស្ថិត​នៅ​ភូមិ កំពង់​កណ្តាល ឃុំ ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត រួច​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ។

សមត្ថកិច្ច​បន្ត​ថា​​ នៅ​កន្លែង​កើតហេតុ យើង​ពុំ​បានឃើញ​មាន​ស្លាកស្នាម ឬ​វត្ថុ​តាង​អ្វី​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​ឡើយ​។ ការ​ត្រួតពិនិត្យ​សាកស.ព​គឺ​​មិនស្គាល់​អត្តសញ្ញាណ​ទេ ភេទ​ប្រុស អាយុ ប្រហែល​៣០​ឆ្នាំ ពាក់អាវ​ដៃខ្លី ពណ៌​ខ្មៅ​មាន​អក្ស​បរទេស ស្លៀក​ខោខ្លី ពណ៌​ខៀវ​។

ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ឆ្លង​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកស.ព​របស់​ជំនាញ​និង​ក្រុម​គ្រូពេទ្យ​កោសល​វិ​ច្ច័​យ និង​​សន្និដ្ឋាន​ថា ​ស.ព​ស្លា.ប់​ដោយសារ​ល.ង់ទឹក​ពិតប្រាកដ​មែន មិន​មាន​ពាក់​ព​ន្ធ័​បទល្មើស​ផ្សេង​ឡើយ​។

សាកស.ព​​ជនរងគ្រោះ ត្រូវ​​បាន​ប្រគល់​ឱ្យ​លោក ចាន់ កក នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ជុំ​គ្រៀល​យក​ទៅ​តម្ក​ល់​ទុក​នៅ​វត្ត​ព្រៃ​តុម្ព ស្ថិត​នៅ​ភូមិ​ព្រៃ​តុម្ព ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត​។

​តាម​ប្រភព​បន្ត​ថ្មី​ៗ បន្ទាប់​ពី​សមត្ថកិច្ច​ជួយ​ដឹក​សាកស.ព​ទៅ​រក្សា​ទុក​នៅ​វត្ត​ព្រៃ​តុម្ព​រួច​មក​ សមត្ថ​កិច្ច​បន្ត​ស្រាវជ្រាវ​រក​គ្រួសារ ក៏​ស្រាប់តែ​មាន​ប្រភព​ពី​ក្រុម​គ្រួសារ​ទើប​ទៅ​យក​សាកស.ព​មក​លំនៅ​ដ្ឋា​ន​វិញ​​ស្ថិត​​នៅ​ភូមិ​កំពុងបាយ​ខាងជើង​ សង្កាត់​កំពុងបាយ​ ក្រុង​កំពត​ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះជា​បុគ្គលិក​បម្រើ​ហាង​ភោជនីយដ្ឋាន​នៅ​រំដួល​2 ស្ថិត​ក្នុងភូមិ​ទ្វី​ខាងត្បូង​ សង្កាត់​អណ្ដូង​ខ្មែរ​ ក្រុង​កំពត រីឯ​ការ​ស្លា.ប់​របស់​ជនរងគ្រោះ​ ពុំ​មានការ​សង្ស័យ​ពី​ករណី​ផ្សេង​ៗ​នោះ​ឡើយ​ តែ​គេ​សង្ស័យ​ថា​ជន​រង​គ្រោះ​អាច​កើត​ខ្យល់​វិលមុខ រួច​ធ្លាក់​ក្នុង​ទឹក​ព្រែក​ដោយ​គ្មាន​អ្នក​ណា​ដឹង ព្រោះ​ហាង​ក្លឹ​ប​បៀ​ហ្គ្រា​ដេ​ន​នោះ​នៅ​លើ​មាត់​ព្រែក​ផង​។ បច្ចុប្បន្ន​សាកស.ព​ជនរងគ្រោះ​​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ