ភូមាដោះលែងអ្នកទោសដល់ទៅ17.000នាក់
អ្នកទទួលខុសត្រូវភូមាម្នាក់គូសបញ្ជាក់កាលពីថ្ងៃទី១៧ ឧសភា ថា អ្នកទោសភូមាប្រមាណជា១៧.០០០នាក់ នឹងត្រូវដោះលែងចេញពីពន្ធនាគារក្នុងនាមនៃការលើកលែងទោសជា សមូហភាពមួយក្នុងនោះរួមមានទាំងបណ្តាអតីតសមាជិករបស់ពួកភ្នាក់ងារ ស៊ើបការណ៍យោធាដែលទទួលទោសកាលពីប៉ុន្មានឆ្នាំមុននេះផង ។ រដ្ឋាភិបាលស៊ីវិលថ្មីរបស់ភូមាធ្លាប់បានប្រកាសកាលពីថ្ងៃទី១៦ ឧសភា ពីការកាត់បន្ថយទោស១ឆ្នាំ សម្រាប់គ្រប់អ្នកទោសទាំងអស់ ក្នុងសារមួយអានតាមទូរទស្សន៍រដ្ឋ ក៏ប៉ុន្តែពុំមានការលើកឡើងណាមួយឡើយ ពីការដោះលែងពួកអ្នកទោសនយោបាយដូចការទាមទាររបស់ពួកលោកខាងលិច ។
ចែករំលែកព័តមាននេះ