ចាប់បានហើយ ចិនដែលតែងប្រើល្បិចយកដែកស្រួចចាក់បំបែកកង់ឡានលួចទ្រព្យ
រាជធានីភ្នំពេញ ៖ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំនពេញ, លោកវរសេនីយ៍ឯក ប៊ុន សត្យា…
រាជធានីភ្នំពេញ ៖ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំនពេញ, លោកវរសេនីយ៍ឯក ប៊ុន សត្យា…
រាជធានីភ្នំពេញ ៖ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំនពេញ, លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលផែនការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ តុលា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង៣០នាទី កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអម លាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យបន្ទប់លេខ៣០១ ផ្ទះជួលលេខ អិន៣៧អឺ១ អឺ២អឺ៣ ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលមានម្ចាស់ទីតាំងឈ្មោះ ជា សុខ ចូលរួមផងដែរ ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (យកដែកគោលកែច្នៃធ្វើសកម្មភាពដោតកង់រថយន្តបណ្តាលឲ្យមុតកង់បែក រួចបើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ) ក្នុងរាជធានីភ្នំពេញ ចំនួន០៣ ករណី ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ និងចាប់យកវត្ថុតាងមួយចំនួន ។

ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ QING YUI YUN ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ចិន មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់លេខ៣០១ ផ្ទះជួលលេខN៣៧អឺ១ អឺ២អឺ៣ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងម្នាក់ឈ្មោះ WEI ZU DAO ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនមុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់លេខ៣០១ផ្ទះជួលលេខអិន៣៧អឺ១ អឺ២ អឺ៣ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា «ពួកគេធ្លាប់ធ្វើសកម្មភាពចាក់បំបែកកង់រថយន្តលួចសម្ភារៈចំនួន៣ករណីមកហើយ ៖ ករណីទី១-អំពើលួចមានស្ថានទម្ងន់ទោស(យកដែកគោលកែច្នៃធ្វើសកម្មភាពដោតកង់រថយន្តបណ្តាលឲ្យបែក រួចបើកទ្វារលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចមុខសិប្បកម្មស្បែកជើង ផ្លូវបេតុង ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៩ និងព្រឹក មានករណីអំពើលួចមានស្ថានទម្ងន់ទោស (យកដែកគោលកែច្នៃធ្វើសកម្មភាពដោតកង់រថយន្តបណ្តាលឲ្យមុតបែក រួចជនសង្ស័យបើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចមុខសិប្បកម្មស្បែកជើង ផ្លូវបេតុង ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យ២ នាក់ បានជិះម៉ូតូ១គ្រឿងប្រដាប់ដោយដែកគោលកែច្នៃ (យកដែកគោលមកឆាបឲ្យមានចង្អូរពីក្បាលរហូតដល់ចុង) ដោយជនសង្ស័យឈ្មោះ QING YUI YUN ជាអ្នកបើកម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១DK-០៤៥៩ ឌុបឈ្មោះ WEI ZU DAO ចេញពីផ្ទះជួលលេខអិន៣៧អឺ១អឺ២អឺ៣ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយមានដាកដែកគោ លកែច្នៃដាក់ជាប់ខ្លួនជាស្រេច គោលបំណងចេញធ្វើសកម្មភាពយកដែកគោលកែច្នៃនោះ ទៅចាក់កង់រថយន្តឲ្យបែក ដើម្បីបើក ទ្វារលួចយកទ្រព្យសម្បត្តិ ។

ពេលនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូទៅដល់មុខធនាគារកាណាឌីយ៉ា ផ្លូវចោមចៅ សង្កាត់ចោម ចៅ១ ខណ្ឌពោធិសែនជ័យ ឃើញជនរងគ្រោះឈ្មោះ តុង ចាន់តឺ (DONG ZHANDE)ជនជាតិ ចិនដើរចេញពីក្នុងធនាគារដោយ មានកាន់កាបូប ពណ៌ ខ្មៅ ១ ហើយឡើងជិះរថយន្តម៉ាកតូយ៉ូតាហាយឡិនឌើ ពណ៌ទឹកប្រាក់ ដោយដាក់កាបូបពណ៌ខ្មៅនោះ នៅលើកៅអីខាងក្រោយ រួចបើកចេញពីធនាគារតាមផ្លូវចោមចៅ ឆ្ពោះទៅកន្លែងស្នាក់នៅ(សិប្បកម្មស្បែកជើង) ផ្លូវបេតុង ភូមិថ្ម គោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យវិញ ។

ឃើញដូច្នោះ ជនសង្ស័យក៏បើកម៉ូតូតាមពីក្រោយរថយន្ត រហូតដល់ភ្លើងស្តុប ជនរងគ្រោះបានឈប់ ហើយជនសង្ស័យក៏ឈប់ម៉ូតូដែរ ទើបជនសង្ស័យឈ្មោះ WEI ZU DAO បានចុះពីលើម៉ូតូយកដែកគោលដើរទៅចាក់បំបែកកង់រថយន្តរបស់ជនរងគ្រោះខាងក្រោយផ្នែកខាងស្តាំ រួចឡើងជិះម៉ូតូរបស់បក្ខពួកវិញ ពេលភ្លើងស្តុបលោតភ្លើងពណ៌ខៀវ ជនរងគ្រោះបានបើករថយន្តបន្តទៅមុខទៀត ហើយជនសង្ស័យក៏ជិះម៉ូតូតាមពីក្រោយ រហូតដល់ចំណុចកើតហេតុ កង់រថយន្តក៏ធូអស់ខ្យល់ជនរងគ្រោះបានឈប់ជនសង្ស័យឃើញដូច្នោះ ក៏ឈប់ម៉ូតូពីចម្ងាយ ហើយឈ្មោះ WEI ZU DAO បានចុះពីលើម៉ូតូដើរទៅឈរប្រហែល៤ទៅ៥ម៉េត្រពីរថយន្ត ។

ពេលនោះ ជនរងគ្រោះក៏បើកទ្វាររថយន្តចុះដើរមើលកង់មុខក្រោយ ឆ្លៀតឱកាសជនសង្ស័យឈ្មោះ WEI ZU DAO បានដើរទៅបើកទ្វាររថយន្តចូលលួចយកកាបូបពណ៌ខ្មៅ រត់ឡើងជិះម៉ូតូរបស់បក្ខពួកឈ្មោះ QING YUI YUN រត់គេចខ្លួនដោយសុវតហតភាព ។ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្តកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ