ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ថ្ងៃ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​៣ករណី​ស្លា.ប់​២​នាក់​ និង​របួស​៦នាក់

14 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ​ក្នុង​រយៈ​ពេល​១​ថ្ងៃ​ទី​​១៦ ​ឧសភា​ ២០១១​ នៅ​​តំបន់​​ត្រើយ​ខាង​លិច​​ទន្លេ​មេគង្គ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន​៣លើក ​នៅ​ស្រុក-​ក្រុង​ចំនួន៣ ​គឺ​ស្រុក​​បាធាយ​​ស្រុក​ព្រៃឈរ ​និង​ក្រុង​កំពង់ចាម ​ដោយ​​ឆក់​យក​អាយុ​ជីវិត​មនុស្ស​ចំនួន​២នាក់ ​និង​រង​របួស​ចំនួន​៦​នាក់

ខេត្ត​កំពង់​ចាម​ ៖ ​ក្នុង​រយៈ​ពេល​១​ថ្ងៃ​ទី​​១៦ ​ឧសភា​ ២០១១​ នៅ​​តំបន់​​ត្រើយ​ខាង​លិច​​ទន្លេ​មេគង្គ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន​៣លើក ​នៅ​ស្រុក-​ក្រុង​ចំនួន៣ ​គឺ​ស្រុក​​បាធាយ​​ស្រុក​ព្រៃឈរ ​និង​ក្រុង​កំពង់ចាម ​ដោយ​​ឆក់​យក​អាយុ​ជីវិត​មនុស្ស​ចំនួន​២នាក់ ​និង​រង​របួស​ចំនួន​៦​នាក់ ។

តាមសេចក្តីរាយការណ៍ពីលោក សំ ណាល់ អធិការនគរបាលស្រុកបាធាយឲ្យដឹងថា​នៅ​វេលាម៉ោង៨ និង២៤នាទីព្រឹក ថ្ងៃទី១៦ឧសភា នៅលើផ្លូវជាតិលេខ៦A ក្នុង​ភូមិតាពយ​ ឃុំសំបួរ ស្រុកបាធាយ មាន​ថៈឡេថង​១​គ្រឿង​បើកពីកើតទៅលិចបានរេចង្កូតក្រឡាប់បណ្តាល​ឲ្យស្លាប់ម្នាក់​ និងរបួស៣នាក់ ។ លោកអធិការនគរបាលស្រុក​បាធាយ​បន្ត​ថា អ្នកស្លាប់ឈ្មោះ គួន គីម​សេង ភេទប្រុស​អាយុ៥៣ឆ្នាំ និងអ្នករបួស ១-ឈ្មោះ​ជួប ​ហាំង ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នក​បើក​ថៈឡ​ថេង ២-ឈ្មោះ ខេន គ្រុយ ភេទ​ប្រុស អាយុ​៥២ឆ្នាំ ៣-ឈ្មោះ វ័រ ម៉ាញ ភេទ​ប្រុស អាយុ​៣០ឆ្នាំ រស់នៅភូមិស្នាមពុក ឃុំវាល​ពុក ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺទាំងអស់គ្នា  ។

ចំណែក​លោក​វរសេនីយ៍ត្រី នួន សាម៉ន អធិ​ការនគរ​បាលស្រុកព្រៃឈរបានឲ្យដឹងថា នៅវេលាម៉ោង​៩ និង១០នាទីព្រឹកថ្ងៃទី១៦ ឧសភា នៅឃ្លាំងស្តុកទំនិញរបស់​ឈ្មោះហេង ហួរ នៅ​ភូមិតារាម ឃុំជ្រៃវៀន ស្រុក​ព្រៃឈរ រថ​យន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ១គ្រឿង ពាក់​ស្លាកលេខភ្នំពេញ 3A-2273 បើកដោយ​ឈ្មោះ បូរ វិបុល ភេទប្រុស អាយុ២០ឆ្នាំ រស់​នៅភូមិអណ្តូង ឃុំសូរ្យសែន ស្រុកព្រៃឈរ បានបើកថយក្រោយខ្វះការប្រុងប្រយ័ត្នបណ្តាល ឲ្យបុកឈ្មោះជិន កុយ ភេទប្រុសអាយុ​២៥ឆ្នាំ រស់​នៅភូមិស្វាយមីង ឃុំគ ស្រុកព្រៃ​ឈរផ្ទប់​ទៅ​នឹងជញ្ជាំងឃ្លាំងពេញទំហឹង​ស្លាប់​ភ្លាម។​អ្នកបើកបររថយន្តនោះបានរត់គេចខ្លួនបាត់ ។​

ដោយ​ឡែក​លោក ស៊ាម យូសេង ប្រធាន​ចរា​ចរនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម​ប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៩​ និង​៥០​នាទីយប់ថ្ងៃទី១៦ ឧសភា នៅខាងលិចហាង​សម័យទំនើបស្ថិតនៅភូមិបឹងស្នាយ សង្កាត់​សំបួរមាស ក្រុងកំពង់ចាម​រថយន្តម៉ាក​នីស្សាន់​១បាំងកន្លះ ពាក់ស្លាកលេខភ្នំពេញ2Q-9561 បើកបរដោយឈ្មោះរស់ ណារី ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅ​ភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាមបានបុក​ជាមួយម៉ូតូC125 ពាក់ស្លាក លេខ​កណ្តាល 1i-7180 បើកបរដោយឈ្មោះ យឹម ស៊ន ភេទប្រុស​ អាយុ៤៣ឆ្នាំ រស់នៅភូមិ អណ្តូង​ឃុំក្រឡា ស្រុកកំពង់សៀម ពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសទាំង៣នាក់ ក្នុងនោះស្រ្តីម្នាក់រងរបួសធ្ងន់ត្រូវបាននាំ​ទៅ​សង្គ្រោះ​នៅគ្លីនិកឯកជនមួយក្នុង​ក្រុងកំពង់ចាម ។ ចំពោះវត្ថុតាងទាំង៣ករណីនោះត្រូវបាននាំ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកនីមួយៗដើម្បីដោះស្រាយ​តាមច្បាប់៕