កោះតៃវ៉ាន់រងការវា.យប្រហារដោយព្យុះដ៏ខ្លាំងមួយ
កោះតៃវ៉ាន់ ៖ ព្យុះទីហ្វុងឈ្មោះ KOINU កាលពីថ្ងៃទី៥ តុលា បណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងបំផុត
កោះតៃវ៉ាន់ ៖ ព្យុះទីហ្វុងឈ្មោះ KOINU កាលពីថ្ងៃទី៥ តុលា បណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងបំផុត
កោះតៃវ៉ាន់ ៖ ព្យុះទីហ្វុងឈ្មោះ KOINU កាលពីថ្ងៃទី៥ តុលា បណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងបំផុត ជាមួយខ្យល់បោកបក់ក្នុងល្បឿនដល់ទៅ៣៤០គីឡូម៉ែត្រក្នុង១ម៉ោង។ នេះបើតាមការគូសបញ្ជាក់ របស់ផ្នែកឧតុនិយមនៃដែនកោះនេះ។
ខ្យល់បោកបក់ខ្លាំងដល់ល្បឿន៩៥,២ម៉ែត្រក្នុង១វិនាទី គឹនៅលើកោះORQUIDES កាលពីយប់មិញ ដែលនោះពិតជាព្យុះខ្លាំងបំផុតថ្មីសម្រាប់តៃវ៉ាន់។ ខ្យល់បោកបក់ខ្លាំងនេះស្មើនឹងល្បឿន៣៤២,៧គីឡូម៉ែត្រក្នុង១ម៉ោង បានវា.យប្រហារលើកោះភ្នំភ្លើងនោះ ស្ថិតនៅភាគខាងត្បូងតៃវ៉ាន់ដែលប្រជាជននៅទីនោះភាគច្រើនជាកសិករនិងអ្នកនេសាទ ។
តាមផ្នែកឧតុនិយមថាព្យុះទីហ្វុងនេះ ពីដំបូងវា.យប្រហារលើភាគខាងត្បូតៃវ៉ាន់ ហើយស្រាប់តែដូរទិសងាកមកខាងត្បូងវិញ។ ពួកអ្នកជំនាញការអះអាងថា ការផ្លាស់ប្ដូរបរិយាកាសនាំឲ្យមានការលំបាក ក្នុងការព្យាករណ៍ទិសដៅនៃព្យុះត្រូពីកាល់ ដោយបង្កើនកម្លាំងនាំឲ្យមានភ្លៀងធ្លាក់ខ្លាំងឬទឹកជំនន់ភ្លាមៗ។ ខ្យល់បោកបក់ខ្លាំងនាំឲ្យមានការបាក់ផ្ទាំងប៉ាណូនានា និងរបើកដំបូលផ្ទះ។
បន្ទាប់ពីកោះតៃវ៉ាន់ព្យុះនោះត្រូវបោកបក់ឆ្ពោះមកឆ្នេរសមុទ្រខាងកើតនៃខេត្តក្វាងទុងចិន ដែលមានទីក្រុងកង់តុង ៕
ចែករំលែកព័តមាននេះ