ប្រធានាធិបតីអ៊ុយក្រែនបារម្ភខ្លាំងពីរឿងជំនួយ
សង្គ្រាមអ៊ុយក្រែន ៖ នៅមុខប្រមុខការទូតសហភាពអឹរ៉ុបដែលមកជួបប្រជុំគ្នា កាលពីថ្ងៃទី២តុលា
សង្គ្រាមអ៊ុយក្រែន ៖ នៅមុខប្រមុខការទូតសហភាពអឹរ៉ុបដែលមកជួបប្រជុំគ្នា កាលពីថ្ងៃទី២តុលា
សង្គ្រាមអ៊ុយក្រែន ៖ នៅមុខប្រមុខការទូតសហភាពអឹរ៉ុបដែលមកជួបប្រជុំគ្នា កាលពីថ្ងៃទី២តុលានៅក្រុងគៀវ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី បានរំលឹកជាថ្មីពីសារសំខាន់នៃរណសិរ្សរួមនៅពីក្រោយ អ៊ុយក្រែន ក្នុងពេលដែលជំនួយយោធារបស់ប្រទេសលោកខាងលិចមួយចំនួនហាក់ដូចជាកំពុងមានបញ្ហា។
ក្នុងឱកាសនោះលោកហ្សេឡេស្គីថ្លែងថា ខុំ្ញជឿជាក់់ដែលអ៊ុយក្រែននិងពិភពលោកសេរីអាចជម្នះការប្រឈមនោះបាន។ ជ័យជម្នះរបស់យើងពឹងផ្អែកដោយផ្ទាល់ លើកិច្ចសហការរបស់យើង។ ពាក្យពេចន៍ទាំងនេះរបស់ប្រធានាធិបតីអ៊ុយក្រែន ហាក់លើកឡើងទន្ទឹមគ្នានឹងការអះអាងរបស់រុស្ស៊ីដែលថា ពួកលោកខាងលិចហាក់កំពុងតែនឿយណាយហើយ ចំពោះការជួយអ៊ុយក្រែន។ តាមការព្យាករណ៍របស់វិមានក្រឹមទាំងថា ការនឿយណាយនោះកំពុងមានការកើនឡើង ក្នុងប្រទេសលោកខាងលិចផ្សេងៗពិសេសសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី៤តុលាប្រធានាធិបតីអាមេរិកលោកចូបៃដិន ជាលើកដំបូកបង្ហាញពីការព្រួយបារម្ភលើរឿងជំនួយជួយអ៊ុយក្រែន។ទោះបីយ៉ាងណាក្នុងសុន្ទរថាមួយលោកបានសន្យាថា សំខាន់ខ្លាំងណាស់ដែលត្រូវបន្តជួយទ្រទ្រង់ខាងយោធានិងហិរញ្ញវត្ថុដល់អ៊ុយក្រែន។ លោកបៃដិនហាក់ទទួលស្គាល់ថា ភាពច្របូកច្របល់ក្នុងផ្ទៃគណបក្សសាធារណរដ្ឋ នាំឲ្យមានការរាំងស្ទះក្នុងសភា ដែលនាំឲ្យមានការបារម្ភដល់អនាគតនៃជំនួយនោះ។
តាមទូរទស្សន៍CNNថា អាមេរិកប្រកាសកាលពីថ្ងៃទី៤តុលាថា បានផ្ទេរកាលពីថ្ងៃទី២តុលា នូវគ្រាប់រំសេវប្រមាណជា១,១លានគ្រាប់ដល់អ៊ុយក្រែន ដែលគ្រាប់ទាំងនេះជាគ្រាប់របស់អីុរ៉ង់ រឹបអូសយកបានពេលដឹកឲ្យដល់ពួកឧទ្ទាមហ៊ូធីយេមែន៕
ចែករំលែកព័តមាននេះ