ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ហួសចិត្ត​! ក្រោយ​កុម្មង់​ «ផាត់​ថៃ​» មក​ញ៉ាំ បែរជា​មិន​ឆ្ងាញ់ ថែម​ទាំង​វ៉​ល់​មើល​មិន​យល់

6 ខែ មុន

ថ្មី​ៗ​នេះ មានរឿង​ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ និង​នឹក​ស្មាន​មិន​ដល់​នោះ​ឡើយ ក្រោយ​ពី​មាន​យុវជន​ម្នាក់​បាន​ចេញ​មុខ​មក​បើក​ទម្លាយ​នៅ​ម្ហូប​ខ្លួន​បញ្ជា​កុម្ម៉ង់​ទិញ​យក​មក​ញ៉ាំ ដែល​មាន​រសជាតិ​មិន​ឆ្ងាញ់ ហើយ​ថែម​ទាំង​មាន​សភាព​មិន​គួរ​ឱ្យ​មើល​ទៀត​ផង រហូត​ធ្វើ​ឱ្យដំណឹង​មួយ​នេះ

ប្រទេស​ថៃ ៖ ថ្មី​ៗ​នេះ មានរឿង​ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ និង​នឹក​ស្មាន​មិន​ដល់​នោះ​ឡើយ ក្រោយ​ពី​មាន​យុវជន​ម្នាក់​បាន​ចេញ​មុខ​មក​បើក​ទម្លាយ​នៅ​ម្ហូប​ខ្លួន​បញ្ជា​កុម្មង់​ទិញ​យក​មក​ញ៉ាំ ដែល​មាន​រស​ជាតិ​មិន​ឆ្ងាញ់ ហើយ​ថែម​ទាំង​មាន​សភាព​មិន​គួរ​ឱ្យ​មើល​ទៀត​ផង រហូត​ធ្វើ​ឱ្យដំណឹង​មួយ​នេះ ល្បី​កក្រើក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ភ្លូកទឹកភ្លូកដី​តែ​ម្ដង​។

នេះ​បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ដ៏​ល្បី​របស់​ថៃ «Khaosod» បាន​ផ្សព្វផ្សាយ​ប្រាប់​ឱ្យ​ដឹង នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៣​នេះ​ថា មាន​អ្នក​យក​ព័ត៌មាន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ បាន​រាយការណ៍​ប្រាប់​នៅ​លើ​ពិភព​អន​ឡាញ​បែប​នេះ​ថា ចំពោះ​បញ្ហា​រឿង​អាហារ​មួយ​នេះ វា​ត្រូវ​បាន​ក្លាយទៅជា​បញ្ហា​មួយ​ដែល​ត្រូវ​គេ​យក​ទៅ​បង្ហោះ ស៊ែរ​ចែករំលែក​ឥត​ឈប់​ឈរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Internet ។

ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ គេ​ប្រទះ​ឃើញ​មាន​អ្នក​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា «Nun Niya» បាន​ចេញ​មុខ​មក​បង្ហោះ​រូបភាព និង​លាតត្រដាង​ប្រាប់​ឱ្យ​គ្រប់​គ្នា​ឃើញ​នៅ​អាហារ​ដែល​ខ្លួន​ធ្វើការ​ទិញ​យក​មក​ញ៉ាំ ព្រមទាំង​បង្ហោះ​សារ​ថា ៖ «​តើ​ផាត់​ថៃ​ដ៏​ល្អ​របស់​អ្នក​រាល់គ្នា​មាន​លក្ខណៈ​បែប​ណា? ខ្ញុំ​បាន​បញ្ជា​ទិញ Pad Thai ហើយ តែ​អ្វី​ដែល​ខ្ញុំ​បាន​ទិញ​ហាក់បីដូចជា មិន​ដូច​ទៅ​នឹង​អ្វី​ដែល​ខ្ញុំ​ចង់បាន​ទាល់តែ​សោះ?​។ បញ្ជាក់​បន្តិច ៖ ខ្ញុំ​នៅ​ប្រទេស​ថៃ មិនមែន​នៅ​ឥណ្ឌា​ទេ​។ ហេតុ​អ្វី​ក៏​ផាត​ថៃ ដែល​នាង​ទទួល​បាន មាន​សភាព​បែប​នេះ​ទៅ​វិញ?​»​។

យ៉ាងណាមិញ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​ជាង​នេះ​ទៅ​ទៀត​នោះ បន្ទាប់​ពី​រូបភាព ក៏​ដូច​ជា​សារ​ខាងលើ​នេះ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ភ្លាម ក៏​មាន​មហាជន​នៅ​ក្នុង​បណ្ដាញ​សង្គម​មិន​តិច​នោះ​ឡើយ នាំ​គ្នា​សម្រុកចូល​ទៅ​ខ​មិន​បញ្ចេញមតិ​យ៉ាងច្រើន​កុះករ បន្ទាប់​ពី​ឃើញ​ម្ហូបអាហារ ផាត់​ថៃ ចេញ​ថ្មី គួរ​ឱ្យ​អស់​ចំ​ណើ​ច​ខ្លាំង​ពេក ។

មហាជន​ជា​ច្រើន​នាំ​គ្នា​ខ​មិន​យ៉ាង​ដូច្នេះ​ថា «​ដូច​ជា​មិនដឹង​ថា តើ​ត្រូវ​និយាយ​យ៉ាងដូចម្តេច​នោះ​ទេ? ខ្ញុំ​ពិតជា​អស់​អ្វី​នឹង​ថ្លែង​តែ​ម្ដង​ហើយ​លោក​អើយ ធ្វើ​ញ៉ាំ​បែប​នេះ កោតតែ​មាន​អ្នកទិញ​យក​ទៅ​ញ៉ាំ​ដែរ​»​។ មួយ​ចំនួន​ទៀត​ក៏​លើក​ឡើង​ថា «​បើ​ខ្ញុំ​ស្មាន​មិន​ខុស​ទេ​នោះ ប្រហែលជា​ជនបរទេស​លួ​.​ចម​ក​បើកហាង​លក់​នៅ​ប្រទេស​ថៃ​ហើយ​មើលទៅ បានជា ផាត់​ថៃ ឡើង​វ៉​ល់​ខ្ទេច​ដូច​ម្ហូប​ឥណ្ឌា​បែប​នេះ»។

ចំណែក​អ្នកខ្លះ​ទៀត ក៏​ព្រលយ​ដាក់​ទៅ​ចំ​ៗ​ថា «​ពិតជា​គួរ​ឱ្យ​អៀនខ្មាស់​ខ្លាំង​ណាស់ មិន​គួរ​ណា​វា​ជា​របស់​ជនជាតិ​ថៃ​នោះ​ទេ មុខម្ហូប ផាត់​ថៃ វ៉​ល់​ដូច​ភក់​អ​ញ្ចឹ​ង តើ​គេ​រៀន​នៅឯណា​ដែរ? ខ្ញុំ​ពិតជា​ចង់​ដឹង​ខ្លាំង​ណាស់? អ្នក​ដែល​ធ្លាប់​ទៅ​ទិញ​ញ៉ាំ តើ​មាន​រសជាតិ​ឆ្ងាញ់ ឬ​អត់? ខ្ញុំ​ប្រាប់​ទៅ​ចុះ អ្នក​ដែល​ហ៊ាន​បើកហាង​លក់ ផាត់​ថៃ ពី​ដំបូង ត្រូវ​ទាក់ទាញ​ភ្ញៀវ ធ្វើ​ឱ្យ​ស្អាត មាន​អនាម័យ​ល្អ របៀប​ធ្វើ​ចេះ​យកចិត្តទុកដាក់ ចម្អិន​ធ្វើ​យ៉ាងម៉េច​ឱ្យ​មាន​រូបរាង​ស្រស់​ស្អាត ទើប​វា​គួរ​ឱ្យ​ចង់​ញ៉ាំ មិនមែន​បើក​ហាង​លើក​ដំបូង​ឱ្យ​គេ​យក​ទៅ​បង្ហោះ​និយាយដើម​ផ្តួល​បែប​នេះនោះ​ឡើយ​»​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មាន​ប្រជាជន​មួយ​ចំនួន​ទៀត​នាំ​គ្នា​បញ្ចេញមតិ​ដាក់​ចំ​ៗ​ដែរ​ថា «​ផាត់​ថៃ​បែប​បុរាណ នឹង​ចៀន​បំពង គេ​ត្រូវ​តែ​ធ្វើ​រហូត​ដល់​វា​មាន​រសជាតិ​ក្រអូប​។ ដោយ​គេ​បាន​បន្ថែម​ជា​មួយនឹង​ទឹក​អំពិល ស្ករត្នោត ម្ទេស ទឹកត្រី បន្ទាប់​មក​ដាក់​គុយទាវ​ចូល រួចរាល់​ជា​ការ​ស្រេច​។ បន្ទាប់​មក​ទៀត យើង​ត្រូវ​បន្ថែម​ស៊ុត​ទៅ​ក្នុង​បន្លែ ទើប​យើង​ញ៉ាំ​ទៅ​វា​មាន​រសជាតិ​ឆ្ងាញ់​»​។ ចំណែក​មហាជន​ខ្លះ​បញ្ចេញមតិ​ដែរ​ថា «​តែ​ខ្ញុំ​គិត​ថា មុខម្ហូប​មួយ​នេះ វា​ដូច​ជា​អា​ម៉េច​មិនដឹង​ទេ ខ្ទឹមក្រហម​វា​ហាក់បីដូចជា​ហាន់​ដាក់​មាន​ចំណិត​ធំ​ដល់​ហើយ អ្នក​ទាំងអស់​គ្នា​គិត​ដូច​ខ្ញុំ​អត់ តើ​វា​មាន​រូបរាង​ធំ​ពេក​ទេ?​»​។

ទន្ទឹម​នឹង​នោះ​ដែរ បើ​យោង​ទៅ​តាម​រយៈ​ប៉ុស្តិ៍​សារព័ត៌មាន បាន​បើកចំហ​ដោយ​ក្រុម​អ្នក​យក​ព័ត៌​មាន​​របស់ Thairath បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា «​រសជាតិ​មុខម្ហូប ផាត់​ថៃ ដែល​បាន​ញ៉ាំ​មិន​ឆ្ងាញ់​ទាល់តែ​សោះ បើ​នៅ​ហាង​ធំ​ៗ គេ​មិន​ធ្វើ​បែប​នេះនោះ​ទេ ពីព្រោះ​ថា វា​ជា​ហាង​របស់​ថៃ បើ​អ្នក​គេ​មិនដឹង គេ​នាំ​គ្នា​គិត​ថា ម្ហូប​នេះ លក់​នៅ​ក្នុង​តំបន់​សកល​វិទ្យាល័យ​បាត់​ទៅ​ហើយ ព្រោះ​អតិថិជន​ភាគច្រើន​ជា​និស្សិត​»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ