សូម៉ាលី ៖ ផ្ទុះគ្រាប់បែកនៅក្រុងម៉ូហ្គាឌីស៊ីយ៉ូស្លា.ប់ទាហានរដ្ឋាភិបាល5នាក់
មន្ត្រីទាំងឡាយរាយការណ៍ថា ទាហានស្និទ្ធរដ្ឋាភិបាលសូម៉ាលី៥នាក់បានត្រូវស្លា.ប់កាលពីថ្ងៃ ទី១៦ ឧសភា ក្នុងការផ្ទុះគ្រាប់បែកមួយគ្រាប់នៅឯមូលដ្ឋានមួយដែលទើបវាយ ដណ្តើមយកបានពីពួកយុទ្ធជនឧទ្ទាមអ៊ិស្លាម។ តំបន់មានការផ្ទុះគ្រាប់បែកនោះត្រូវបានកងទ័ពរដ្ឋាភិបាល និងពួកយុទ្ធជនសម្ព័ន្ធមិត្តនៃក្រុម AHLU SUNNA WALJAMA គាំទ្រដោយកងកម្លាំងរក្សាសន្តិភាពសហភាពអាហ្វ្រិកវាយដណ្តើមយក បាននៅក្រុងម៉ូហ្គាឌីសីុយ៉ូ រដ្ឋធានីសូម៉ាលី។ គ្រាប់បែកបានផ្ទុះពេលកងទាហានកំពុងបោសសំអាតតំបន់នោះ។ ក្រៅពីទាហានស្លា.ប់៥នាក់ ទាហាន៥នាក់ទៀតក៏ត្រូវរបួសដោយសារការផ្ទុះនេះដែរ។
ចែករំលែកព័តមាននេះ