បា.ញ់ប្រហារនៅផ្សារទំនើបក្រុងបាងកក ប៉ះពាល់ធ្ងន់ដល់វិស័យទេសចរណ៍ថៃ
ប្រទេសថៃ ៖ ខណៈជនជាតិចិនច្រើននាក់មានការភ័.យខ្លា.ចក្នុងការមកកាន់ប្រទេសថៃ ក្រោយការ
ប្រទេសថៃ ៖ ខណៈជនជាតិចិនច្រើននាក់មានការភ័.យខ្លា.ចក្នុងការមកកាន់ប្រទេសថៃ ក្រោយការ
ប្រទេសថៃ ៖ ខណៈជនជាតិចិនច្រើននាក់មានការភ័.យខ្លា.ចក្នុងការមកកាន់ប្រទេសថៃ ក្រោយការបា.ញ់ប្រហារនាពេលថ្មីៗនេះនៅក្រុងបាងកក បណ្ដាលឲ្យមានអ្នករងគ្រោះជាជនជាតិចិន ពិតជានាំឲ្យមានការប៉ះពាល់ជាអវិជ្ជមានដល់ទេសចរណ៍ថៃ។
កាលពីថ្ងៃទី៣ តុលា ក្មេងជំទង់ម្នាក់អាយុ១៤ឆ្នាំ បានបា.ញ់ប្រហារលើមនុស្សម្នាក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មSIAM PARAGON ក្រុងបាងកក បណ្ដាលឲ្យមនុស្សស្លា.ប់២នាក់និងរបួស៥នាក់ ក្នុងនោះ២របួសធ្ងន់។ សោកនា.ដកម្មនេះពិតណាស់នឹងនាំឲ្យមានការប៉ះពាល់ដល់ទេសចរ ហើយពិសេសបំផុត អ្នកទេសចរមកពីប្រទេសចិន ព្រោះក្នុងចំណោមជនរងគ្រោះ មាននារីចិនម្នាក់បានស្លា.ប់ និងម្នាក់ទៀតរងរបួស។
នារីទេសចរចិនដែលស្លា.ប់គឺនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនោះ ដែលគេទៅជាមួយកូនភ្លោះ២នាក់ ដែលពួកគេត្រូវបានជួយដោយនារីថៃក៏ក្លាហានម្នាក់ ក្រោយការបា.ញ់ប្រហារ។
ប្រទេសថៃដែលនាពេលថ្មីៗនេះ បង្កើតកម្មវិធីលើកលែងទិដ្ឋាការចំពោះអ្នកទេសចរមកពីចិននិងកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី២៥កញ្ញាឆ្នាំ២០២៣ ដល់ថ្ងៃទី២៩កុម្ភៈឆ្នាំ២០២៤នោះ ពឹងផ្អែកច្រើនលើអ្នកដំណើរមកពីចិន ដើម្បីជម្រុញទេសចរណ៍។ ប៉ុន្តែថៃក៏ដូចជាកម្ពុជានិងមីយ៉ាន់ម៉ាដែរ ចាប់តាំងពីខែមីនាឆ្នាំ២០២៣មក ជួបប្រទេះនឹងការឃោសនាដូចគ្នាថាជាកន្លែងគ្រោះថ្នាក់។ រួចចុងក្រោយមានខ្សែភាពយន្តចិនមួយរឿង និយាយបំភ័.យពីការមកកាន់បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។ ខ្សែភាពយន្តនោះនិយាយពីរឿងចាប់ជម្រិត ដោយពួកម៉ាហ្វីវីយ៉ានាំឲ្យគេគិតថា ថៃនិងប្រទេសនៅអាស៊ីអាគ្នេយ៍ខ្លះទៀតគឹជាកន្លែងគ្រោះថ្នាក់។
ក្រោយការបា.ញ់ប្រហារនោះនៅចិនផ្ទុះ ប្រតិកម្មដ៏ខ្លាំង។ អ្នកលេងបណ្ដាញសង្គមដ៏ល្បីរបស់ចិនWEIBO ច្រើនពាន់នាក់ បានរិះគន់ចំពោះឧប្បត្តិហេតុនេះ ដោយមួយចំនួនរហូតដល់អះអាងថាពួកគេដាច់ខាតនឹងមិនមកកាន់ប្រទេសថៃទៀតឡើយ។
អ្នកលេងបណ្ដាញសង្កមចិនមួយចំនួន បានសម្ដែងការរារែករបស់ពួកគេមកកាន់បណ្ដាប្រទេស ដែលអនុញ្ញាតឲ្យប្រើកាំភ្លើ.ងស្របច្បាប់ ក្រោយការបា.ញ់ប្រហារនោះ។ អ្នកលេងអ៊ីនធើរណេតចិន ដែលមានវត្តមានក្នុងមជ្ឈមណ្ឌលពាណិជ្ចកម្មកើតមានការបា.ញ់ប្រហារ បានបញ្ចេញប្រតិកម្មរបស់ពួគេថា សន្យាលែងវិលមកកាន់ថៃទៀតហើយ។
ការបា.ញ់ប្រហារក្នុងមជ្ឈមណ្ឌលពាណិជ្ចកម្ម នោះ ជាកន្លែងមានប្រជាប្រិយបំផុតសម្រាប់អ្នកទេសចរ នឹងបណ្ដាលឲ្យមានការប៉ះពាល់ជាអវិជ្ចមាន លើឧស្សាហកម្មទេសចរណ៍ថៃ ហើយរដ្ឋាភិបាលប្រទេសនោះពិតជាមានការលំបាក ក្នុងការធ្វើឲ្យមានទំនុកចិត្តឡើងវិញរបស់ពួកអ្នកទេសចរ។ ក្រោយសោកនា.ដកម្មនេះរដ្ឋាភិបាលថៃបានសន្យាពីការធានាសន្តិសុខ៕
អត្ថបទពាក់ព័ន្ធ ៖
-បា.ញ់ប្រហារក្នុងផ្សារផារ៉ាហ្គន ជនសង្ស័យសារភាពថា ស្ដាប់ឮសំឡេងប្រាប់ឱ្យបា.ញ់មនុស្ស
ចែករំលែកព័តមាននេះ