ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង​បាងកក ស្លា​.​ប់​៣​នាក់ ខ្មាន់កាំភ្លើង​ត្រូវ​ចាប់ខ្លួន

6 ខែ មុន

ទីក្រុង​បាងកក ៖ មន្ត្រី​ប៉ូលិស បាន​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​ម្នាក់ ​អាយុ​១៤​ឆ្នាំ បន្ទាប់​ពី​ធ្វើ​ការ​បាញ់ប្រហារ​នៅ​ក្នុង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប ផា​រ៉ា​ហ្គ​ន (Siam Paragon) ដោយ​បានស​ម្លា​.​ប់​មនុស្ស៣​នាក់…

ទីក្រុង​បាងកក ៖ មន្ត្រី​ប៉ូលិស បាន​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​ម្នាក់ ​អាយុ​១៤​ឆ្នាំ បន្ទាប់​ពី​ធ្វើ​ការ​បាញ់ប្រហារ​នៅ​ក្នុង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប ផា​រ៉ា​ហ្គ​ន (Siam Paragon) ដោយ​បានស​ម្លា​.​ប់​មនុស្ស៣​នាក់ និង​០៤​នាក់​ទៀតរង​របួសធ្ងន់​ស្រា​ល​ នេះ​បើ​យោង​តាម​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​០៤​និង​២០​នាទី​រសៀលថ្ងៃ​អង្គារ ទី​០៣ ខែតុលា ឆ្នាំ​២០២៣ បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់រយ​នាក់ រត់​ភៀសខ្លួន​ចេញពី​ផ្សារ​ទំនើប ក្នុង​សង្កាត់ Pathum Wan នៅ​កណ្តាល​ក្រុង​បាងកក ។

សាក្សី​បាន​និយាយ​ថា ឮ​ស្នូរ​កាំភ្លើង ជាង​១០​គ្រាប់។ ក្នុង​ចំណោម​អ្នក​រង​របួស មាន​ជនបរទេស​០៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ King Chulalongkorn Memorial ។

ក្រុម​អន្តរាគមន៍​ពិសេស បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បីតាម​ចាប់​ជន​ដៃដល់​។

ប្រភព​វី​ដេ​អូ​ពី​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ពី​ប៉ូលិសបាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើងខាងលើ នៅ​ជាន់​ទី​៣ នៃ​សណ្ឋាគារ Siam Kempinski Hotel Bangkok ជាប់​ផ្សារ​ទំនើប Siam Paragon ប្រហែល​ម៉ោង​០៥​និង​១០​នាទី​ល្ងាច ថ្ងៃ​ដដែល​នេះ ដោយ​ជនសង្ស័យ​បាន​ដាក់អាវុធ​ចុះចាញ់ ។

យោង​តាម​របាយការណ៍​ក្នុងស្រុក បានឱ្យ​ដឹង​ថា ច្រកចូល និង​ច្រកចេញ នៃ​ផ្សារ​ទំនើប​ ត្រូវ​បាន​បិទ។ ស្ថានីយ៍​រថភ្លើង Skyway ក៏​ត្រូវ​បាន​បិទ​ដែរ ។

រូបភាព​ពី​វី​ដេ​អូ ដែល​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បង្ហាញ​ពី​អ្នក​ដើរ​ទិញ​ឥ​វ៉ា​ន់ នាំ​គ្នា​រត់គេច​ចេញ​ពី​ផ្សារ​ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ករណី​បាញ់ប្រហារ នៅ​ខាងក្នុង​ផ្សារទំនើប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ