ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បា.ញ់ប្រហារក្នុងផ្សារផារ៉ាហ្គន ជនសង្ស័យសារ​ភាព​​ថា ស្ដាប់​ឮ​សំឡេង​​ប្រាប់​ឱ្យ​បា.ញ់​មនុស្ស​

7 ខែ មុន

ប្រទេស​ថៃ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣​តុលា​ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​ក្មេង​ប្រុស​ជំទង់​ម្នាក់​អាយុ​១៤​ឆ្នាំ​ដែល​

ប្រទេស​ថៃ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣​តុលា​ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​ក្មេង​ប្រុស​ជំទង់​ម្នាក់​អាយុ​១៤​ឆ្នាំ​ដែល​បាន​បា.ញ់ប្រហារ ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​SIAM PARAGON​ក្រុង​បាងកក បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​២​នាក់​និង​របួស​៥​នាក់​ក្នុង​នោះ​២​នាក់​របួសធ្ងន់់​។ គួររំលឹកថា បា​.​ញ់​ប្រហារ ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង​បាងកក ស្លា​.​ប់​៣​នាក់ ខ្មាន់កាំភ្លើង​ត្រូវ​ចាប់ខ្លួន

ក្មេង​ជំទង់​នោះ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​ប៉ុស្តិ៍​ប៉ូ​លិ​ស​PATHUMWAN ដើម្បី​សួរ​ចម្លើយ​តែ​រូបគេ​កំពុង​ស្ថិត​ក្នុង​សភាព​ឡ.ប់សតិ ដោយ​និយាយ​ថា​រូបគេ​បាន​ស្ដាប់​ឮ​សំឡេង​និយាយ​ប្រាប់​ឲ្យ​បា.ញ់​មនុស្ស​។

នេះ​បើ​តាម​ឧត្ដមសេនីយ​TORSAK SUKVIMOL ប្រមុខ​ប៉ូលិស​ជាតិ​ថៃ​។ ក្មេង​ប្រុស​នោះ​កាលពីមុន​ធ្លាប់​ទទួល​ការ​ព្យាបាល​ជំងឺសរសៃប្រសាទ នៅ​មន្ទីរពេទ្យ​RAJAVITHI ដោយ​ឧត្ដមសេនីយ​TORSAK ថ្លែង​ថា លោ​កេ​មិន​ចង់​និយាយ​ពី​ភាព​លម្អិត​ដទៃ​ៗ​ទៀត​ឡើយ​ព្រោះ​ជនសង្ស័យ​ជា​អនីតិជន​។

ប្រមុខ​ប៉ូលិស​រូប​នេះ​អះអាង​ថា មនុស្ស​២​នាក់​បាន​ត្រូវ​សម្លា.ប់​ក្នុង​ឧប្បត្តិហេតុ​នោះ ដោយ​តុល្យការ​មុន​នេះ​លើក​ឡើង​ពី​មនុស្ស​៣​នាក់​ស្លា.ប់​។ ក្នុង​ចំណោម​អ្នក​ស្លា.ប់​ទាំង​២​នាក់ មាន​នារី​ចិន​ម្នាក់​អាយុ​៣៤​ឆ្នាំ​ដែល​ត្រូវ​គ្រាប់កាំភ្លើង​ស្លា.ប់​នៅ​ជាន់​ផ្ទាល់​ដី នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នោះ​។ ចំណែក​អ្នក​ស្លា.ប់​​ទី​២​ជានា​រី​មាន​ដើម​កំណើត​មី​យ៉ា​ន់​ម៉ា ដោយ​នារី​នោះ​ស្លា.ប់​នៅ​មន្ទីរពេទ្យ​ដោយសារ​របួសធ្ងន់​ពេក​។ អ្នក​របួស​៣​នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​KING CHULALONGKORN MEMORIAL HOSPITAL ។

ក្នុង​ចំណោម​អ្នក​ទាំងនេះ​នារី​ម្នាក់​ត្រូវ​គ្រាប់​ចំ​ក្បាល​ដែល​ស្ថានភាព​របស់​គេ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​បំផុត​។ ចំណែក​អ្នក​របួស​ជានា​រី​ឡាវ​ម្នាក់ អាយុ​២៨​ឆ្នាំ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​គ្រឹ​ស្ត​ក្រុង​បាងកក​។ នាង​ក៏​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប​ដែរ ព្រោះ​គ្រាប់កាំភ្លើ.ង​បា.ញ់​ចំ​ក្លៀក​គ្រាប់​មក​បៀម​ក្នុង​ស្មា​។ នារី​ថៃ​ម្នាក់​ត្រូវ​គ្រាប់​ត្រង់​ស្មា​ឆ្វេង​​បញ្ជូន​មក​មន្ទីរពេទ្យ​ប៉ូលិស​។

ការ​បា.ញ់បោះ​នោះ​កើត​មាន​អស់​ពេល​៩០​នាទី បើ​គិត​ចាប់ពី​ក្មេង​នេះ​ចូល​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម រហូត​ដល់​រូបគេ​ចុះចូល​ដោយ​មិន​តដៃ​ជាមួយ​ប៉ូលិស​។

បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​បុរស​ថៃ​ម្នាក់ ទុក​សក់​វែង​ពាក់អាវ​ពណ៌​ខ្មៅ​និង​ស្លៀកខោ​ក្រ​ឡេ​ក្រឡា ពាក់មួក​BASE-BALL មាន​រូប​ទង់ជាតិ​អា​មេ​រិ​ក និង​កាន់​កាំភ្លើង​១​ដើម​។ នា​វេលា​ម៉ោង​១៦​និង​២៥​នាទី​ម៉ោង​ក្នុងស្រុក​ជន​នេះ​ចាប់ផ្ដើម​បា.ញ់ប្រហារ​នៅ​ក្នុង​បន្ទប់ទឹក ហើយ​ពេល​ចេញ​មក​វិញ​បន្ត​បា.ញ់​។ នា​វេលា​ម៉ោង​១៦​និង​២៥​នាទី​រូបគេ​ឡើង​ទៅ​ជាន់​ទី​២​និង​បន្ត​បា.ញ់​។ ប៉ុន្មាន​នាទី​ក្រោយមក គេ​បាន​ឡើង​លើ​ជាន់​ទី​៣​បន្ត​បាញ់​ទៀត​។​ប៉ូលិស​ទីបំផុត​បាន​ព័ទ្ធ​គេ​ជាប់​នៅ​ជាន់​ទី​៣​ក្នុង​ហាង​មួយ​។ រូបគេ​បាន​លើកដៃ​ឡើង​លើស​ន្ធឹ​ម​ៗ និង​ដាក់​កាំភ្លើ.ង​ចុះ​និង​ប្រគល់​ខ្លួ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ