ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រើ​កាំ.បិ.ត.​បុ័.ង.តោ.​អា.​រ.ក​​ប្រពន្ធរួច​ច.ងក​​ខ្លួនឯង ព្រោះតែ​ភ្លើង​ប្រចណ្ឌ​​

1 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កា​ល​ពី​វេលា​ម៉ោង​ប្រមាណ​២​កន្លះ រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៣ នេះ មាន​ករណី​​ហិ​ង្សា​ក្នុង​គ្រួសារ​មួយ…

ខេត្តកំពង់ឆ្នាំង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កា​ល​ពី​វេលា​ម៉ោង​ប្រមាណ​២​កន្លះ រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៣ នេះ មាន​ករណី​​ហិ​ង្សា​ក្នុង​គ្រួសារ​មួយ រវាង​ប្តី​ប្រពន្ធ​មាន​ជម្លោះ​គ្នា ដែល​ផ្តើម​ចេញពី​ភ្លើង​ប្រចណ្ឌ ​ក៏​បាន​ក្លាយជា​សោកនាដកម្ម ។ ប្តី​បាន​​ប្រើ​កាំបិត​បុ័ងតោ​អា​រក​សម្លាប់​ប្រពន្ធ​ក្នុង​ថ្លុ​ង​ឈាម រួច​សម្រេចចិត្ត​ចងក​បញ្ចប់ជីវិត​ខ្លួនឯង ដែល​ហេតុ​ការ​ណ៍​នេះ​កើតឡើង​នៅ​ភូមិ​បឹង​លាជ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ។

បុរស​ជា​ប្តី​មានឈ្មោះ លី ភា​រិ​ន ហៅ ម៉ៅ អាយុ​៣៣ ឆ្នាំ ប្រពន្ធ​ឈ្មោះ រស់ ស្រី​អូន ហៅ ពុំ អាយុ​៣២ ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ ។ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា​ទៀត​ថា អ្នក​ជិតខាង​បានដឹង​​ឮ​ប្តី​ប្រពន្ធ​មួយ​គួ​នោះ មាន​ជម្លោះ​ជាមួយ​គ្នា​តាំងពី​ព្រលប់ ។ លុះ​ព្រឹក​ឡើង ​ស្រាប់តែ​គេ​ឃើញ ប្តី​ចងក​សម្លាប់​ខ្លួន​ជាប់​នឹង​ចម្រឹង​បង្អួច​ផ្ទះបាយ ដែល​ដំបូង​នោះ​ម្នាក់​ៗ គិត​ថា ជា​ករណី​អត្តឃាតកម្ម ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ឃើញ​បុរស​ជា​ប្តី​ចងក​សម្លាប់​ខ្លួន សាច់ញាតិ និង​អ្នក​ជិតខាង​បាន​នាំ​គ្នា​ចូល​ទៅ​ពិនិត្យ​មើល​កន្លែង​កើតហេតុ ស្រាប់តែ​ក្រឡេក​ទៅ​ក្នុង​បន្ទប់ដេក ក៏​ឃើញ​ប្រពន្ធ​ស្លា​ប់​ក្នុង​ថ្លុកឈាម​ម្នាក់​ទៀត ។ ក្រោយ​ពី​ឃើញ​ហេតុ​ការ​ដ៏​រន្ធត់​នោះ​កើតឡើង​សាច់ញាតិ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​រាយ​ការណ៍​ជូន​ទៅ​សមត្ថ​កិច្ច​នគរបាល​មូលដ្ឋាន ។

បន្ទាប់​មក ​ក៏​មាន​សមត្ត​កិច្ច​ចម្រុះ​​ស្រុក​​-​ខេត្ត​បាន​ចុះ​ទៅ​ដល់ ធ្វើការ​​ងហ៊ុមព័ទ្ធ​​កន្លែង​កើតហេតុ ដោយ​បង្កើត​គណៈកម្មការ​ពិនិត្យ​សាកសព ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ