ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​អូតង់​4នាក់​ស្លា.ប់​ក្នុង​​ការ​ផ្ទុះ​មួយ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​

14 ឆ្នាំ មុន

អង្គការ​អូត​ង់​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា ថា ទាហាន​៤​នាក់​របស់​កង​កម្លាំង​អូតង់​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​បាន​ត្រូវ​ ស្លា.ប់​​កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​ច្នៃ​មួយ​គ្រាប់​ក្នុង​តំបន់​មាន​អស្ថេរ​ភាព​នៅ ​ភាគ​ខាង​ត្បូង​អាហ្វ​ហ្គា​នី​ស្ថាន​។ ក្នុង​សេចក្តី​ប្រកាស​ខ្លី​មួយ​អូតង់​បាន​បដិ​សេធ​មិន​លាត​ត្រដាង​ពី​ សញ្ជាតិ​របស់​ជន​រង​គ្រោះ​ ដោយ​បញ្ជាក់​ថា អូតង់​ទុក​ឱ្យ​អាជ្ញា​ធរ​ជាតិ​​ដែល​ទាក់​ទិន​ជា​អ្នក​ប្រកាស​ពី​អត្ត​សញ្ញាណ ​របស់​ជន​រង​គ្រោះ​។

អង្គការ​អូត​ង់​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា ថា ទាហាន​៤​នាក់​របស់​កង​កម្លាំង​អូតង់​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​បាន​ត្រូវ​ស្លាប់​​កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​ច្នៃ​មួយ​គ្រាប់​ក្នុង​តំបន់​មាន​អស្ថេរ​ភាព​នៅ​ភាគ​ខាង​ត្បូង​អាហ្វ​ហ្គា​នី​ស្ថាន​។ ក្នុង​សេចក្តី​ប្រកាស​ខ្លី​មួយ​អូតង់​បាន​បដិ​សេធ​មិន​លាត​ត្រដាង​ពី​សញ្ជាតិ​របស់​ជន​រង​គ្រោះ​ ដោយ​បញ្ជាក់​ថា អូតង់​ទុក​ឱ្យ​អាជ្ញា​ធរ​ជាតិ​​ដែល​ទាក់​ទិន​ជា​អ្នក​ប្រកាស​ពី​អត្ត​សញ្ញាណ​របស់​ជន​រង​គ្រោះ​។
កង​ទាហាន​អូតង់​នៅ​អាហ្វហ្គា​នី​ស្ថាន​ ដែល​ភាគ​ច្រើន​មក​ពី​សហ​រដ្ឋ​អាមេរិក​ អង់​គ្លេស​ កា​ណា​ដា និង​អូស្ត្រា​លី​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​អាហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ក្រប​ខណ្ឌ​​នៃ​ប្រតិ​បត្តិ​ការ​របស់​អូតង់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ពួក​បះ​បោរ​តា​លី​បង់​នៅ​ទី​នោះ​។ បណ្តា​ខេត្ត​នៅ​ភាគ​ខាង​ត្បូង​អាហ្វ​ហ្គា​នី​ស្ថាន​មាន​ការ​កើន​ឡើង​នៃ​សកម្ម​ភាព​របស់​ពួក​បះ​បោរ​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​។ សកម្ម​ភាព​របស់​ពួក​បះ​បោរ​ហាក់​ពុំ​ចុះ​ថយ​ឡើយ ទោះ​បី​មាន​ការ​បង្កើន​ប្រតិ​បត្តិ​ការ​យោធា​ប្រឆាំង​ពួក​តា​លី​បង់​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១០​មក​ក្តី​។ ទាហាន​អូតង់​ជាង​១៧០​នាក់​ភាគ ច្រើន​ជា​ទាហាន​អាមេរិក​បាន​ត្រូវ​ស្លាប់​នៅ​​អាហ្វ​ហ្គា​នី​ស្ថាន​តាំង​ពី​ដើម​ឆ្នាំ​​នេះ​មក​ ៕