ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកស​ពមនុស្ស​​13​នាក់រកឃើញ​​ក្នុងរណ្តៅរួមមួយនៅ​ក្រុង​​ DERAA របស់ស៊ីរី​

14 ឆ្នាំ មុន

សាក្សីទាំង​ឡាយរាយ​ការណ៍​​ថា ពួកអ្នក​ភូមិ​​​​​បាន​​គាស់​កាលពីថ្ងៃទី​​១៦ ឧសភា​​ ទាញយក​​សាក​សពមនុស្ស​​​​១៣​នាក់ពីរណ្តៅ​​​កា.ប់សព​​រួម​មួយនៅជិត​​​ទីក្រុង​ DERAA ភាគខាង​ត្បូង​​ស៊ីរី ​​ដែលនៅទីនោះ​កាលពី​​​២ខែ​មុន​ជា​ប្រភពដើម​​នៃ​ចលនា​​​តវ៉ា​ប្រឆាំង​​នឹង​ ប្រធានាធិបតី​​លោកបាចា​អាល់​​អាសាដ ។​ ​ក្នុងចំណោម​​​សាកសព​​​ជនរងគ្រោះ​ទាំង​នេះ មានទាំង​​​សាកសព​របស់​លោកអាប់ឌូលឡាហ៍ អាប់ឌូល អាហ្ស៊ីស អាបា សៃ​អ៊ីដ អាយុ​​​៦២​ឆ្នាំ ​កូនរបស់​​​លោក​​​៤នាក់​​ នារីម្នាក់​​មិនស្គាល់អត្ត​សញ្ញាណ​​​ និង​​កុមារម្នាក់ ។

សាក្សីទាំង​ឡាយរាយ​ការណ៍​​ថា ពួកអ្នក​ភូមិ​​​​​បាន​​គាស់​កាលពីថ្ងៃទី​​១៦ ឧសភា​​ ទាញយក​​សាក​សពមនុស្ស​​​​១៣​នាក់ពីរណ្តៅ​​​កាប់សព​​រួម​មួយនៅជិត​​​ទីក្រុង​ DERAA ភាគខាង​ត្បូង​​ស៊ីរី ​​ដែលនៅទីនោះ​កាលពី​​​២ខែ​មុន​ជា​ប្រភពដើម​​នៃ​ចលនា​​​តវ៉ា​ប្រឆាំង​​នឹង​ប្រធានាធិបតី​​លោកបាចា​អាល់​​អាសាដ ។​ ​ក្នុងចំណោម​​​សាកសព​​​ជនរងគ្រោះ​ទាំង​នេះ មានទាំង​​​សាកសព​របស់​លោកអាប់ឌូលឡាហ៍ អាប់ឌូល អាហ្ស៊ីស អាបា សៃ​អ៊ីដ អាយុ​​​៦២​ឆ្នាំ ​កូនរបស់​​​លោក​​​៤នាក់​​ នារីម្នាក់​​មិនស្គាល់អត្ត​សញ្ញាណ​​​ និង​​កុមារម្នាក់ ។ ​សាកសពមនុស្ស​​​​៦​នាក់ទៀត ក៏ត្រូវ​​​បានរកឃើញ​​ដែរ ។ ​​ប្រជាជន​ក្រុង DERAA អះអាងថា ​​ជនស៊ីវិល​​ជា​ច្រើន​សិប​នាក់​បានត្រូវ​​​ស្លាប់ក្នុង​​ឱកាស​​​នៃការ​វាយ​លុក​របស់​កង​ទ័ព​ស៊ីរី ប្រឆាំង​ភាគកណ្តាល​ទីក្រុង​នេះ ៕