ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកប​របរ​វាយសារ៉ា​​ និងដេរ​ស្បែកជើង ផ្ទុះ​​​ជម្លោះ​​​កា.ប់ចាក់គ្នា​​​

14 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត​ ៖ ​ជម្លោះ​កា.ប់ចាក់​​​គ្នា​យ៉ាង​​​សាហា.វ​មួយ ​បានកើតឡើង​​រវាង​អ្នក​​ប្រកប​​របរ​​​វាយសារ៉ា និងដេរ​​ស្បែកជើង​​​ដូចគ្នា​បង្ក​​ឱ្យ​​រង​របួស​ធ្ងន់​​​ធ្ងរ​ម្នាក់ ដោយ​​សារ​ការ​ចាក់​​នឹង​​ដប កាល​ពីវេលាម៉ោង​​​​១១​និង​​៣០នាទី​ព្រឹក​ថ្ងៃ​ទី​​​១៦ ឧសភា ​នៅច្រកទ្វារ​​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ស្ថិត​ក្នុង​​​ភូមិ​ក្បាល​​​ស្ពាន ​សង្កាត់​​ប៉ោយប៉ែត ក្រុង​​ប៉ោយ​​ប៉ែត​

ក្រុងប៉ោយប៉ែត​ ៖ ​ជម្លោះ​កាប់ចាក់​​​គ្នា​យ៉ាង​​​សាហាវ​មួយ ​បានកើតឡើង​​រវាង​អ្នក​​ប្រកប​​របរ​​​វាយសារ៉ា និងដេរ​​ស្បែកជើង​​​ដូចគ្នា​បង្ក​​ឱ្យ​​រង​របួស​ធ្ងន់​​​ធ្ងរ​ម្នាក់ ដោយ​​សារ​ការ​ចាក់​​នឹង​​ដប កាល​ពីវេលាម៉ោង​​​​១១​និង​​៣០នាទី​ព្រឹក​ថ្ងៃ​ទី​​​១៦ ឧសភា ​នៅច្រកទ្វារ​​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ស្ថិត​ក្នុង​​​ភូមិ​ក្បាល​​​ស្ពាន ​សង្កាត់​​ប៉ោយប៉ែត ក្រុង​​ប៉ោយ​​ប៉ែត​ ។

ភាគី​​រង​​គ្រោះ​​​ដែលមានរបួស​ហូរឈាម​​ពេញ​ខ្លួន​​​នោះ​ឈ្មោះ​​កណ្តុល​ ​និង​ភាគី​បង្កឈ្មោះ​​​​ទិត្យ ​ធឺក ភេទ​ប្រុស ​អាយុ​​២៦​ឆ្នាំ ​មានទីលំនៅ​​ក្នុង​ភូមិ​​បាលិ​លេយ្យ​ សង្កាត់​ប៉ោយប៉ែត ​​​ហើយ​ភាគី​​​ទាំង​​២​​មាន​មុខរបរ​​ជា​​អ្នក​​​វាយសារ៉ា ​និង​ដេរ​ស្បែក​ជើង​ដូចគ្នា​ ហើយ​​តែងតែ​​រក​ស៊ី​​ជុំគ្នា ក្បែរ​​ខ្លោង​ទ្វារ​ប្រាសាទ​​​​កំពូល​បីនៃ​ច្រកទ្វារអន្តរជាតិ​ប៉ោយ​ប៉ែត ។ ជម្លោះ​​រវា​ងភាគី​​ទាំង​ពីរ​​ក្រោយពីកើត​ហេតុ​​​អ្ន​ករបួស​ត្រូវ​បាន​ប្រពន្ធ​គ្រាហ៍​​​រកម៉ូតូឌុប​ទៅ​មន្ទីរពេទ្យ ឯភាគី​​បង្កត្រូវ​ប៉ូលិស​អន្តោ​ប្រវេសន៍​​​ឃាត់​ខ្លួន​​យក​​មក​ប៉ុស្តិ៍​ ដើម្បី​​​សាក​សួរ។​

យោង​តាម​ការ​​សួរ​នាំ​​​ជន​បង្ក​បាន​ប្រាប់​ថា ​ការជ្រុល​​ដៃ​ចាក់​ជនរងគ្រោះ ព្រោះទ្រាំ​មិន​​​បាន​ដោយសារ​​​ជន​​នោះ​ដើេរ​​​បរិ​ហារ​​កេរ្តិ៍​​ខ្លួនប្រាប់គេ​​ឯង​ថា ​លក់​ស្បែកជើង​​​ខុសគូ​ ម្យ៉ាង​ទៀត​​​​ប្រពន្ធ​របស់​​ជនរងគ្រោះ​នោះ​បាន​​​​វាយ​​​ប្រពន្ធខ្លួន​​ទាំង​មានផ្ទៃពោះ​​ផង កាលពី​ថ្ងៃទី​​១៥ ឧសភា ​​លុះ​ដល់​​​ថ្ងៃ​នេះ​​​បាន​គង​សម្តី​​គ្នា​តិចតួច ​ក៏​​ផ្ទុះ​​ជា​​រឿង​ធំ​តែម្តង បង្កការ​​​ភ្ញាក់​ផ្អើល​​​​ដល់​អ្នកធ្វើ​ដំណើរ​​​ទាំង​​ភ្ញៀវជាតិ និង​អន្តរ​ជាតិ​​​ឈរ​​មើល​ព្រោង​ព្រាត ។

ជនរងគ្រោះ​​ពុំត្រូវ​បានស្គាល់អត្តសញ្ញាណ​​ច្បាស់លាស់​​នោះទេ ព្រោះ​ក្រោយ​​​ហេតុការណ៍​កើតឡើង​​ក៏ត្រូវ​​ប្រពន្ធ​​នាំ​ឡើង​​ម៉ូតូទៅ​​បាត់ ទាំង​របួសធ្ងន់​​​​២​កន្លែង​​​ ​មួយ​​កន្លែង​​​ក្រោម​ដោះ​ខាង​ស្តាំ ​និង​មួយ​កន្លែង​​ទៀតត្រូវ​​ត្រង់​​កែង​​ដៃ​ខាង​ឆ្វេង ​ដោយជន​​​បង្ក​ចាក់នឹង​ដប៕​