ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​​កុងតឺន័រ​២​គ្រឿង​​ពន្លះ​​គ្នា​នៅ​ផ្លូវបំបែក​ជាបួន

6 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ រថយន្ត​សណ្តោង​កុងតឺន័រ​២​គ្រឿង​ ខណៈ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ចំនុច​

​រាជធានីភ្នំពេញ ៖ រថយន្ត​សណ្តោង​កុងតឺន័រ​២​គ្រឿង​ ខណៈ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ចំនុច​ផ្លូវបំបែក​ជា​បួន ក៍​ជ្រុល​ទៅ​បុ.ក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​យ៉ាងដំណំ  ​​កាលពី​​វេលា​ម៉ោង​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៣ ចំនុច​ស្តុ​ប​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ផ្លូវ​៦០​ម៉ែត្រ កែង​ផ្លូវ​១០៤ ភូមិ​គង​ណ​យ សង្កាត់​គង​ណ​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ  ​។​ 

យោង​តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ បាន​បើករថយន្ត​សណ្តោង​កុងតឺន័រ ម៉ាក FUSU ពណ៌​បៃតង ពាក់​ស្លាក​លេខ  ​ភ្នំពេញ 3E-7133 ធ្វើ​ដំណើរ​តាម​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មេឃ​កំពុង​តែ​ធ្លាក់​ភ្លៀង​ខ្លាំង លុះ​មក​ចំនុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន អ្នកបើកបរ​រថយន្ត​បាន​បត់​ឆ្វេង​ឆ្លង​ឡើង​ទៅ​ផ្លូវ​១០៤ ហើយ​ស្រប​ពេល​នោះ ក៏ស្រាប់តែ​បុរស​ម្នាក់​ទិស​ដៅ បណ្ដោយ​សណ្តោង​កុងតឺន័រ ម៉ាក​FUSU ពាក់​ស្លាក​លេខ ភ្នំពេញ 3C-7338 តែ​អត់​មាន​ទូរ​កុង​ន័​រ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​ជើង​ទៅ​ត្បូង​ហើយ​ល្បឿន​លឿន​ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏ជ្រុល​ទៅ​បុ.ក​ និង​រថយន្ត សណ្តោង​កុងតឺន័រ កំពុង​តែ​បត់ ចំ​ក្បាល​មុខ​ចំហៀង​ខាងស្តាំ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​កាប៊ី​ន​មុខ​ទាំងស្រុង  ​។​ 

​ចំណែក​រថយន្តដែល​​អត់​មាន​ទូរ​កុង​ន័​រក៏រង​ការ​ខូចខាត​ខ្ទេច​កាប៊ី​ន​មុខ​ទាំងស្រុង​ដូច​គ្នា ហើយ​ហេតុការណ៍​នេះ​ដែរ អ្នកបើកបរ​រថយន្ត ទាំង​២​រង​របួស​តិចតួច បាន​គេច​ចេញ​ទៅ​បាត់​អស់​តែ​ម្ដង ដោយ​បន្សល់​ទុក​រថយន្ត​ទាំង​២​នៅ​កន្លែង​កើតហេតុ  ​។​ 

ក្រោយ​ពេល​កើតហេតុ មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​ និង​ជំនាញ​ចរាចរណ៍​ក្រុង​អោយមក​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​កា​រិ​យា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ​រង់ចាំ​ដំណោះស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ