ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ទេសចរណ៍​របស់​នេ​ប៉ា​ល់កំ​ពុង​រាំងស្ទះ​ខ្លាំង​​ដោយ​ភាព​តានតឹង​រវាង​ឥណ្ឌា​-​ចិន

6 ខែ មុន

នេ​ប៉ា​ល់ ៖ ការ​រំពឹង​ទុក​នៃ​ការ​កើនឡើង​ភ្ញៀវ​ទេសចរ​បរទេស​របស់​ប្រទេស​នេ​ប៉ា​ល់ ទទួល​រង​បរា​ជ័យ ដោយ​មួយ​ផ្នែក​ត្រូវ​បាន​ស្តីបន្ទោស​លើ​ភាព​តានតឹង​រវាង​ប្រទេស​ឥណ្ឌា និង​ចិន ដែល​នៅ​ជិត​ខាង​គ្នា​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤…

នេ​ប៉ា​ល់ ៖ ការ​រំពឹង​ទុក​នៃ​ការ​កើនឡើង​ភ្ញៀវ​ទេសចរ​បរទេស​របស់​ប្រទេស​នេ​ប៉ា​ល់ ទទួល​រង​បរា​ជ័យ ដោយ​មួយ​ផ្នែក​ត្រូវ​បាន​ស្តីបន្ទោស​លើ​ភាព​តានតឹង​រវាង​ប្រទេស​ឥណ្ឌា និង​ចិន ដែល​នៅ​ជិត​ខាង​គ្នា​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៣ នេះ ​។

ខេត្ត Lumbini ដែល​ជាទី​តាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បានឃើញ​ចំនួន​ភ្ញៀវ​ទេសចរ​ជិត​១​លាន​នាក់ កាលពី​ឆ្នាំ២០២២ ហើយ​ជាមួយ​ចំនួន​នេះ រដ្ឋាភិបាល​នេ​ប៉ា​ល់​កំពុងធ្វើការ​ភ្នាល់​ដ៏​ធំ​មួយ តាម​រយៈ​ការ​ចំណាយ​៧៦​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ Gautam Buddha International Airport ដែល​បាន​បើក​ដំណើរ កាលពី​ខែឧសភា ឆ្នាំ​មុន​។

អ្នកទេសចរ​ក្នុងស្រុក​ជា​ចំនួន​ភាគច្រើន​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​របស់​នេ​ប៉ា​ល់ ក្នុង​នោះ​ ចំនួន​តិច​ជាង​១​ភាគ​៣ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា​ ។ អាកាសយានដ្ឋាន Gautam Buddha ដែល​ត្រូវ​បាន​ស្គាល់ឈ្មោះ​មួយទៀត​ថា Bhairahawa អនុញ្ញាត​ឱ្យ​អ្នកទេសចរ​ហោះហើរ​ត្រង់​ទៅ​កាន់​ខេត្ត Lumbini ជំនួស​ឱ្យ​ការ​ធ្វើ​ដំណើរ​ដោយ​យានជំនិះ​ចម្ងាយ​២៥០​គីឡូម៉ែត្រ​ពី​រដ្ឋធានី Kathmandu នៃ​ខេត្ត Bagmati ។

ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ការ​រីក​ចម្រើន​នៃ​ការ​ធ្វើ​ដំណើរ​ដែល​បាន​រំពឹង​ទុក​មិន​ទាន់​សម្រេច​បាន​ផ្លែផ្កា​នៅឡើយ​ទេ ហើយ​អ្វី​ដែល​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​បាន​សន្មត់​នោះ​ គឺ​ខ្វះ​ការ​ផ្សព្វផ្សាយ និង​ការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ ។

អ្នកជំនាញ​នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​អះអាង​ថា ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ ជា​ពិសេស​ ពី​ក្រៅប្រទេស​នឹង​កើនឡើង ប្រសិនបើ​មាន​ជើងហោះហើរ​អន្តរជាតិ​កំណត់ពេល​ទៀងទាត់ ដែល​ដំណើរការ​ចេញពី​អាកាសយានដ្ឋាន Bhairahawa ​។ ប៉ុន្តែ​មន្ត្រី​នេ​ប៉ា​ល់​បាន​និយាយ​ថា ទីក្រុង​ដេ​លី​របស់​ឥណ្ឌា បាន​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​យន្តហោះ​ដឹក​អ្នកដំណើរ​ធំ​ៗ ហោះហើរ​ទៅ​ទិស​ខាង​លិច តាម​ដែនអាកាស​របស់​ខ្លួន ដែល​មាន​ន័យ​ថា យន្តហោះ​មិន​អាច​ហោះហើរ​ឆ្លងកាត់​ឥណ្ឌា ដើម្បី​ទៅ​ដល់​ព្រ​លាន​យន្តហោះ Bhairahawa របស់​នេ​ប៉ា​ល់​បាន​នោះ​ទេ ដោយ​ការ​ចូល​ទៅ​កាន់​ដែនអាកាស​ឥណ្ឌា​មាន​ន័យ​ថា ជើងហោះហើរ​ប្រើ​រយៈពេល​ខ្លី និង​តម្លៃ​ទាប​ ។

ទន្ទឹម​ជាមួយ​គ្នា​នោះ​ផង​ដែរ គ្រប់​គ្នា​នៅ​ក្នុង​ប្រទេស​នេ​ប៉ា​ល់​ជឿ​ថា ឥណ្ឌា​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ពិត​ដែល​ថា ​ព្រ​លាន​យន្តហោះ Bhairahawa របស់​នេ​ប៉ា​ល់ ត្រូវ​បាន​សាងសង់​ដោយ​អា​កាសយានដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ភាគ​ពាយ័ព្យ​របស់​ប្រទេស​ចិន​ ។ អាកាសយានដ្ឋាន​នេះ ក៏​
មា​នទី​តាំងនៅ​ជិត​ព្រំដែន​នេ​ប៉ា​ល់​ជាមួយនឹង​ឥណ្ឌា ពោល​នៅ​ភាគ​ខាងលិច កន្លែង​ដែល​កងទ័ព​យក្ស​អាស៊ី​ទាំង​២ បាន​ប៉ះទង្គិច​គ្នា​កាលពី​ខែធ្នូ ឆ្នាំ​មុន នៅ​ក្នុង​តំបន់ Arunachal Pradesh ត្រឹមតែ​៧​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​អាកាសយានដ្ឋាន​នេះ បើក​ដំណើរការ​ជើងហោះហើរ​អន្តរជាតិ​ ។

ស្ថានភាព​តាម​ព្រំដែន​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ដោយ​ភាព​តានតឹង​ផ្នែក​នយោបាយ ដែល​កំពុង​កើនឡើង​ជាមួយនឹង​ទំនាក់ទំនង​ដ៏​តានតឹង​រវាង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណា​រិ​ន​ដ្រា ម៉ូ​ឌី (Narendra Modi) និង​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង (Xi Jinping) ។ ក្រុម​អ្នក​សង្កេតការណ៍​អះអាង​ថា ការ​ពិភាក្សា​គឺជា​ផ្លូវ​តែ​មួយ​គត់​ឆ្ពោះទៅ​មុខ ព្រោះ​ប្រទេស​ប្រដាប់​អាវុធ​នុយក្លេអ៊ែរ​ទាំង​២​មានការ​ខាតបង់​ច្រើន​៕
(​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ