ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សប្បាយចិត្ត ក្រោយ​អាជ្ញាធរ​ដោះ​ស្រាយ​​​រឿង​ទំនាស់​ដី​ផ្លូវ​បាន​ជោគជ័យ

1 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​អាជ្ញាធរ​សង្កាត់​ដោះស្រាយ​ទំនាស់​ដី​ផ្លូវ ត្រូវ​បាន​ប្រជាពលរដ្ឋ​សប្បាយ​ និង​អរគុណ​ដល់​រាជរដ្ឋាភិបាល កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ តុលា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​អាជ្ញាធរ​សង្កាត់​ដោះស្រាយ​ទំនាស់​ដី​ផ្លូវ ត្រូវ​បាន​ប្រជាពលរដ្ឋ​សប្បាយ​ និង​អរគុណ​ដល់​រាជរដ្ឋាភិបាល កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ តុលា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ឈ្មោះ ធី ជា​តំណាង​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ទំនាស់​រឿង​ដី​ផ្លូវ​មាន​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​ដែល​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ បាន​ជួប​ការ​លំបាក​គ្មាន​ផ្លូវ​ដើរ ក្រោយ​ការ​យក​ចិត្ត​ទុកដាក់​ពី​អាជ្ញាធរ​សង្កាត់​អូរ​ជ្រៅ និង​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ជួយ​រក​ដំណោះស្រាយ​នៅ​សាលា​ឧទ្ធរណ៍​បាត់ដំបង​បាន​សម្រេច​ឱ្យ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្ត​និង​បើកផ្លូវ​ជូន​ប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋ​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា ដែល​បាន​រក​យុត្តិធម៌ និង​ដោះស្រាយ​វិវាទ​ដី​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ហើយ​អាជ្ញាធរ​បាន​ឈូស​ឆាយ និង​រៀបចំ​កសាង​ផ្លូវ​បេតុង​សម្រាប់​ប្រជាពលរដ្ឋ ។

លោក វ៉ា ជិ​ម​ណា​រ៉េ​ត ចៅសង្កាត់​អូរ​ជ្រៅ​បាន​ប្រាប់​ថា ទំនាស់​ដី​ផ្លូវ​រវាង​ប្រជាពលរដ្ឋ និង​បុគ្គល​ត្រូវ​បាន​អាជ្ញាធរ​សង្កាត់​អូរ​ជ្រៅ និង​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ខិតខំ​ចំពោះ​ផ្លូវច្បាប់​រហូត​ទទួល​បាន​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ឈូស​ឆាយ​គ្រោង​កសាង​ផ្លូវ​បេតុង សម្រាប់​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ទៅ​សិក្សា​និង​ដឹក​កសិផល​បាន​ទៅ​ទៅ​មក​ងាយស្រួល ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ