ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​រុះរើ​សំណង់​លើ​ដី​ចំណី​ព្រែក​កំពង់បាយ​ត្រើយ​ខាងលិច​ ​ក្រោយ​ម្ចាស់​សំណង់​សុំ​ពន្យារ​​ពេល​អស់​មួយ​រយៈ

6 ខែ មុន
  • កំពត

ខេត្តកំពត​ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​កំពត​បាន​ចុះ​រុះរើ​សំណង់​មិន​រៀបរយ​លើ​ដី​

ខេត្តកំពត​ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​កំពត​បាន​ចុះ​រុះរើ​សំណង់​មិន​រៀបរយ​លើ​ដី​ចំណី​ព្រែក​កំពង់បាយ​ត្រើយ​ខាងលិច​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​អណ្ដូង​ខ្មែរ​ បន្ទាប់​ពី​ឱសានវាទ​នៃ​សេចក្តីជូនដំណឹង​បាន​ចូល​មក​ដល់​។

លោក ម៉ែ​ន វ​ណ្ណា​រ៉ា អភិបាលរង​ក្រុង​កំពត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្អែក​តាម​កាលកំណត់​នៃ​លិខិត​ជូនដំណឹង​របស់​សាលាក្រុង​បាន​ចូល​មក​ដល់ ហើយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់សំណង់​​ហាក់​យឺតយ៉ាវ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២៣​ កន្លង​ទៅ​​នេះ លោក លាង រឿ​ន​សុធី អភិបាលក្រុង​កំពត​បាន​ដឹកនាំ​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង និង​យក​គ្រឿងចក្រ​ចុះ​រុះរើ​សំណង់​លើ​ដី​ចំណី​ព្រែក​កំពង់បាយ​ត្រើយ​ខាងលិច​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ​ដើម្បី​ទុក​លទ្ធភាព​ជូន​អាជ្ញាធរ​ខេត្ត​ស្ថាបនា​ផ្លូវ និង​សួនច្បារ​បម្រើ​ប្រយោជន៍​រួម​។

ប្រតិបត្តិការ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ដោយ​មិន​មាន​ភាព​រាំងស្ទះ​បង្ក​ឡើង​ពី​ជន​ណា​ម្នាក់​ឡើយ​។

អ្វី​ដែល​ហាក់​យឺតយ៉ាវ​នោះ​ ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​ខ្វះ​ឧបករណ៍​ក្នុង​ការ​រុះរើ​ ទើប​តម្រូវ​ឱ្យ​រដ្ឋបាល​ក្រុង​យក​គ្រឿងចក្រ​ចុះ​រុះ​រើសំណង់​ជា​ប្រភេទ​បេតុង​។

លោក​អភិបាលរង​ក្រុង​បាន​បញ្ជាក់​ថា​ ប្រតិបត្តិការ​នេះ​នឹង​បន្ត​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា​នេះ​ទៀត​ទើប​រួចរាល់​ក្នុង​ចំណោម​សំណង់​ជាង​១០​កន្លែង​ចាប់ពី​ស្ពាន​ឥន្ទធនូ​ដល់​ចំណតទូក​ទេសចរណ៍​ដែល​មាន​ផ្លូវ​បេតុង​ស្រាប់​។ ចំណែក​សំណង់​ចាប់ពី​ស្ពាន​រថភ្លើង​ដល់​ស្ពាន​ឥន្ទធនូ រដ្ឋបាល​ក្រុង​នឹង​ចាប់ផ្តើម​អនុវត្ត​ក្រោយ​មាន​សេចក្តីណែនាំ​ពី​ឯកឧត្តម​អភិបាលខេត្ត​កំពត​បន្ត​ទៀត​។

សូម​រំលឹក​ថា​ ខណ​:​ពេល​មន្ត្រី​ជំនាញ​ចុះ​វាស់វែង​កំណត់​ទីតាំង​ដើម្បី​ស្ថាបនា​សមិទ្ធផល​ថ្មី​លើ​ដី​ឆ្នេរ​ព្រែក​កំពង់បាយ​ត្រើយ​ខាងលិច​កាលពីដើម​ខែសីហា ឆ្នាំ​១០២៣ ប្រជាពលរដ្ឋ​បាន​ធ្វើ​កិច្ចសន្យា​រុះរើ​ដោយ​ខ្លួនឯង​កំណត់​ត្រឹម​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣​។ ជាដំបូង​នេះ រដ្ឋបាល​ក្រុង​កំពត​បាន​ចាប់​អនុវត្ត​ពី​ចំណុច​ស្ពាន​ឥន្ទធនូ​រហូត​ដល់​ស្ពាន​ត្រើយ​កោះ​ក្នុង​ទឹកដី​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ​។ ជំហាន​បន្ទាប់ រដ្ឋបាល​ក្រុង​នឹង​ធ្វើ​ពី​ចំណុច​ស្ពាន​រថភ្លើង​ដល់​ស្ពាន​ឥន្ទធនូ​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ​បន្ត​ទៀត​។ ក្រោយ​ពី​រុះរើ​សំណង់​រួចរាល់ រដ្ឋបាល​ខេត្ត​នឹង​ចាប់​អនុវត្ត​គម្រោង​កែ​លម្អ​សោភ័ណ​ភាព​ដោយ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ និង​រៀប​ចំ​ច្រាំង​ព្រែក​ពី​ចំណុច​ស្ពាន​រថភ្លើង​រហូត​ដល់​ស្ពាន​ត្រើយ​កោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ