ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​​រោង​ចក្រ​​​ដើរ​​ឆ្លងផ្លូវ​ត្រូវ​​ម៉ូតូ​បុក​ស្លា.ប់

14 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ស្ត្រី​ម្នាក់​​​បាន​ស្លា.ប់​​​បាត់​បង់ជីវិត​​​នៅនឹង​កន្លែង​​ដោយ​សារ​ម៉ូតូ​មួយ​គ្រឿង​​​បើកបរ​យ៉ាង​លឿន​បុកពេញ​​ទំហឹង​​ ក្នុង​ខណៈ​​ពេល​ដែល​​គាត់​កំពុង​ដើរឆ្លង​ផ្លូវ ​​ហើយ​​ម៉ូតូ​​ដែល​​​បុក​នោះ​​ក៏​បាន​​ដួល​បណ្តាល​​ឱ្យ​អ្នក​បើក​បរ​​រង​របួស​​ធ្ងន់​ផងដែរ ។ ឧប្បត្តិ​ហេតុ​​នោះ​បាន​​កើត​ឡើង​​​កាលពី​វេលា​ម៉ោង​​៦​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​​២០១១

ខេត្ត​កណ្តាល ៖ ស្ត្រី​ម្នាក់​​​បាន​ស្លាប់​​​បាត់​បង់ជីវិត​​​នៅនឹង​កន្លែង​​ដោយ​សារ​ម៉ូតូ​មួយ​គ្រឿង​​​បើកបរ​យ៉ាង​លឿន​បុកពេញ​​ទំហឹង​​ ក្នុង​ខណៈ​​ពេល​ដែល​​គាត់​កំពុង​ដើរឆ្លង​ផ្លូវ ​​ហើយ​​ម៉ូតូ​​ដែល​​​បុក​នោះ​​ក៏​បាន​​ដួល​បណ្តាល​​ឱ្យ​អ្នក​បើក​បរ​​រង​របួស​​ធ្ងន់​ផងដែរ ។

ឧប្បត្តិ​ហេតុ​​នោះ​បាន​​កើត​ឡើង​​​កាលពី​វេលា​ម៉ោង​​៦​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​​២០១១ នៅ​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​៤​ ត្រង់​ចំណុច​​​ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល​ ។ ជន​រងគ្រោះ​​​ដែល​ស្លាប់​​បាត់​បង់​ជីវិត​​នោះ​ឈ្មោះ​​​ឡុង អន  អាយុ​៤០ឆ្នាំ​ ជាកម្មការិនី​​​រោង​​ចក្រ​​​កាត់​ដេរ មាន​ទីលំនៅ​​​ភូមិ​ថ្មី ឃុំ​រលាំងកែន​ ស្រុក​​​​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល​ ។ រីឯម៉ូតូ​ដែល​​បើក​បុក​​ជនរងគ្រោះ​​នោះ​ម៉ាក​ហុង​ដា​ សេ១២៥​ ពណ៌​ខ្មៅ​ ពាក់​​ស្លាក​​លេខ​​ភ្នំពេញ​ 1J-4375 ​បើក​បរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​​ប៉ាង ខែ អាយុ​​​៣៦​​ឆ្នាំ មានទីលំនៅ​​ភូមិ​ចាន់​ត្រក​ ឃុំ​ក្រាំង​​ស្គារ ស្រុក​​ទឹក​​ផុស​ ខេត្ត​កំពង់​ឆ្នាំង​ រងរបួស​ធ្ងន់ ។

តាម​​ប្រភពព័ត៌​មាន​​បាន​ឱ្យ​ដឹងថា មុនពេល​​​​កើត​​ហេតុ​ខាង​​លើ​ជនរងគ្រោះ​​បានជិះ​​រ៉ឺម៉ក​ម៉ូតូ​ចេញពី​ផ្ទះទៅ​ធ្វើ​ការ​រោង​ចក្រ​​​នៅ​ម្តុំ​​​កន្លែង​កើត​ហេតុ​​​នោះ ។  លុះពេល​​ទៅ​ដល់​​គាត់​បាន​ចុះ​ដើរ​ឆ្លង​ផ្លូវ​​​ក្នុង​​ទិស​ដៅ​​ពីត្បូង​ទៅជើង​​ ពេល​ឆ្លង​បាន​​បន្តិច​​​គាត់​​បាន​ឈប់​​នៅ​លើ​ផ្លូវ​​ហើយមាន​ការ​​ស្ទាក់​​ស្ទើរ​​​ចង់​ត្រឡប់​​ក្រោយ​បន្តិច​​ចង់​​ដើរ​​ទៅ​មុខ​បន្តិច​។ ​​​ប្រភព​ដដែល​​បាន​បន្ត​ទៀត​ថា ស្រប​ពេល​​នោះ ស្រាប់​តែ​​​ម៉ូតូ​ខាង​លើ​បើកបរ​​​​ក្នុង​​ល្បឿន​​​លឿន​​ក្នុង​ទិស​ដៅ​​ពីលិច​ទៅ​កើត​មក​ដល់​​​ល្មម​​ ​ហើយ​បាន​​បុក​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​​ស្លាប់​​​ ភ្លាមៗ​​នៅ​នឹង​កន្លែង​​តែម្តង ។ ដោយ​ឡែក​ម៉ូតូ​​​​ដែល​​បើក​​បុក​នោះ​ក៏បាន​​ដួល​​បណ្តាល​ឱ្យ​អ្នក​បើក​បរ​រងរបួស​ធ្ងន់​​ ហើយ​ត្រូវ​​គេបញ្ជូន​​ទៅ​សង្គ្រោះ​​នៅគ្លីនិក​ឯកជន​​​ក្បែរ​​នោះ​ភ្លាមៗ​ដែរ ។
ក្រោយ​ពេល​កើត​ហេតុ​ សាកសព​​ជន​រង​គ្រោះ​ត្រូវ​​បានក្រុម​គ្រួសារ​​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​នៅស្រុក​កំណើត​​ ចំណែក​​​ឯ​ម៉ូតូ​​ត្រូវ​បាន​កម្លាំង​​​ប៉ូលិស​​ចរាចរ​ស្រុក​​អង្គ​ស្នួល​​នាំយកទៅ​រក្សា​ទុក​រង់​ចាំ​​ការ​ដោះ​ស្រាយ ៕​