ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិសភាម្នាក់​ដាក់​ញត្តិ​ដក​តំណែង​ប្រធាន​សភា​អា​មេ​រិ​ក

7 ខែ មុន

សហរដ្ឋអាមេរិក ៖ សមាជិក​សភា​នៃ​រដ្ឋ​ផ្ល​រី​ដា លោក​MATT GAETZ​ស្ថិត​ក្នុង​ក្រុម​ស្ដាំ​និយម​នៃ​

សហរដ្ឋអាមេរិក ៖ សមាជិក​សភា​នៃ​រដ្ឋ​ផ្ល​រី​ដា លោក​MATT GAETZ​ស្ថិត​ក្នុង​ក្រុម​ស្ដាំ​និយម​នៃ​គណបក្ស​សាធារណរដ្ឋ និង​ជា​មនុស្ស​ជិតដិត​បំផុត​ជាមួយ​អតីត​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២​តុលា​បាន​ដាក់​ញត្តិ​ឲ្យ​ដក​តំណែង​ប្រធាន​សភា លោក​KEVIN MCCARTHY មក​ពី​គណបក្ស​សាធារណរដ្ឋ​ជាមួយ​គ្នា ដោយសារ​តែ​ប្រធាន សភា​រូប​នេះ ធ្វើការ​ឲ្យ​មានការ​សម្របសម្រួល​ជាមួយ​ពួក​អ្នក​ប្រជាធិបតេយ្យ ដើម្បី​ឲ្យ​មានការ​អនុម័ត​កាលពី​ថ្ងៃ​ទី​៣០​ កញ្ញា វិធានការ​ហិរញ្ញវត្ថុ​បណ្ដោះអាសន្ន ដើម្បី​ឲ្យ​ចាក​ផុត​ពី​ការ​កាត់​ផ្ដាច់​ថវិកា​រដ្ឋាភិបាល​អា​មេ​រិ​ក​។

លោក​MATT GAETZ ជា​សមាជិក​សភា​ស្ដាំ​និយម ស្ថិត​ក្នុង​សាខា​ពួក​និយម​តឹង​អា​មេ​រិ​ក បាន​ដាក់​នា​ថ្ងៃ​ទី​២​តុលា​នូវ​ញត្តិ​មួយ​ដើម្បី​ដក​តំណែង​ប្រធាន​សភា​លោក​KEVIN MCCARTHY​។ នេះ​ជា​នីតិវិធី​កម្រ​ប្រើ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សភា​អា​មេ​រិ​ក ផ្ដើម​ចេញពី​ការ​អនុម័ត​កាលពី​ថ្ងៃ​ទី​៣០​ កញ្ញា​ ដោយ​សភា ថវិកា​បណ្ដោះអាសន្ន​សម្រាប់​រដ្ឋាភិបាល​អា​មេ​រិ​ក​។​វិធានការ​នេះ​ត្រូវ​បាន​ប្រឆាំង​ជំទាស់​ដោយ​ពួក​អភិរក្សនិយម​ច្រើន​នាក់ ហាក់ដូចជា​ការ​បង្ហាញ​កម្លាំង​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ក្នុង​សភា​។

ចំពោះ​រឿង​នេះ​លោក​KEVIN MCCARTHY​បាន​ឆ្លើយ​តប​ភ្លាម​ៗ​តាម​បណ្ដាញ​សង្ក​ម​X​ថា តើ​គេ​ចង់​យ៉ាងម៉េច​! ក្រុម​អភិរក្សនិយម​តឹង​ក្នុង​សភា​នេះ​មាន​វេតូ​នា​ឱកាស​អនុម័ត​សំ​ណុំំ​រឿង​មួយ​ចំនួន ខណៈ​ពួក​សាធារណរដ្ឋ​មាន​សំឡេង​ភាគច្រើន​ប្រផិតប្រផើយ​ក្នុង​សភា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ