តើប្រទេសលោកខាងលិចពេលនេះជួបបញ្ហាអ្វីខ្លះក្នុងការបន្តជួយអ៊ុយក្រែន?
សង្គ្រាមអ៊ុយក្រែន ៖ វិមានក្រឹមឡាំង កាលពីថ្ងៃទី២ តុលា អះអាងថា ការនឿយណាយក្នុងការជួយ
សង្គ្រាមអ៊ុយក្រែន ៖ វិមានក្រឹមឡាំង កាលពីថ្ងៃទី២ តុលា អះអាងថា ការនឿយណាយក្នុងការជួយ
សង្គ្រាមអ៊ុយក្រែន ៖ វិមានក្រឹមឡាំង កាលពីថ្ងៃទី២ តុលា អះអាងថា ការនឿយណាយក្នុងការជួយទ្រទ្រង់ដល់អ៊ុយក្រែននឹងមានកាន់តែខ្លាំងក្នុងចំណោមពួកលោកខាងលិច ក្នុងពេលដែនរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឹរ៉ុប ស្វែងរកការបង្ហាញផ្ទុយពីនេះដោយពួកគលើកទៅរួមប្រជុំនៅទីក្រុងគៀវដើម្បីបង្ហាញពីទឹកចិត្តពួកគេជួយអ៊ុយក្រែន ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីទ្រីប៉េស្កូវយល់ថា ការកាន់តែណាយចិត្តរបស់ពួកលោក
ខាងលិចក្នុងការបន្តជួយទ្រទ្រង់ដល់អ៊ុយក្រែន ចេះតែមានការកើនឡើងក្នុងប្រទេសផ្សេងៗ ពិសេសសហរដ្ឋអាមេរិក ។ អនាគតនៃជំនួយអាមេរិកដល់អ៊ុយក្រែនកំពុងជាប់គាំង ដោយក្នុង
កិច្ចព្រមព្រៀងផ្ដល់ហិរញ្ញវត្ថុបណ្ដោះអាសន្ន ចៀសវាងការស្ទះក្នុងការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ បានផាត់ទុកមួយឡែករឿងជំនួយនោះ ។ ទោះបីយ៉ាងណាប្រធានាធិបតីអាមេរិកលោកចូ បៃដិន នៅតែធានាពីការមិនបោះបង់ចោលអ៊ុយក្រែន ក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ី ។
ពេលបណ្ដាអ្នកកាសែតសួរលោកពីជំនួយរបស់អាមេរិកដល់អ៊ុយក្រែន លោកប៉េស្កូវនិយាយថា អាមេរិកនឹងបន្តផ្ដល់ជំនួយ ។ ប្រាកដណាស់អាមេរិកនឹងបន្តលូកដៃចូលក្នុងជម្លោះនេះដែលតាមពិតគេធ្វើដោយផ្ទាល់ ។ ទោះបីយ៉ាងណាលោកប៉េស្កូវព្យាករណ៍ថា ការនឿយណាយរបស់ពួកលោកខាងលិចនឹងបង្កើនការបែកបាក់ថែមទៀត ក្នុងចំណោមស្ថាប័ននយោបាយហើយនឹងនាំទៅដល់ការប្រទាំងប្រទើសគ្នា ។
សេចក្ដីថ្លែងការណ៍នេះរបស់លោកប៉េស្កូវធ្វើឡើង ក្នុងពេលរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបជួបប្រជុំគ្នាជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី២ តុលា នៅក្រុងគៀវ សំដៅសម្ដែងសាមគ្គីភាពជាមួយអ៊ុយក្រែន ដែលកំពុងច្បាំងជាមួយរុស្ស៊ី ។ ក្នុងកិច្ចប្រជុំនោះរដ្ឋមន្ត្រីការបរទេសបារាំងលោក លោកស្រីកាតឺរីនកូឡូណាអះអាងថា ប្រឈមមុខនឹងការវាយបកយឺតរបស់អ៊ុយក្រែន និងការភ័.យខ្លា.ចដល់ការចុះថយ ការជួយរបស់លោកខាងលិចដល់អ៊ុយក្រែន កិច្ចប្រជុំនេះបង្ហាញដល់រុស្ស៊ីថា ខ្លួនមិនត្រូវគិតដល់ការនឿយណាយរបស់់សហភាពអឹរ៉ុបឡើយ ។
ក្នុងចំណោមប្រទេសជាសមាជិកសហភាពអឹរ៉ុប គេសង្កេតឃើញមាននិន្នាការដូចជា ប៉ូឡូញនាពេលថ្មីៗនេះបានប្រកាសពិការឈប់ផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ។ ហុងគ្រីក៏ជាប្រទេសដែលមិនសប្បាយចិត្ត តាំងពីដើមរៀងមកចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អឺរ៉ុបលើរុស្ស៊ី ព្រោះតែប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ខ្លួន ។
ប្រទេសស្លូវ៉ាគីពេលនេះគណបក្សរបស់លោក ROBERT FICO អ្នកប្រជានិយមជាអ្នកឈ្នះឆ្តោតសភា ហើយក្លាយជានាយករដ្ឋមន្ត្រី ។ ក្នុងពេលឃោសនាបោះឆ្នោតលោកសច្ចាថាស្លូវ៉ាគិនឹងលែងបញ្ជូនគ្រាប់កាំភ្លើ.ងមួយគ្រាប់ណាឲ្យដល់អ៊ុយក្រែនទៀតឡើយ ហើយអំពាវនាវឲ្យមានទំនាក់ទំនងល្អជាមួយរុស្ស៊ី ៕
ចែករំលែកព័តមាននេះ