ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី ដែល​មាន​តម្លៃ​សរុប ១.១០០ លាន​ដុល្លារ នឹង​ក្លាយជា​និម្មិតរូប​ថ្មី នៃ​ផែនការ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា ជំនួស​អោយ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា កេរដំណែល​បន្សល់​ទុក​តាំងពី​សម័យ​មុន ។ អាកាសយានដ្ឋាន​នេះ នឹង

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី ដែល​មាន​តម្លៃ​សរុប ១.១០០ លាន​ដុល្លារ នឹង​ក្លាយជា​និម្មិតរូប​ថ្មី នៃ​ផែនការ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា ជំនួស​អោយ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា កេរដំណែល​បន្សល់​ទុក​តាំងពី​សម័យ​មុន ។ អាកាសយានដ្ឋាន​នេះ នឹង​ចាប់ផ្តើម​រកស៊ី​នៅ​ពាក់កណ្តាល​ខែតុលា​។

តាម​ការ​ប្រកាស​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល កាលពី​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ទាំង​ក្រុមហ៊ុន និង​រដ្ឋលេខាធិការដ្ឋាន​ផ្ទាល់ គឺ​កំពុង​តែ​បេ្ត​ជ្ញា​ចិត្ត​ធ្វើ​កិច្ចការ​ដែល​នៅ​សេស​សល់​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣​។ ដោយ​មក​ដល់​ពេល​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ បាន​ទទួល​នូវ​វិញ្ញាបនបត្រ​ជា​បន្តបន្ទាប់ ដើម្បី​បើក​ប្រតិបត្តិការ​ដឹក​ជញ្ជូន​ផ្លូវអាកាស​​នៅ​អាកាសយានដ្ឋាន​ថ្មី​នេះ ជំនួស​អាកាសយានដ្ឋាន​ចាស់ ដែល​បន្សល់​ទុក​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​។

ការ​ទទួល​បាន​វិញ្ញាបនបត្រ​ទាំងនេះ គឺ​ដើម្បី​បញ្ជាក់​ពី​ការ​ទទួលស្គាល់​សមត្ថភាព និង​គុណភាព សេវាកម្ម​ចរាចរណ៍​ដែនអាកាស ដែល​ត្រូវ​ឈរ​លើ​គុណសម្បត្តិ​មួយ​ចំនួន​ដូច​ជា ៖ ការ​ពិនិត្យ​លើ​គុណភាព​របស់​ឧបករណ៍​បំពាក់​សម្រាប់​ផ្តល់​សេវាកម្ម​, ការ​ពិនិត្យ​លើ​ធនធានមនុស្ស​, ការ​ពិនិត្យ​មើល​លើ​ឯក​សារ​គាំទ្រ​ការ​ធ្វើ​សេវាកម្ម ។

អាកាសយានដ្ឋាន​សៀមរាប​អង្គរ ជា​អាកាសយានដ្ឋាន​លំដាប់​អន្តរជាតិ​មួយ មាន​លំដាប់ថ្នាក់ 4E ដែល​អាច​ទទួល​យន្តហោះ​ប្រភេទ (Code E) ធ្វើ​ប្រតិបត្តិការ​បាន​។ អាកាសយានដ្ឋាន​សៀមរាប​អង្គរ មាន​ចំណត​យន្តហោះ​ចំនួន​៣៨​ចំណត ក្នុង​នោះ​មាន​ចំណត Code E ចំនួន​១១​ចំណត និង​ចំណត Code C ចំនួន​២៧​ចំណត​, អគារ​ប៉ម​បញ្ជា ហោះហើរ​មួយ​មាន​កម្ពស់ ៨០​ម៉ែត្រ និង​មាន​ស្ថានីយ​អ្នកដំណើរ​មួយ ដែល​អាច​ទទួល​បាន​ភ្ញៀវ​ចំនួន​៧​លាន​នាក់​ក្នុង​១​ឆ្នាំ ហើយ​អាច​នឹង​ពង្រីក​ដល់​១២​លាន​នាក់ ចាប់ពី​ឆ្នាំ​២០៤០ ឡើង​ទៅ​។

ក្រៅពី​សេវាកម្ម​ដឹក​អ្នកដំណើរ អាកាស​យាន្ត​ដ្ឋា​ន​ថ្មី​នេះ ក៏​អាច​នឹង​ទទួល​សេវាកម្ម​ដឹក​ជញ្ជូន ផ្លូវអាកាស​ប្រមាណ​ជា ១០.០០០ តោន ចាប់ពី​ឆ្នាំ​២០២៣ នេះ និង​ដល់ ២៦.០០០ ចាប់ពី​ឆ្នាំ​២០៤០ ជាមួយនឹង​ជើងហោះហើរ​សរុប​ពី ៦៥.៨០០ ជើង នៅ​ឆ្នាំ​២០២៣ ដល់​ទៅ ១១២.៧០០ ជើង នៅ​ក្នុង​មួយ​ឆ្នាំ នា​ឆ្នាំ​២០៤០​ខាង​មុខ ។

បើ​តាម​ប្រភព​នៅ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​ឲ្យ​ដឹង​ថា មក​ដល់​ថ្ងៃ​ទី​០២ ខែ កញ្ញា ក្រុមហ៊ុន​បាន​ទទួល​សេវាកម្ម​ផ្ទៃដី​ចំនួន​៩ ហើយ ប៉ុន្តែ​នៅ​សល់​ចំនួន​២​សេវាកម្ម​ទៀត ដែល​កំពុង​ដំណើរការ​ស្នើ​សុំ គឺ​សេវាកម្ម​តំហែទាំ​យន្តហោះ និង​សេវាកម្ម​ម្ហូបអាហារ​នៅ​លើ យន្តហោះ ។

វិញ្ញាបនបត្រ​ទាំងនេះ ជា​តម្រូវការ​ចាំបាច់​មិន​អាច​ខ្វះ​បាន សម្រាប់​ធ្វើ​ប្រតិបត្តិការ​គ្រប់គ្រង​អាកាស​យានដ្ឋាន​។ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល ចេញ​វិញ្ញាបនបត្រ​នេះ ដោយ​អនុលោម​តាម​ស្តង់ដា និង​អនុសាសន៍​ពី​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ និង​និយតកម្ម ក្នុងស្រុក​។

ដើម្បី​ទទួល​បានការ​បញ្ជាក់​ថា ជា​ប្រតិបត្តិ​ករ​អាកាសយានដ្ឋាន​បាន ក្រុមហ៊ុន​អាកាស យានដ្ឋាន​កម្ពុជា ត្រូវ​បង្ហាញ​អនុលោម​ភាព​របស់​ខ្លួន​ឱ្យ​ត្រូវ​តាម​ស្តង់ដា​អន្តរជាតិ​ទាំងអស់ ដែល​សំដៅ ជា​ពិសេស​លើ​ការ​ផ្តល់​សេវា​សុវត្ថិភាព និង​នីតិវិធី​គ្រប់គ្រង​ដ៏​ប្រសើរ​បំផុត​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រុមហ៊ុន​នឹង​ខិតខំ​បញ្ចប់​បញ្ហា​ដែល​នៅ​សេសសល់​អោយ​បាន​មុន ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ អាកាសយានដ្ឋាន​ថ្មី​នេះ នឹង​ដំណើរការ​ហោះហើរ​សាកល្បង​នៅ​ថ្ងៃ​ទី​០៥ ខែតុលា ខាង​មុខ ហើយ​ប្តេជ្ញា​ថា នឹង​បើក​ទទួល​ប្រតិបត្តិការ​យន្តហោះ​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​១៦ ខែតុលា ប៉ុន្តែ​ពិធី​សម្ភោ​ធ​ផ្លូវការ​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ក្រោម​អធិបតីភាព​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា រួម​ជាមួយនឹង​មេដឹកនាំ​ចិន ប៉ុន្តែ​គេ​នៅ​មិន​ទាន់​បញ្ជាក់​ថា ជា​មេដឹកនាំ​រូប​ណា កម្រិត​ណា អោយ​ពិតប្រាកដ នៅឡើយ​ទេ ។

សរុប​មក​វិញ អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ថ្មី នឹង​ក្លាយ​និមិត្តរូប​ថ្មី​នៃ​ការ​ខិតខំ​ធ្វើ​ទំនើប កម្មវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ដែល​នៅ​ពេល​នេះ ផ្លូវ​គមនាគមន៍​កំពុង​តែ​ខិតខំ​ប្រែ​សម្រួល​ពី​បរិមាណ​មក​គុណភាព ហើយ​ក៏​ត្រូវ​ពង្រីក​ពី​២​គន្លង​ទៅ ៤​គន្លង ទៅ​ពីរ​មក​ពីរ ក៏​ដូច​ជា​ការ​ស្វះស្វែង​កសាង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន បន្ថែម​លើ​ផ្លូវ​ល្បឿន​លឿន​ដែល​ដំណើរការ​និង​កំពុង​សាងសង់​។

ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ