(បាងកក)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ប្រទេសថៃ ដែលគេហៅថាជាឆ្នេរមាស កន្លែងដើរផ្សារទិញទំនិញ កំពុងណែនណាន់តាន់តាប់ដោយអ្នកទេសចរជាថ្មីម្តងទៀត ហើយអ្នកវិស្សមកាលជនជាតិចិនកំពុងទទួលបានការស្វាគមន៍ជាពិសេស ក្រោមគម្រោងគ្មានទិដ្ឋាការថ្មីរបស់រដ្ឋាភិបាលថៃ ដែលបានប្តេជ្ញាថានឹងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពជីវិតរស់ឡើងវិញ។

នាយករដ្ឋមន្រ្តីដែលទើបឡើងកាន់តំណែងថ្មីលោក Srettha Thavisin បានប្រកាសគោលនយោបាយគ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថានដែលបានដំណើរការចាប់ពីថ្ងៃទី២៥ ខែកញ្ញាដល់ថ្ងៃទី២៤ ខែកុម្ភៈឆ្នាំក្រោយ គឺជាសញ្ញាថាការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃគឺជាអាទិភាពកំពូល។
គោលនយោបាយនេះបានដាក់ចេញអោយចំពេលសម្រាប់ថ្ងៃឈប់សម្រាក “Golden Week” របស់ប្រទេសចិន ដែលដំណើរគ្នាទៅនឹងទិវាជាតិនៅថ្ងៃទី០១ ខែតុលា៕

ចែករំលែកព័តមាននេះ