ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ចាត់តាំង​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា ជា​អ្នកនាំពាក្យ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ចាត់តាំង​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា នាយការិយាល័យ​ផ្សព្វផ្សាយ​អប់រំ ជា​អ្នកនាំពាក្យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ សេចក្តីសម្រេច…

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ចាត់តាំង​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា នាយការិយាល័យ​ផ្សព្វផ្សាយ​អប់រំ ជា​អ្នកនាំពាក្យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

សេចក្តីសម្រេច ចាត់តាំង​អ្នកនាំពាក្យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៖
ប្រការ​១ ៖ ត្រូវ​បាន​ចាត់តាំង លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អត្តលេខ ៦០២៦៥ ឋានៈ នាយការិយាល័យ​ផ្សព្វផ្សាយ​អប់រំ ជា​អ្នកនាំពាក្យ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ប្រការ​២ ៖ ភារកិច្ច អ្នកនាំពាក្យ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ
-​ប្រមូល​រាល់​ព័ត៌មាន ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ លើក​ឡើង​ពាក់ព័ន្ធ​បាតុភាព​អសកម្ម ក្នុង​ការ​អនុវត្ត តួនាទី ភារកិច្ច របស់​កងកម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយ​តប ប្រសិទ្ធភាព ទាន់​ពេលវេលា ដោយ​មាន​វិជ្ជាជីវៈ និង​សុជីវធម៌ ។
-​សហការ​សម្របសម្រួល​ជាមួយ​គ្រប់​ផែនការ​ងារ​ជំនាញ​ទាំង​១៣ ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ អធិការដ្ឋាន នគរបាល​ខណ្ឌ​ទាំង​១៤ ដើម្បី​ប្រមូលផ្ដុំ​ព័ត៌មាន​បាន​គ្រប់​ជ្រុងជ្រោយ សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​បកស្រាយ ជូន​សាធារណៈជន ។
-​រាល់​ព័ត៌មាន មុន​បកស្រាយ​បំភ្លឺ​ក្នុង​ផេ​ក​ផ្លូវការ និង​គេហទំព័រ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​សុំ​គោលការណ៍​ណែនាំ​ពី​អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។
-​មាន​ភារកិច្ច​ទទួល​បន្ទុក​អនុវត្ត​ការងារ​មួយ​ចំនួន​ទៀត ដែល​ថ្នាក់ដឹកនាំ​ប្រគល់​ជូន ។

ប្រការ​៣ ៖ ត្រូវ​បាន​ទុកជា និរាករណ៍ សេចក្តីសម្រេច​មុន របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ប្រការ​៤ ៖ លោក លោកស្រី​ស្នងការ​រង​ទាំងអស់ លោក លោកស្រី​នាយការិយាល័យ​ជំនាញ លោក​អធិការ​នគរបាល​ខណ្ឌ ទាំង​១៤ និង​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា ត្រូវ​អនុវត្ត​តាម​សេចក្តីសម្រេច​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ