ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ពីរគ្រឿង​​បោះពួយ​​បុកគ្នា​​ចំ​ចំណុច​​ផ្លូវ​កែង​មរណៈ​បំបែក​ជា​បួន​

14 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ម៉ូតូ​ពីរគ្រឿង​​បាន​ពន្លះ​គ្នា​យ៉ាង​ពេញទំហឹង​​​នៅ​ចំណុច​​ផ្លូវ​កែង​​បំបែក​​ជា​៤​ដែល​អ្នក​ស្រុក​​ហៅ​ផ្លូវ​នេះថា «​កែង​មរណៈ​» បណ្តាល​ឱ្យ​​អ្នក​បើក​បរ​ទាំង​ពីរ​នាក់​​ប៉ើង​​ខ្ទាត​​ទៅ​លើ​ថ្នល់​​របួស​ធ្ងន់​ធ្ងរ​​សន្លប់​នៅ​នឹង​កន្លែង។ ​ជន​​រង​គ្រោះ​​ទាំង​ពីរ​នាក់​ ម្នាក់​ឈ្មោះ​មាស ​សុផាត ភេទ​ប្រុស អាយុ​៤៨ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ឃុំ​ចក ស្រុក​រំដួល

ខេត្តស្វាយរៀង ៖ ម៉ូតូ​ពីរគ្រឿង​​បាន​ពន្លះ​គ្នា​យ៉ាង​ពេញទំហឹង​​​នៅ​ចំណុច​​ផ្លូវ​កែង​​បំបែក​​ជា​៤​ដែល​អ្នក​ស្រុក​​ហៅ​ផ្លូវ​នេះថា «​កែង​មរណៈ​» បណ្តាល​ឱ្យ​​អ្នក​បើក​បរ​ទាំង​ពីរ​នាក់​​ប៉ើង​​ខ្ទាត​​ទៅ​លើ​ថ្នល់​​របួស​ធ្ងន់​ធ្ងរ​​សន្លប់​នៅ​នឹង​កន្លែង។ ​

ជន​​រង​គ្រោះ​​ទាំង​ពីរ​នាក់​ ម្នាក់​ឈ្មោះ​មាស ​សុផាត ភេទ​ប្រុស អាយុ​៤៨ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ឃុំ​ចក ស្រុក​រំដួល បើក​បរ​ម៉ូតូ​​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ ប៨០៨៥ ភព១ ​និង​ម្នាក់​ទៀត​ឈ្មោះ​​ឡុង រដ្ឋា ភេទ​ប្រុស អាយុ​​២១​ឆ្នាំ មាន​ទី​​លំនៅ​​ក្នុង​​ភូមិ​លាប ឃុំ​កណ្តៀងរាយ ស្រុក​ស្វាយ​ទាប បើក​​បរ​ម៉ូតូ​​ស្មាស់​រីវ៉ូ ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​កណ្តាល 1F-3244។ ហេតុ​ការណ៍​​នេះបាន​កើតឡើង​​​កាល​ពី​វេលា​ម៉ោង​​៦​ល្ងាច ​ថ្ងៃ​ទី​១៦ ឧសភា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ១ ត្រង់​​ផ្លូវ​កែង​បំបែក​ជា​៤ ស្ថិតក្នុង​​ភូមិ​បាក់​រនាស់ សង្កាត់​​សង្ឃ័រ ​ក្រុង​ស្វាយ​រៀង ដែល​​ចំណុច​​នេះ​ឧស្សាហ៍​​កើត​មាន​គ្រោះ​ថ្នាក់​​ណាស់ ហើយ​​ភាគ​ច្រើន​​គឺ​ស្លាប់​ និង​របួស​​ធ្ងន់ទើប​អ្នក​ស្រុក​ឱ្យ​ឈ្មោះ​កែង​ផ្លូវ​នេះ​ថា ​«​កែង​មរណៈ» ។

តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹងថា ​គេ​ឃើញ​ម៉ូតូ​សង់​កូរ៉េធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​​ពី ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​ខាង​លើ ខណៈ​​ឆ្លង​ថ្នល់​ទើប​តែ​បាន​ពាក់​កណ្តាល​ថ្នល់ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស់​រីវ៉ូ ​​បើក​បរ​ក្នុង​ល្បឿន​លឿន​​ដូច​ហោះ​បានមក​ដល់​ហើយ​បុក​ចំកង់​ក្រោយ​ម៉ូតូ​សង់​កូរ៉េ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​ម៉ូតូ​វិល​ត្រឡប់​ក្បាល​ទៅ​ត្បូង​វិញ គ្រវែង​ម្ចាស់ និង​​ខ្យង​៥​គីឡូ​ក្រាម ​នៅ​លើ​ម៉ូតូ​ខ្ចាយ​ពេញ​ថ្នល់ ចំណែក​ឯ​​ម៉ូតូស្មាស់​រីវ៉ូ​​ខ្ទេច​ផ្នែក​កង់​មុខ​ និង​ចោល​ម្ចាស់​ខ្ទាត​ទៅលើ​ថ្នល់​ប្រមាណ​ជា​១០​ម៉ែត្រ សន្លប់​ឈឹង ។ ក្រោយ​​កើតហេតុ​ប្រមាណ​ជា​១០​នាទី​ សមត្ថ​​កិច្ច​ក៏​បាន​ទៅ​ដល់​​កន្លែង​កើតហេតុ​​ធ្វើ​ការ​វាស់​វែង និងនាំ​​យក​​​ម៉ូតូទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​​រង់​ចាំ​ការ​ដោះ​ស្រាយ រីឯ​ជន​រងគ្រោះ​ទាំងពីរ​​នាក់​​ត្រូវ​បាន​ដឹក​យក​ទៅសង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​​បង្អែក​ខេត្ត ។

​ក្រុម​គ្រូ​ពេទ្យ​​បាន​ឱ្យ​ដឹង​ថា ​ជន​រងគ្រោះ​ឡុង រដ្ឋា ​របួស​ដាច់​រលាត់​ខ្លួន​ប្រាណ​ និងបែក​ក្បាល​​រយះ​ដូច​​មុខ​រណារ​ប្រវែង​១​ចំអាម​ដេរ​រហូត​ដល់​ទៅ​១២​ថ្នេរ​ ​ចំណែក​ជន​រង​គ្រោះ​មាស ​​សុផាត របួស​រលាត់​ខ្លួន​ប្រាណ​​ និង​ឈាម​ច្រមុះ ​ចំណែក​ក្បាល​​​នៅ​វិល​មិន​ទាន់​មាន​ស្មារតី​នឹងនរនៅឡើយ​ទេ ។ តាម​​អ្នក​ឃើញ​ហេតុ​ការណ៍​និយាយថា ​​ដោយ​សារ​ជន​រងគ្រោះ​ឡុង រដ្ឋា​ បើក​បរ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ទើប​បណ្តាល​ឱ្យ​បែក​ក្បាល​​របួស​ធ្ងន់​បែប​នេះ ចំណែក​ជន​រងគ្រោះ​មាស សុផាត ពាក់​មួក​សុវត្ថិ​ភាព​​ពេល​ដួល​បោក​ក្បាល​បាន​​មួក​ជួយ​ការ​ពារ​ គ្រាន់​តែ​សន្លប់​ព្រោះ​បោក​ក្បាល​ខ្លាំង៕