ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ក់​ដំបូល​ព្រះ​វិហារ​មួយ​នៅ​ម៉ិក​ស៊ិ​ក​ ពេល​កំពុង​សូត្រធម៌​ ស្លា.ប់​១០​នាក់

7 ខែ មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ តាម​តុល្យការ​ថ្មី​មួយ​របស់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាងតិច​១០​នាក់​បាន​ត្រូវ​

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ តាម​តុល្យការ​ថ្មី​មួយ​របស់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាងតិច​១០​នាក់​បាន​ត្រូវ​ស្លា.ប់​ និង​ប្រមាណ​៦០​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​១​តុលា​នៅ​ម៉ិក​ស៊ិ​ក​បណ្ដាល​មក​ពី​ការ​បាក់​ដំបូល​ព្រះ​វិហារ​គ្រឹ​ស្ត​មួយ ពេល​កំពុង​មានការ​សូត្រធម៌ ក្នុង​ទីក្រុង​CIUDAD MADERO រដ្ឋ​TAMAULIPAS ភាគ​ឦសាន​ប្រទេស​។

នៅ​កន្លែង​កើត​មាន​សោកនាដកម្ម​នោះ​អភិបាល​រដ្ឋ​TAMAULIPAS លោក​AMERICO VILLAREAL គូស​បញ្ជាប់​ប្រាប់​សារព័ត៌មាន​ថា គួរ​ឲ្យ​សោកស្ដាយ​មនុស្ស​១០​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​នេះ​។ តុល្យការ​មុន​នេះ​រៀបរាប់​ពី​មនុស្ស​ស្លាប់​៩​នាក់​។ ក្នុង​គំនរ​បាក់បែក​អាច​មាន​ជន​រង​គ្រោះ​ដទៃ​ៗ​ទៀត​។ មនុស្ស​ប្រមាណ​ជា​៨០​នាក់​ចូលរួម​ក្នុង​ការសូត្រ​ធម៌​នោះ​ពេល​ដំបូល​ព្រះ​វិហារ​បាក់​។ មូលហេតុ​នៃ​ការ​បាក់​អាច​មក​ពី​គ្រឺះ​អគារ​មិន​មាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ