ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​​អ៊ីរ៉ង់​កាន់តំណែង​រដ្ឋ​មន្ត្រី​ប្រេង​កាត​បណ្តោះអាសន្ន

14 ឆ្នាំ មុន

ទូរទស្សន៍​​អ៊ីរ៉ង់​​រាយការណ៍​ថា ប្រធានាធិបតី​​អីុរ៉ង់​​លោក​ម៉ាមូដ អាម៉ាឌី​ណឺហ្សាដនឹងកាន់ជា​បណ្តោះ​អាសន្ន​​នូវ​តំណែង​​រដ្ឋ​មន្ត្រី​​ក្រសួង​ ប្រេង​​កាត​​ក្រោយ​ការ​ដក​ហូត​តំណែង​​នេះពីលោក​ម៉ាស ស៊ូដមៀរ កាសឺមី ។
​លោកអាម៉ាឌឹ ណឺហ្សា​ដ កាលពី​ថ្ងៃទី​១៤ ឧសភា ​កន្លង​មក​នេះ​បាន​ដកហូត​តំណែង​​លោក​មៀរកាសឺមី និងរដ្ឋ​មន្ត្រី​​​២រូបទៀត​ក្នុង​ក្របខណ្ឌ​នៃគម្រោង​រួមបញ្ចូលគ្នា​នៃក្រសួង ​ជាច្រើន​សំដៅ ​កាត់បន្ថយ​ចំនួន​ក្រសួង​ពី​២១​មកនៅត្រឹម១៧ ។

ទូរទស្សន៍​​អ៊ីរ៉ង់​​រាយការណ៍​ថា ប្រធានាធិបតី​​អីុរ៉ង់​​លោក​ម៉ាមូដ អាម៉ាឌី​ណឺហ្សាដនឹងកាន់ជា​បណ្តោះ​អាសន្ន​​នូវ​តំណែង​​រដ្ឋ​មន្ត្រី​​ក្រសួង​ប្រេង​​កាត​​ក្រោយ​ការ​ដក​ហូត​តំណែង​​នេះពីលោក​ម៉ាស ស៊ូដមៀរ កាសឺមី ។
លោកអាម៉ាឌឹ ណឺហ្សា​ដ កាលពី​ថ្ងៃទី​១៤ ឧសភា ​កន្លង​មក​នេះ​បាន​ដកហូត​តំណែង​​លោក​មៀរកាសឺមី និងរដ្ឋ​មន្ត្រី​​​២រូបទៀត​ក្នុង​ក្របខណ្ឌ​នៃគម្រោង​រួមបញ្ចូលគ្នា​នៃក្រសួង​ជាច្រើន​សំដៅ ​កាត់បន្ថយ​ចំនួន​ក្រសួង​ពី​២១​មកនៅត្រឹម១៧ ។
លោកប្រធានាធិបតី​អាម៉ាឌីណឺ​ហ្សាដ ដកស្រង់​​សំដី​ដោយទូរទស្សន៍​អ៊ីរ៉ង់​​ថ្លែង​កាលពី​ថ្ងៃទី១៦ ឧសភា ថា ​ខ្ញុំ​នឹង​​កាន់​តំណែង​​រដ្ឋ​មន្ត្រី​​ក្រសួង​ប្រេង​បណ្តោះអាសន្ន​​ ។ យោងតាម​​រដ្ឋ​ធម្មនុញ្ញ​​ប្រមុខ​រដ្ឋ​អាច​កាន់តំណែង​​រដ្ឋ​មន្ត្រី​​ណា​មួយ​បណ្តោះ​​អាសន្ន​រយៈ​ពេល៣ខែ ក្រោយការ​​ដកហូត​តំណែង​រដ្ឋ​មន្ត្រី​​មួយរូប​ ដើម្បី​ដាក់ ជូន​សភា​នូវ​បេក្ខជន​ថ្មី ៕