ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ​​អា​មេ​រិ​ក​ដកដង្ហើម​ស្រួល ក្រោយ​សភា​អនុម័ត​មូលនិធិ​បញ្ចៀស​ការ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល

6 ខែ មុន

សហរដ្ឋអាមេរិក ៖ ព្រឹទ្ធសភា និង​រដ្ឋសភា​សហរដ្ឋអាមេរិក កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣

សហរដ្ឋអាមេរិក ៖ ព្រឹទ្ធសភា និង​រដ្ឋសភា​សហរដ្ឋអាមេរិក កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ផ្តល់​មូលនិធិ​រយៈពេល​ខ្លី​មួយ ដើម្បី​បញ្ចៀស​ការ​បិទ​ផ្នែក​ខ្លះ​របស់​រដ្ឋាភិបាល​សហព័ន្ធ​។ វិ​ក័យ​ប័ត្រ ដែល​រក្សា​រដ្ឋាភិបាល​ពេញលេញ​បាន​ផ្តល់​មូលនិធិ​រហូត​ដល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ប៉ុន្តែ​ជំនួយ​ថ្មី​សម្រាប់​អ៊ុយ​ក្រែ​ន មិន​ត្រូវ​បាន​អនុម័ត​ក្នុង​ព្រឹទ្ធសភា ដោយ​ការ​បោះ​ឆ្នោត​លើ​សំឡេង ៨៨ ទល់​នឹង ៩ នោះ​ទេ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៣​។

ដំណោះស្រាយ​រយៈពេល​៤៥​ថ្ងៃ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​លោក Kevin McCarthy ប្រធានរដ្ឋសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ បន្ទាប់​ពី​ការ​តវ៉ា​ដោយ​សមាជិក​គណបក្ស​សាធារណរដ្ឋ ដែល​គ្រប់គ្រង​រដ្ឋសភា​។

ការ​ផ្លាស់​ប្តូរ​នេះ បាន​កត់សម្គាល់​លើ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង កាលពីដើម​ស​ប្តា​ហ៍​មុន នៅ​ពេល​ដែល​ការ​បិទ​រដ្ឋាភិបាល ត្រូវ​បាន​មើលឃើញ​ថា មិន​អាច​ជៀស​រួច​។ ការ​បិទ​ផ្នែក​ខ្លះ នៃ​រដ្ឋាភិបាល​មាន​ន័យ​ថា ភាគច្រើន​នៃ​បុគ្គលិក ៤​លាន​នាក់​របស់​រដ្ឋាភិបាល​នឹង​មិន​ទទួល​បាន​ប្រាក់ខែ ហើយនឹង​បិទ​សេវាកម្ម​សហព័ន្ធ​ជា​ច្រើន​រាប់​ចាប់តាំងពី​ឧទ្យាន​ជាតិ​រហូត​ដល់​និយតករ​ហិរញ្ញវត្ថុ​។ ពេល​នោះ ទីភ្នាក់ងារ​សហព័ន្ធ​បាន​រៀបចំ​ផែនការ​លម្អិត​រួច​ទៅ​ហើយ ដែល​បង្ហាញ​ថា តើ​សេវាកម្ម​អ្វីខ្លះ​នឹង​នៅ​បន្ត ដូច​ជា​ការ​ពិនិត្យ​អាកាសយានដ្ឋាន និង​ចំណុច​ព្រំដែន រួម​ទាំង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ជំនួយ​អាហារូបត្ថម្ភ​ដល់​ម្តាយ​ក្រីក្រ​ចំនួន ៧ លាន​នាក់​ផង​ដែរ​។

មេដឹកនាំ​ភាគច្រើន នៃ​ព្រឹទ្ធសភា​លោក Chuck Schumer មក​គណបក្ស​ប្រជាធិបតេយ្យ បាន​លើក​ឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដ៏​សំខាន់​នោះ​ថា ប្រជាជន​អា​មេ​រិ​ក​អាច​ដកដង្ហើម​បាន​ធូរស្រាល​ហើយ ព្រោះ​នឹង​មិន​មានការ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​នោះ​ទេ​។

សូម​ជម្រាប​ជូន​ថា ការ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​សហ​អា​មេ​រិ​ក តែងតែ​កើតឡើង​នៅ​ពេល​ដែល​សភា​ទាំង​២ បរាជ័យ ឬ​ខ្វែងគំនិត​គ្នា​លើ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ប្រហែល ៣០% ដែល​ពួក​គេ​ត្រូវ​តែ​អនុម័ត នៅ​មុន​ពេល​ចាប់ផ្តើម​ឆ្នាំ​សារពើពន្ធ​នីមួយ​ៗ នៅ​ក្នុង​ថ្ងៃ​ទី​១ ខែតុលា​។

កិច្ច​ខិតខំ​ប្រឹងប្រែង​ម្តង​ហើយ​ម្តងទៀត ដើម្បី​អនុម័ត​វិ​ក័យ​ប័ត្រ​ចំណាយ​នៅ​ក្នុង​សភា​ត្រូវ​បាន​រារាំង​ក្នុង​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ពី​សំណាក់​គណបក្សប្រឆាំង ដោយ​បាន​ប្រឆាំង​នឹង​វិធានការ​ចំណាយ​រយៈពេល​ខ្លី និង​បាន​ជំរុញ​ឱ្យ​មានការ​កាត់​បន្ថយ​ដោយ​ឆ្លងកាត់​វិ​ក័យ​ប័ត្រ​ចំណាយ​រយៈពេល​វែង ជាមួយនឹង​ការ​សន្សំ​សំចៃ​តាម​ភ្នាក់ងារ​សហព័ន្ធ បើ​ទោះបីជា​វិ​ក័យ​ប័ត្រ​បែប​នេះ មានឱកាស​តិចតួច​ក្នុង​ការ​ឈាន​ទៅ​មុខ​តាម​រយៈ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​យ៉ាងណា​ក៏​ដោយ​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ