ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សន្តិសុខ​​ម្នាក់​កំពុង​បណ្ដើរ​ម៉ូតូ​តាម​ផ្លូវ​ ស្រាប់តែ​ជួប​គ្រោះអកុសលម្តុំស្តុប​វត្ត​ឫ​ស្សី​សាញ់

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ រថយន្ត​កុងតឺន័​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុ.ក​ និង​

​រាជធានី​ភ្នំពេញ​ ៖​ រថយន្ត​កុងតឺន័​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុ.ក​ និង​កិ.ន​បុរស​ម្នាក់​ដែល​កំពុង​បណ្ដើរ​ម៉ូតូ​តាម​ផ្លូវ បណ្ដាល​ឲ្យ​បែ.កក្បាល​ធ្លា.យ​ខួរ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​មក​រថយន្ត​បង្កហេតុ​នោះ​បាន​បើក​រត់គេច​បាត់​ស្រមោល​តែ​ម្ដង​។

​​​ហេតុ​​ការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ​បេតុង​ព្រៃ​ស កែង​ផ្លូវ​៥០​ម៉ែត្រ ត្រង់​ចំណុច​ភ្លើងស្តុប​វត្ត​ឬ​ស្សី​សាញ់ ស្ថិត​នៅ​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បុរស​រង​គ្រោះ​រហូត​ដល់​បាត់បង់​ជីវិត​​ខាងលើ​នោះ​ឈ្មោះ​ដាវ​ឡ​ន អាយុ​៥៧​ឆ្នាំ មុខរបរ​សន្តិសុខ មានស្រុក​កំណើត​នៅ​ភូមិ​ស្រីស្នំ សង្កាត់​ព្រែ​កំពឹស ខណ្ឌដង្កោ ​រាជធានីភ្នំពេញ ។

មាន​ប្រភព​ចំនួន​២​បាន​អះអាង​ខុស​ៗ​គ្នា​អំពី​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​នេះ ដោយ​ប្រភព​ទី​១​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ ​ជនរងគ្រោះ​បាន​បណ្ដើរ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មា​ស់ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BC-3334 តាម​ផ្លូវ​៥០​ម៉ែត្រ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​ដោយ​ពុំ​ដឹង​ថា​ ម៉ូតូ​​របស់ជនរងគ្រោះ​ខូច​អ្វី​នោះ​ឡើយ ទើប​បានជា​​ជនរងគ្រោះ​​បណ្ដើរ​បែប​នេះ​ ។ ​លុះដល់​ត្រង់​ចំណុច​កើតហេតុ​ បាន​បត់​ស្ដាំ​ដៃ​ទៅ​តាម​ផ្លូវ​ព្រៃ​ស​វិញ ហើយ​ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ទៅ​ដល់​បុ.ក​និង​កិ.ន បណ្ដាល​ឲ្យ​បែ.កក្បាល​ធ្លា.យ​ខួរ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​។

ដោយឡែក​ប្រភព​ទី​២​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​ពុំ​មែន​បណ្ដើរ​ម៉ូតូ​ទេ​គឺ​ជិះ​ធម្មតា ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​៥០​ម៉ែត្រ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ត្រង់​ចំណុច​កើតហេតុ​ភ្លើងស្តុប​លោត​ក្រហម គាត់​បាន​ឈប់​រង់ចាំ​សិន​ ។ ​ខណៈនោះ​ក៏​មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់​បត់​ស្ដាំ​បុ.ក ​និង​កិ.ន​ជន​រង​គ្រោះ​ទាំង​កម្រោល បណ្ដាល​ឲ្យ​បែ.កក្បាល​ធ្លា.យ​ខួរ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​បែប​នេះ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​បើក​បុ.ក​និង​កិ.ន​ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ហើយ រថយន្ត​កុងតឺន័រ​បង្កហេតុ​នោះ​បាន​បើក​​ទៅ​កាន់​ផ្លូវ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង​គេច​បាត់​បាត់​ដោយ​សុវត្ថិភាព ។​ ដោយឡែក​កម្លាំង​នគរបាល​ខណ្ឌដង្កោ និង​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​អន្តរាគមន៍ សម្រួល​ចរាចរ​នៅ​កន្លែង​កើតហេតុ​និង​ធ្វើការ​ស្រាវជ្រាវ​រក​អត្ត​សញ្ញា​ជន​រង​គ្រោះ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ទៅ​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី​។ មិនតែប៉ុណ្ណោះ​នគរបាល​ក៏​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​ជិត​នោះ​ស្វែងរក​រថយន្ត​កុងតឺន័រ​១​គ្រឿង​ខាងលើ​នោះ ដើម្បី​នាំ​យក​មក​ឲ្យ​ទទួលខុសត្រូវ​លើ​ឧប្បត្តិហេតុ​មួយ​នេះ​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ពុំ​ដឹង​ថា រថយន្ត​នេះ​ស្ថិត​នៅ​ក្នុង​ផែស្ងួត​មួយ​ណា​ទ ហើយ​ថា​តើ​នគរបាល​អាច​រក​ឃើញ​ឬ​អត់​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ