ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ទាហាន​ស៊ី​ឈ្នួល​របស់​លោក​ហ្សេ​បា​បូ​សម្លា.ប់​មនុស្ស​២២០​នាក់​ពេល​រត់​គេច​ខ្លួន​

14 ឆ្នាំ មុន

អាជ្ញា​ធរ​ថ្មី​ដែល​កាន់​អំណាច​នៅ​កូត​ឌី​វ័រ​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា ថា ពួក​ទាហាន​សីុ​ឈ្នួល​របស់​លោក​ហ្សេ​បា​បូ​ សម្លា.ប់​មនុស្ស​សរុប​២២០នាក់​ពេល​ពួក​គេ​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស ​លី​បេ​រី​យ៉ា​។
អ្នក​នាំ​ពាក្យ​របស់​អាជ្ញា​ធរ​ថ្មី​កូត​ឌី​វ័រ​លោក​ប៉ា​ទ្រីក​​ អា​គី ថ្លែង​ថា ពួក​ជីវ​ពល​ទាំង​នោះ​បាន​រត់​គេច​ខ្លួន​ចូល​ក្នុង​ប្រទេស​លី​បេ​រីយ៉ា ហើយ​បានស​ម្លាប់​មនុស្ស​សរុប​២២០​នាក់​ក្នុង​ពេល​រត់​គេច​ខ្លួន​នោះ​។ តួ​លេខ​នេះ គឺ​ខ្ពស់​ជាង​តួ​លេខ​​លើក​មុន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១១​ឧសភា កន្លង​មក​នេះ​ដែល​ថា មាន​មនុស្ស​ស្លា.ប់​១២០​នាក់​។

អាជ្ញា​ធរ​ថ្មី​ដែល​កាន់​អំណាច​នៅ​កូត​ឌី​វ័រ​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា ថា ពួក​ទាហាន​សីុ​ឈ្នួល​របស់​លោក​ហ្សេ​បា​បូ​ សម្លាប់​មនុស្ស​សរុប​២២០នាក់​ពេល​ពួក​គេ​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​លី​បេ​រី​យ៉ា​។

អ្នក​នាំ​ពាក្យ​របស់​អាជ្ញា​ធរ​ថ្មី​កូត​ឌី​វ័រ​លោក​ប៉ា​ទ្រីក​​ អា​គី ថ្លែង​ថា ពួក​ជីវ​ពល​ទាំង​នោះ​បាន​រត់​គេច​ខ្លួន​ចូល​ក្នុង​ប្រទេស​លី​បេ​រីយ៉ា ហើយ​បានស​ម្លាប់​មនុស្ស​សរុប​២២០​នាក់​ក្នុង​ពេល​រត់​គេច​ខ្លួន​នោះ​។ តួ​លេខ​នេះ គឺ​ខ្ពស់​ជាង​តួ​លេខ​​លើក​មុន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១១​ឧសភា កន្លង​មក​នេះ​ដែល​ថា មាន​មនុស្ស​ស្លាប់​១២០​នាក់​។

ភាគ​ច្រើន​នៃ​ជន​រង​គ្រោះ​ជា​ជន​ស៊ីវិល​។ ចំពោះ​ពួក​ជីវ​ពល​ទាំង​នោះ​ភាគ​ច្រើន​ជា​ទាហាន​ស៊ី​ឈ្នួល​ជន​ជាតិ​លីបេ​រី​យ៉ា​ ដែល​ជ្រើស​រើស​ដោយ​ប្រធានា​ធិបតី​ត្រូវ​ផ្តួល​រំលំ​លោក​ឡូរ៉ង់​ ហ្សេ​បា​បូ ដែល​ក្រាញ​ពុំ​ព្រម​ចាក​ចេញ​ពី​អំណាច​ក្រោយ​លោក​ទទួល​បរា​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា កន្លង​មកនេះ​ចាញ់​លោក​​អាឡាស​ សាន​អ៊ូ​អាតារ៉ា ដែល​ធ្វើ​ឱ្យ​ប្រទេស​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​សីវិល​រយៈ​ពេល​ជាង​៤​ខែ​។ លោក​ហ្សេ​បា​បូ​ទី​បំផុត​ត្រូវ​ចាប់ខ្លួន​បាន​កាល​ពី​ថ្ងៃ​ទី​១១ មេសា ក្នុង​រូង​ក្រោម​ដី​របស់​លោក​ក្នុង​ទី​ក្រុង​អាប៊ីដ​ហ្សាន់​ ដោយ​កង​កម្លាំង​លោក​អ៊ូ​អាតារ៉ា ៕